សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1724

ឆ្នាំ​២០១២​បានបញ្ចប់​ជាមួយ នឹង​ការសម្លាប់​អ្នកកាសែត នៅក្នុង​ពិភពលោក មាន​ចំនួន​ច្រើន​បំផុត ហើយ​នៅ​កម្ពុជា​វិញ ក៏មាន​អ្នកកាសែត មួយរូប​ត្រូវបាន​សម្លាប់ យ៉ាង​សាហាវ​ផងដែរ ដោយ​ធ្វើអោយ​សេរីភាព​សារព័ត៌មាន ដាំ​ក្បាល​សំ​យ៉ុង​ចុះ ហើយ​រំលេច​ចេញ អំពី​គ្រោះថ្នាក់ ដែល​អ្នកសារព័ត៌មាន ប្រឈមមុខ នៅក្នុង​បេសកកម្ម របស់​ពួកគេ ដើម្បី​បុព្វហេតុ​ផលប្រយោជន៍ សាធារណ​:​និង​ប្រជាធិបតេយ្យ​។​

របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិ IPI បាន​បង្ហាញថា មានអ្នក កាសែត ​ចំនួន​១៣២​នាក់ បាន​ត្រូវ​សម្លាប់​នៅ​ឆ្នាំ​២០១២​។ ​នេះ​ជា​តួលេខ​ ដ៏​ខ្ពស់បំផុត ​ហើយ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១១​ចំនួន​៣០​នាក់​។ 

នៅ​ប្រទេស​កម្ពុជា​យើង​វិញ របាយការណ៍ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​បង្ហាញថា មាន​អ្នកកាសែត​ម្នាក់ ត្រូវបាន​សម្លាប់​ញាត់ ក្នុង​គូទ​រថយន្ត​ចំណែក​នាយក​សម្បុក​ឃ្មុំ ត្រូវបាន​ចាប់ខ្លួន និង​ក្រោយមក ត្រូវ​តុលាការ​ផ្តន្ទាទោស អោយ​ជាប់ពន្ធនាគារ រហូត ដល់​២០​ឆ្នាំ ពីបទ​បង្កើត តំបន់អប្បគមន៍ ប្រឆាំង​រដ្ឋាភិបាល​។ ទោះបី​ហេតុផល​ណា ក៏ដោយ ការស្លាប់​របស់​អ្នកយកព័ត៌មាន និង​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ នឹង​ធ្វើអោយ​ស្រអាប់​ដល់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង ចំពោះ​ដំណើរ​ថយក្រោយ នៃ​សេរីភាព​សារព័ត៌មាន​។​

​ដោយមាន​តួនាទី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​ទូទៅ​នោះ សារព័ត៌មាន ត្រូវគេ​យល់ថា មាន​ឥទ្ធិពល នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​អាច​លើកទឹកចិត្ត អោយ​មនុស្ស គិត​តាមផ្លូវ​ណាមួយ អំពី​អ្នកនយោបាយ ឬ ក៏​រដ្ឋាភិបាល របស់​ប្រទេសមួយ ដោយ​ផ្អែកលើ​ព័ត៌មាន ដែល​ពួកគេ​ទទួលបាន​។​

​ជាមួយនឹង​ភាព​ជោគជាំ​ដោយ​ព័ត៌មាន​អំពី​បុគ្គលិក​ណាមួយ អ្នកនយោបាយ​ណាមួយ គណបក្ស​ណាមួយ​ដែល​ផ្តល់អោយ​ដោយសារ​ព័ត៌មាន សាធារណជន​នឹងត្រូវ​ដឹក​នាំអោយ​ឆ្ពោះទៅរក​ការ​វាយ​ត​ម្លែ​ជា​វិជ្ជមាន​ឬ​ អវិជ្ជមាន​តាម​ព័ត៌មាន​ដែល​ពួកគេ​ទទួលបាន​។ ដូច្នេះ​ជា​លទ្ធផល វា​ក៏​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​នៅក្នុង​ការបោះឆ្នោត​។ នេះ​ជាការ​បារម្ភ របស់​អ្នកនយោបាយ នៅក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ ក្មេងខ្ចី​។​

