ព័ត៌មានក្ដៅ

    លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​

    ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 788

    ច្រើ​ន​​ខែ​​ម​ក​ហើ​យ​​ដែ​ល​​លោ​ក​ ម៉ឹ​ង យូ​​ឡេ​ង​ ត្រូ​វ​បា​ន​តែ​ង​តាំ​ង​​ជា​​ប្រ​ធា​ន​ម​ន្ទី​រ​​សា​ធា​រ​ណ​កា​រ​​ដឹ​ក​ជ​ញ្ជូ​ន​​ខេ​ត្ត​ក​ណ្តា​ល​​ជំ​នួ​ស​​លោ​ក​ មា​ស សឿ​ន ប៉ុ​ន្តែ​​គេ​​មិ​ន​ដែ​​​ល​​ឃើញ​​លោ​ក ម៉ឹង​ ​យូ​​ឡេ​ង យ​ក​ចិ​ត្ត​ទុ​កដាក់ ពី​ភាពអនាធិបតេយ្យ​នៃ​ក្រុមមន្ត្រី​ដែល​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ នាំគ្នា​ដាក់​កុងត្រូលជជុះ​ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ ធ្វើ​ឲ្យ​ផ្លូវ​ស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​នៅក្នុង​ខេត្តកណ្តាល ត្រូវ​បាក់ស្រុត​និង​ខូចខាត​រំខាន​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​។​

    ​ជាគោលការណ៍​សាលា​ខេត្តកណ្តាល​បាន​ឯកភាព​ឲ្យ​មន្ទីរ​សាធារណការ​បង្កើត​ក្រុមចម្រុះ ដើម្បី​ត្រួតពិនិត្យ​ការដឹកជញ្ជូន​លើស​ទម្ងន់​នៅតាម​ផ្លូវ​សំខាន់ៗ តាមរបៀប​ចល័ត ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក ម៉ឹង យូ​ឡេង បាន​បន្ត​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ដាក់​ប៉ុស្តិ៍​ជា​អចិន្ត្រៃយ៍​រាប់សិប​ឆ្នាំ​មកហើយ ពោលគឺ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង​ខេត្តកណ្តាល​កំពុង​ធ្វើ​សកម្មភាព​ដូច​ក្រុម​កុងត្រូលជជុះ​គឺ​សកម្មភាព​បំផុត​ក្នុង​ការរាប់​ក្បាល​ឡាន​យកលុយ មិនដែល​ខ្វល់​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន​នោះទេ​។ លោក ម៉ឹង យូ​ឡេង មិនដឹង​ជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ប៉ុន្មាន​នោះទេ ទើប​គាត់​មិន​យកចិត្តទុកដាក់​លុបបំបាត់​ភាព​អសកម្ម ដែល​បង្កឡើង​ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ព្រោះ​អ្វីដែល​មន្ត្រី​អស់នោះ​កំពុង​ធ្វើ ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​សាធារណការ និង​ផ្គើន​ចំពោះ​សេចក្តីណែនាំ​របស់​អភិបាលខេត្ត​កណ្តាល​។​

    ​ជាក់ស្តែង​ស្ពាន​លេខ​៤៩ ស្ថិតនៅ​ស្រុក​កោះធំ តាម​ដងផ្លូវ​ជាតិ​លេខ​២១ បាន​បាក់ស្រុត​ធ្វើ​ឲ្យ​កកស្ទះ​រថយន្ត​និង​អ្នកដំណើរ​ហើយ​ជា​ញឹកញាប់​ស្ពាន​នៅតាម​ផ្លូវ​លេខ​២១​នេះ មាន​បញ្ហា​ដោយសារ​ការផ្ទុក​លើ​សទ​ម្ង​ន់​។ គេ​សង្កេតឃើញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដាក់​ប៉ុស្តិ៍​ប្រចាំការ​លើផ្លូវ​ជាតិ​នេះ​ផងដែរ ប៉ុន្តែ​ការដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ស្ពាន ចេះតែ​កើតមាន​ជា​ហូរហែរ​គ្មាន​ការលុបបំបាត់​នោះទេ ក៏​ព្រោះតែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ទីនោះ សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​។ ស្ពាន​ចាស់​ទ្រុឌទ្រោម​ជាច្រើន​កន្លែង​នៅតាម​ផ្លូវជាតិ​លេខ​២១ អាច​ទ្រ​ទម្ងន់​ត្រឹមតែ​១៥​តោន ប៉ុន្តែ​ការដឹកជញ្ជូន​ជាក់ស្តែង មាន​ទម្ងន់​មិនតិចជាង​ពី ៥០-៨០ តោន​នោះទេ គឺ​ក្រុមមន្ត្រី​សប្បាយ​រាប់​ក្បាល​ឡាន​យកលុយ មិន​ខ្វល់ខ្វាយ​ទាំងអស់​។​

