ព័ត៌មានក្ដៅ

    មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប

    ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 08:57 នាទី ចំនួនអានៈ 778

    នរណាៗក៏​គេ​បាន​លឺ​ ហើយ​ស្គាល់​ឈ្មោះ​ លោក លួនស៊ុយ និង​ឈ្មោះ លោក ប៉ូ ជា​មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​លេខ​២​តាម​រឺម៉ក និង​រទេះគោ ​ស្ទើ​បាក់​ថ្នល់​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប ជា​រៀង​រាល់​ថ្ងៃ​តែ​បន្រ្តី​ជំនាញ​តាម​ដង​នេះ​មិន​បង្ក្រាប​ ទោះ​ជា​ពលរដ្ឋ​ខំ​រាយការ​យ៉ាង​ណា​ក៏ដោយ។

    ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា លោក លួនស៊ុយ និង​លោក ប៉ូ ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ពិត​ប្រាកដ​មែន តែ​មេ​ឈ្មួញ​២​រូប​នេះ តែ​ង​តែ​យក​លេស​ថា ជា​ប្រ​ជា​ពលរដ្ឋ​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះសំបែង​តែ​ប៉ុណ្ណោះ នៅ​ពេល​ជួម​សមត្ថ​កិច្ចមក​ពី​ចម្ងាយ​ដែល​មិន​ស្គាល់​ពួកគេ​។ ប្រ​ភព​បន្ត​ថា មេ​ឈ្មួញ​ឈ្មោះ​ លួន​ស៊ុយ ជា​មន្ត្រីប៉េ​អឹម​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ទៀត​ផង បាន​ជា​គេ​ហ៊ាន​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ខ្លាច​ រអា​អស់​លោក​ណា​ទាំង​អស់។ ប្រភព​បន្ថែម​ថា ចំណែក​ឯឈ្មោះ ប៉ូ ​វិញមាន​ទីលំ​នៅ​ក្នុង​ភូមិ កន្រ្ទំាង ឃុំ​កន្រ្ទាំង ស្រុក​ប្រាសាទ​បាគង ដែលមាន​ឪពុក​ឈ្មោះ តារុន ជា​មេភូមិ កន្រ្ទាំងនេះ​តែ​ម្តង។

    ជាក់​ស្តែងព្រឹក​ថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៣​នេះ មេឈ្មួញអាង​ស្បែក​ខាងលើ​នេះ បាន​ដឹក​ឈើ​មួយ​រឺ​ម៉ក ពី​ចំ​ណុចស្រុក​ស្វាយលើ ចុះ​ដល់​ភូមិសំឡោង ឃុំចាន់ស ស្រុក​សូទ្រ​និគម ក៏ពើប​ប្រ​ទះ​និង​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម​បាន​ចុះ​ថត​រូបសកម្ម​ភាព​ដឹក​ឈើ​របស់​​ពួកគេ។ ភ្លាម​នោះ​មេ​ឈ្មួញ​ជើង​ចាស់​ទាំង​២នាក់​នេះ បាន​បញ្ជា​អោយ​កូន​ចៅ​ស្រាយ​ឈើ​ទំ​លាក់​ពី​រឺ​ម៉ក​ចោល ហើយ​ពោល​ពាក្យ​អសុរោះថា ” ពួក​អា​អ្នក​កា​សែត​​ឯង​ បាន​ត្រឹម​តែ​ថត​រូប​តែ​ប៉ុណ្ណោះ អញ​មាន​អី​ភ័យ អញ​បង់​លុយ​អោយ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ ឯង​ហៅ​អាណា​មក​ចាប់​ហៅទៅ“ ។

    អ្នក​យក​ព័ត៌មាន​ក្រុម​នោះ​បាន​រាយការ​ជូន​លោក រឹម-ស៊ុមអុន នាយសង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​សូទ្រ​និ​គម​ភ្លាមៗ តែ​លោក​មេ​ព្រៃ​រូប​នេះគាត់ថា ​រវល់​នៅ​ភ្នំ​ពេញ​ចាំ​អោយ​កូន​ទៅ​ចុះ​ទៅ​មើល តែ​រហូត​ដល់​ជិត​២ម៉ោង​មិន​មាន​មេ​ព្រៃ​ណា​ចុះ​ទៅ​ រហូត​ដល់​ឈ្មួញ​រើស​ឈើ​ដាក់​រឺ​ម៉ក​ដឹក​ទៅ​វិញអស់។

    សកម្ម​ភាព​យឺត​យ៉ាវ និង​មើល​មិន​ឃើញ​ការ​ចរាចរណ៍​បទ​ល្មើស​ព្រៃ​ឈើលើ​ដង​ផ្លូវ​ ​នៅ​ស្រុក​ស្វាយ​លើ ក្រោម​ក្រ​សែ​ភ្នែក​លោក​ យ៉ានស៊ីវ៉ាត់ នាយ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ និង​ស្រុក​សូទ្រនិគម ក្រោម​ក្រ​សែ​ភ្នែក​លោក រឹមស៊ុម​អុន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើនេះ វា​កើត​ជា​យូយា​ណាស់​មក​ហើយ ដែល​អាច​ហៅ​បាន​​ថា ជា​ដង្កូវ​ស៊ី​រូង​ផ្ទៃ​ក្នុង និង​ជា​ជម្ងឺ​មើល​មិន​ជា។

    យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ស៊ីម​សុធា ហៅជាតិ មេប៉េអឹម​ស្រុក​ប្រាសាទ​បាគង​បានទេនៅ​រសៀល​ថ្ងៃទី ០៦ដដែលនេះ ពាក់​ព័ន្ធ​ទៅ​នឹង​កូន​ចៅ​រក​ស៊ី​ដឹក​ឈើខាង​លើ​នេះ ព្រោះ​ទូរស័ព្ទ​មិន​ចូល។

    សូម​បញ្ជាក់ថា នៅ​ខេត្ត​សៀម​រាប​ជា​ខេត្ត​មួយ​ដែល​សំ​បូរ​ទៅ​ដោយ​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ខុស​ច្បាប់​ជា​ច្រើន ដែល​ក្រុម​ឈ្មួញ​ទាំង​នោះត្រូវ​​បាន​គេ​ស្គាល់ថា ជា​មន្រ្តី​ប៉េ​អឹម ជា​មន្រ្តីប៉ូលីស នឹង​អ្នក​មាន​ខ្នង​មាន​អំណាច​ជា​ច្រើន​ទៀត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1734ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន835ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន3128ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1125ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន2095ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន657ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន719ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន1512ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1623ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន759ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      258នាក់
    ម្សិលមិញ    13460នាក់
    សប្ដាហ៍នេះ    258នាក់
    ខែនេះ    294400នាក់
    ឆ្នាំនេះ   2945844នាក់
    សរុប   33612090នាក់
    ថ្ងៃទី 22 ខែ 07 ឆ្នាំ 2019 ម៉ោង 00:41