​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​សេរីភាព​សារព័ត៌មាន នៅមានកម្រិត​ទាប​។ អ្នកនយោបាយ​មាន​ភាព​ញញើត នឹង​ផ្តល់​អំណាច ពេញលេញ ដល់​សារព័ត៌មាន​ដោយ​បារម្ភ​ថា​សារព័ត៌មាន​នឹង​បោកបក់​អោយមាន​ការបះបោរ ជម្លោះពូជសាសន៍ និង​សង្គ្រាម​ជាដើម​។ 

​នៅលើ​ជ្រុងជ្រោយ​ខ្លះ ការបារម្ភ​បែបនេះ​សម​ហេតុផល​ជាពិសេស នៅពេលដែល​សារព័ត៌មាន មិនទាន់​រឹងប៉ឹង ទាំង​លើ​ទិដ្ឋភាព វិជ្ជាជីវៈ និ ង​សីលធម៌​។ ប៉ុន្តែ​នៅលើ​ទិដ្ឋភាព មួយទៀត នោះ ការ​រឹតត្បិត​សេរីភាព​នេះ​កើតចេញពី​ការ​សម្លឹង​ឃើញ​សារព័ត៌មាន ជាការ​គំរាមកំហែង ដល់​អំណាច របស់​អ្នកនយោបាយ ដែល​គិតថា សារព័ត៌មាន ផ្តោតអារម្មណ៍ ច្រើន​ហួសហេតុ ទៅលើ​ព័ត៌មាន អវិជ្ជមាន ជាជាង ព័ត៌មាន វិជ្ជមាន​។ 

​វា​ជា​និន្នាការ​សាកល​មួយ ដែលថា អ្នកនយោបាយ​សម្លឹង មក​មើល​សារព័ត៌មាន ជាការ​គំរាមកំហែង ជាជាង​ការជួយ ជ្រោមជ្រែង បើទោះបីជា​ពួកគេ​ទាំងពីរ ប្រភេទ​នេះ មាន​បេសកកម្ម ដូចគ្នា គឺ​ដើម្បី​ផលប្រយោជន៍​សង្គម​ក្តី​។​

​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក តូ​នី​ប្លែ​រ ធ្លាប់​បង្ហាញ​ការខឹង​សម្បារ បែបនេះ ចំពោះ​សារព័ត៌មាន នៅ​ប្រទេស​អង់គ្លេស ដោយ​និយាយថា សារព័ត៌មាន ងុប​ង​ល់ តែ​រឿង អវិជ្ជមាន​។ 

​ សារព័ត៌មាន​លើក​ហេតុផល​ថា ដើម្បី​កែប្រែ​សង្គម​អោយ​ឆ្ពោះទៅរក​ភាពប្រសើ​វា​ជាការ​ចាំបាច់​ដើម្បី​ធ្វើ​ សេចក្តីរាយការណ៍ តាម​និន្នាការ អវិជ្ជមាន បែបនេះ​។ ប៉ុន្តែ អ្នក​រិះគន់​សារព័ត៌មាន​វិញ​គិតថា​នេះ​គ្រាន់តែ​ជា​គំនិត​ដែល​ផ្តោត​សំខាន់​ ដើម្បី​លក់​ដំណឹង​បែប​នោះ​តែប៉ុណ្ណោះ ខណ​:​ដែល​អ្នក​អាន អ្នក​ស្តាប់ និង អ្នកទស្សនា​ចូលចិត្ត​អ្វីដែល ធ្វើអោយ​កន្ត្រាក់ ដល់​អារម្មណ៍​របស់​ពួកគេ​។ សារព័ត៌មាន​ត្រូវ​ចោទប្រកាន់ថា គិតគូរ​ហួសហេតុ ទៅលើ​ចំណូល ជាជាង ផលប្រយោជន៍​សង្គម​។ ឥឡូវ​ឆ្នាំ​២០១២​បាន​លាចាក​យើង​ទៅហើយ​។ 

​យើង​ ធ្វើដំណើរ​ចូលឆ្នាំ​២០១៣ ជាមួយនឹង​ក្តី​សង្ឃឹមថា​ចំនួន​អ្នកកាសែត ដែល​ត្រូវ​សម្លាប់ នឹងត្រូវ​ថយចុះ នៅក្នុង​ពិភពលោក ហើយនឹង​គ្មាន អ្នកកាសែត​ណា​ម្នាក់ នឹងត្រូវ​សម្លាប់ នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ នៅ​ឆ្នាំ​២០១៣​នេះ​។ ប៉ុន្តែ​រឿង​ល្អៗ នឹងមិន​ងាយ កើតឡើង​ឡើយ ដរាបណា តួអង្គ​ទាំងឡាយ មិនទាន់​យល់​គ្នា​អោយ​ច្បាស់លាស់ ហើយ​ដកថយ មួយ​ជំហាន​ម្នាក់​។​