    ​និយាយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​មិនដែល​ហាមឃាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ផ្ទេរ​ទំនិញ​ឬ ធ្វើការ​ផាកពិន័យ​ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ​នោះទេ​។ ដូចជា​ករណី​រថយន្ត​ដឹក​ក្រួស ថ្ម ខ្សាច់ ដែល​ផ្ទុក​លើស​ទម្ងន់​រាប់ពាន់​គ្រឿង បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ ដែលមាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង អាច​បើកបរ​ឆ្លងកាត់​ដោយ​រលូន​ល្អ និង​ពេលដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងនោះ​បង់ប្រាក់​ជាប្រចាំ​ខែ ឲ្យ​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​មៅ​ផ្តាច់​លើ​ការប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ​។

    ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ឧ​ត្តុ​ង្ក ក៏​អាច​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​មិនធម្មតា​នោះទេ ព្រោះ​គ្រប់​រថយន្ត​ដឹកទំនិញ​មកពី​ស្រុក​សៀម ក៏ដូចជា​ការដឹកជញ្ជូន​កសិផល ពី​តាម​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តកណ្តាល​ចូល​រាជធានី​ភ្នំ​ុ​ពេញ និង​បន្តទៅ​ស្រុក​យួន សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​។ យ៉ាងហោចណាស់​រថយន្ត​ដឹកទំនិញ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ត្រូវ​បង់ប្រាក់​ចាប់ពី ១០-៤០​ម៉ឺន​រៀល ទៅតាម​ប្រភេទ​រថយន្ត​ឬ​ទំនិញ គឺ​គ្មាន​ករណី​យោគយល់​ទេ ហើយ​ពេលខ្លះ​សម្រាប់​រថយន្ត​ដែល​មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវការ​កោសរូស​បង្ខំ​ឲ្យ​បង់ប្រាក់​ប្រមាណ ១-២​លាន​រៀល ហើយ​ពេលខ្លះ​បង្ខំ​ឲ្យ​ផ្ទេរ​ទំនិញ​ផងដែរ​។​

    ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ​របស់​សាធារណការ​ខេត្តកណ្តាល ក៏​កំពុង​សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ទាំង​តូច​ទាំង​ធំ​ផងដែរ គឺ​ឲ្យ​តែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​គឺអាច​ដឹកជញ្ជូន​ទំនិញ​តាមតែ​អំពើ​ចិត្ត ដោយ​សូម្បីតែ​ពេលខ្លះ​រថយន្ត​ដែល​មិន​ផ្ទុក​លើស​ទម្ងន់​ក៏​ត្រូវគេ​កោសរូស​ឲ្យ​បង់ប្រាក់​ថ្លៃ​បាយ​ចាប់ពី ១-២​ម៉ឺន​រៀល​ផងដែរ​។

    ​លោក ម៉ឹង យូ​ឡេង ចាប់តាំងពី​បាន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល គាត់​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​បង្កើត​ឲ្យ​មាន​ភាព​អសកម្ម​គ្មាន​ការកែទម្រង់​ទាល់តែសោះ ហើយ​ក្នុងតួនាទី​ជា​ប្រធាន​សាធារណការ​ខេត្តកណ្តាល​នេះ គេ​យល់ថា លោក ម៉ឹង យូ​ឡេង អាច​ប្រមូលប្រាក់​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​ឬ​ស្រង់ដើម​បាន​យ៉ាង​ងាយស្រួល​បំផុត​។ គ្រាន់តែ​ប្រាក់ចំណូល​ដែល​បានមកពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​លើស​ទម្ងន់ នាំ​ឲ្យ​បំផ្លាញ​ផ្លូវ​ស្ពាន​នៅ​ទូទាំង​ខេត្តកណ្តាល​ក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​លោក ម៉ឹង យូ​ឡេង អាច​រៀបចំ​ជា​កញ្ចប់​ទុក​ជូន​ថ្នាក់លើ​ដើម្បី​ទប់​តំណែង​កុំ​ឲ្យ​រង្គោះរង្គើ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន616ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន718ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន696ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1224ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន7024ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន699ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន751ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន828ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន3443ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន859ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      332នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9188នាក់
    ខែនេះ    195958នាក់
    ឆ្នាំនេះ   1794194នាក់
    សរុប   32460440នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 01:42