ព័ត៌មានក្ដៅ

    ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា

    ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 41

    ម្តាយ​ក្មេង​ស្រី​អាយុ​​៤​ឆ្នាំ​រង​គ្រោះម្នាក់​រស់​នៅ​ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង ខេត្តសៀម​រាប​ ​​បាន​ប្តីង​គ្រូ​ពេទ្យ​ ឈ្មោះ​ អឿម៉េង ​ពីបទ​សម្លាប់​មនុស្ស​ដោយអចេតនា​ បន្ទាប់​ពី​កូន​ស្រី​បាន​ស្លាប់​បាត់​បង់​ជី​វិត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១២។

    អ្នក​ស្រី​ អាង​មេសា ដែល​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​អោយ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ចាង​ស្រី​ហេង​អ៊ុន ហៅ​សុម៉ាវីន មាន​អាយុ​៤​ឆ្នាំ បាន​យក​ទៅ​ព្យា​បាល​នៅ​​ផ្ទះ​របស់​គ្រូពេទ្យ​ឈ្មោះ អឿ ម៉េង ក្បែរ​ផ្ទះ​របស់​អ្នក​​ស្រី នៅ​ពេល​កូន​ស្រី​រូប​នេះ​មាន​អាការៈគ្រុនក្តៅ។ អ្នក​ស្រី​បន្ត​ថា គ្រួពេទ្យ​បាន​ចាក់​ថ្នាំ​រយៈ​ពេល​៣​ថ្ងៃ​ (ពី​ថ្ងៃ​ទី​១៩-២១) ក្នុង​១ថ្ងៃ​ចំ​នួន​៤​ម្ជុល រហូត​កូន​ស្រី​គាត់​ឈឺ​ជើ​ងមិន​អាច​ចាក់​ថ្នាំ​ទៀត​បាន គ្រូពេទ្យ​បាន​អោយ​ថ្នាំ​គ្រាប់​សំ​រាប់​លេប​រយៈពេល​២ថ្ងៃ (ថ្ងៃទី២២-២៣) ​បន្ថែម​ទៀត។ លោក​ស្រី​បន្តថា ដោយ​ឃើញ​អាការៈ​កូន​មិន​ធូ​ស្រាល​លោក​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ពេទ្យ​ស្រុក​ជី​ក្រែង ហើយ​គ្រូពេទ្យា​បាន​អោយ​អ្នក​ស្រី​យក​កូន​មក​ព្យាបាន​នៅ​មន្ទីពេទ្យ​កុមារ។ អ្នក​បន្ត​ទៀត​ថា គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កុមារ​បាន​ប្រាប​ថា កូន​គាត់​មាន​ជម្ងឺ​គ្រុន​ឈាម ហើយ​បាន​ពុល​ថ្នាំ ដែល​ជាតិ​ថ្នាំ​ជ្រាប់​ចូល​ពេញ​ថ្លើម​និង​សួត រហូត​ដល់​ថ្ងៃ​ទី​២៦​ធ្នូ​កូន​គាត់​បាន​ស្លាប់​បាត់​បង់​ជី​វិត។ អ្នក​ស្រី​បន្ថែមថា គាត់​បាន​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ​ខេត្ត​សៀម​រាប អោយ​គ្រូពេទ្យ​ អឿ​ម៉េង​ សង់​ជំងឺចិត្ត​ចំ​នួន​៥​ពាន់​ដុល្លារ និង​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​គ្រូ​ពេទ្យ​មិន​បញ្ជូន​កូន​គាត់​មក​មន្ទីរ​ពេទ្យ​កុមារ ចេះ​តែ​ថា មិន​អី​ទេ។

    ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​នេះ លោក​ អឿម៉េង បាន​ប្រា​ប់​ កម្ពុជាសុវណ្ណ​ភូមិ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១២ថា លោក​ពិត​ជា​បាន​ព្យា​បាល​ក្មេង​ស្រី​ខាង​លើ​មែន តែ​នៅ​កំឡុង​ពេល​លោក ព្យាបាល​ ក្មេង​ស្រី​ខាង​លើ​មាន​អាការៈ គ្រុន​ធម្មតា​ទេ។ លោក​អឿម៉េង​បន្តថា ​ម្តាយ​ក្មេង​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ឯក​ជន​ម្នាក់​ទៀត​នៅ​ឃុំ​កំពង់​ក្តី​ ដោយ​គ្រូន​ពេទ្យ​រូប​នោះ​បាន​អោយ​ថ្នាំ​យក​មក​លេប​បន្ថែម​។ លោក​អឿម៉េង​បន្តទៀត​ថា សាច់​ខាង​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​លោក​​បន្ទាប់​ពី​ថ្ងៃ​ដែល​ម្តាយ​គ្មេង​ស្រី​រង​គ្រោះ​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ឃុំ​កំពង់ក្តីហើយ​ត្រ​ឡប់​មក​ផ្ទះ​វិញថា ” កាល​ពី​យប់​មិញ​ចៅ​ខ្ញុំ​ក្អួត​ពេញ​មួយ​យប់ ​ព្រោះ​​ម្តាយ​វា​បាន​ថ្នាំមក​ពី​ពេទ្យ​កំពង់​ក្តី​អោយ​ផឹក មិន​ដឹង​ជាគេ​អោយ​ថ្នាំ​អ្វី​ទេ “។ លោក​ អឿ​ម៉េ​ង​ បាន​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទេ ព្រោះ​លោក​ថា ម្តាយ​គ្មេង​រង​គ្រោះ​មិន​បាន​ព្យា​បាល​ជា​មួយ​លោ​ក​តែ​ម្នាក់​នោះ​ទេ គឺ​ម្តាយ​ក្មេង​ស្រី​នេះ​ បាន​យក​កូ​ន​ទៅ​ព្យា​បាល​ជា​មួយ​ពេទ្យ​ផ្សេង​ជា​បន្ត​បន្ទាប់​ កាល​គ្មេង​រង​គ្រោះ​នៅ​ព្យាល​ជា​មួយ​លោក​គឺ​មាន​អាការៈធូ​ស្រាល​ទេ។ លោក ​អឿ​ម៉េង បាន​បន្ថែមថា រឿង​លិខិត​អនុញ្ញាត (License)​ បើក​ព្យា​បាល​លោក​បាន​ដក់​ពាក្យ​សុំ​ទៅ​ខាង​មន្ទី និង​ក្រ​សួង​សុខា​ភិបាល ជិត​១ឆ្នាំ​ហើយ​តែ​លោក​ពុំ​ទាន់​​បានទៅ​ដក​យក​រហូត​មក​ដល់​ថ្ងៃ​នេះ។