​សារព័ត៌មាន​ប្រហែលជា​ទាមទារ អោយ​សម្លឹងមើល សង្គម​គ្រប់​ជ្រុងជ្រោយ ជាង​នេះ ដោយ​ធ្វើអោយមាន​តុល្យភាព ជាង​មុន នៅក្នុង​ការ ថ្លឹងថ្លែង​សារព័ត៌មាន ជា​ធុរកិច្ច ដែល​ស្វែងរក​ផលចំណេញ និង បេសកកម្ម បម្រើ​ផលប្រយោជន៍ សង្គម​។ និយាយ​តាមន័យ​ត្រង់នោះ សារព័ត៌មាន​ប្រហែល ជា​ទាមទារ អោយមាន​ការផ្សព្វផ្សាយ តាមរបៀប​មួយ ដែល​គ្រប់​ទិដ្ឋភាព សង្គម​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ តាមរយ​: សេចក្តីរាយការណ៍ ដែល​មិនសូវ​ខ្មៅ ដូច​មុន អ្នកនយោបាយ ប្រហែលជា​មិនសូវ​ខ្លាច នឹង​ផ្តល់​សេរីភាព​ជាង​មុន​ឡើយ​។ 

​ប៉ុន្តែ​ផ្ទុយទៅវិញ អ្នកនយោបាយ​មិនត្រូវ​សម្លឹង​ឃើញ​សារព័ត៌មាន​ជាការ​គំរាមកំហែង​អំណាច​ឡើយ​។ សារព័ត៌មាន ដែល​វិជ្ជាជីវៈ ធ្វើ​សេចក្តី រាយការណ៍ ដោយ​គ្រាន់តែ ផ្អែកទៅលើ ការពិត​ប៉ុណ្ណោះ​។ វា​គ្មាន​ហេតុផល​អ្វីដែល​មេដឹកនាំ​ត្រូវការពារ​មន្ត្រី​ខិលខូច​នោះឡើយ​។ ការ​អោប ក្រសោប មន្ត្រី​ខិលខូច​នឹងធ្វើ​អោយ​សង្គម​មិនអាច​រីកចម្រើន​ទៅមុខ​ហើយនឹង​ប៉ះពាល់​ ដល់​សេចក្តីទុកចិត្ត​របស់​ប្រជាជន​។ ដូច្នេះ ការ​លាត ត្រដាង ដោយសារ​ព័ត៌មាន​អំពី​អ្នកនយោបាយ ឬ​មន្ត្រី​ខិលខូច មិនមែន​គ្រាន់តែ ធ្វើអោយ​សង្គម កាន់តែ​ផូរផង់​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ ជ្រោមជ្រែង ដល់​ការជឿទុកចិត្ត ពី​សាធារណជន​ចំពោះ​រដ្ឋាភិបាល គណបក្សនយោបាយ ឬ​អ្នកនយោបាយ​ទៅវិញ​។ ការលាង​សម្អាត ខ្លួន ចេញពី​ភក់ជ្រាំ ជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​ត្រូវធ្វើ​ហើយ​វារឹតតែ​ចាំបាច់​ទៀត​សម្រាប់​ អ្នកនយោបាយ​។​

​សូមអោយ​ឆ្នាំ​២០១៣​នេះ ក្លាយជា​ឆ្នាំ​មួយ ដែលមាន​ការយល់​គ្នា កាន់តែច្បាស់ រវាង​សារព័ត៌មាន និង អ្នកនយោបាយ ហើយ​សេរីភាព សារព័ត៌មាន​ស្គុះស្គាយ ជាមុន​នៅក្នុង ប្រទេស​កម្ពុជា និង ពិភពលោក​៕​ ដោយ: គ្រី​ទិច - CEN

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1473ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1469ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1430ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1899ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2119ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1505ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1806ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1348ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1375ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1585ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1121នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    11457នាក់
ខែនេះ    320625នាក់
ឆ្នាំនេះ   2331164នាក់
សរុប   51691090នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 06:37