    យើង​ពុំ​អា​ច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ គ្រុសសារ៉ាត់ ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៩នេះ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំនាក់​ទំ​នង​បាន។

    លោក​ អ៊ាប ប៊ុន​លឿន អនុប្រ​ធាន​មន្ទីរ​សុខា​ភិបាលខេត្ត​សៀម​រាប បាន​ប្រា​ប់​តាម​ទូរ​ស័ព្ទ​ទាំង​ការ​មិន​ទទួល​ខុស​ត្រូវ និង​ហាក់​គ្មាន​ក្រម​សី​ល​ធម៌ថា ក្មេង​ស្លាប់​នៅ​ពេទ្យកុមារ​ ទៅ​ប្តឹង​ពេទ្យ​កុមារ​ទៅ មេច​ទៅ​ប្តឹង​គ្រូប​ពេទ្យ​នៅ​ខ្វាវវិញ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃហើយ​ដែល​ក្មេង​មក​ព្យា​បាល​នៅ​ពេទ្យ​កុមារ។ លោក​ប៊ុន​លឿន​ បន្ត​ថា លោក ​អឿម៉េង ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​បើក​កន្លែង​សំ​រាប​ព្យា​បាល​តែ​ដោយ​ឯក​សារ​មិន​គ្រប់​គ្រាន់​ ហើយ​ឃុំ​ខ្វាវ​នៅ​ឆ្ងាយពិបាក​ចុះ​ពិនិត្យ​ ទើប​ពុំ​ទាន់​បាន​ចេញ​អោយ។ លោក​ប៊ុន​លឿង​បន្ថែថា គ្រូ​ពេទ្យ​ឋានៈគលានុបដ្នាន​អាច​បើក​កន្លែង​ថែ​ទាំ​ជំ​ងឺ​បាន។ និយាយ​មិន​ទាន់​ចប់​ផង​ លោក​ប៊ុន​លឿន​ ថា ជាប់​លើក​ទូរ​ស័ព្ទ​មួយ​ទៀត ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

    មជ្ឈ​ដ្ឋាន​ទូទៅ​គេ​សង្កេត​ឃើញ​ថា ខេត្ត​សៀម​រាប​មាន​ការ​បើ​ក​គ្លីនិក ឬកន្លែង​សំ​រាក​ព្យា​បាល​ជា​ច្រើន​ ដែល​មិន​ស្រប​ច្បាប់ ដោយ​មាន​ការ​បើ​ភ្លើង​ខៀវ​ និង​ឃុប​ឃិត​ពី​សំ​ណាក់​អស់​លោក មន្ទីរ​សុខា​ភិបាល ខេត្ត​ ដែល​កន្លង​ទៅ​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ជា​ហូរ​ហែមិន​ចេះ​អស់​មិន​ចេះ​ហើយ។ ពល​រដ្ឋ​ឆ្ងល់ថា តើមាន​ច្បាប់​អនុញ្ញាត​ហើយ​ទើប​បើក​ព្យា​បាល​ ឬ​បើក​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​ហើយ​ទើប​សុំ​ច្បាប់? លោក ម៉ម ប៊ុន​ហេង ប្រ​ធាន​ក្រសួង​សុខា​ភិបាលមេត្តាពិចារណាផង និង​ពិនិត្យ​ប្រ​ធាន​ អនុ​សប្រ​ធាន​ មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​ផងទាន៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន657ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន619ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន764ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន1312ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន1667ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន3803ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន2467ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន25ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន700ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន831ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាតប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2540នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35397នាក់
    ខែនេះ    107584នាក់
    ឆ្នាំនេះ   1531862នាក់
    សរុប   32198108នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 15:13