ព័ត៌មានក្ដៅ

    លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ

    ដោយៈ សៀ វិចិត្រ ភ្នុំពេញ ថ្ងៃទី 12 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 904

    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅឯ​ក្រសួងយុត្តិធម៌​ថា តាម​គម្រោង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​ប្រាប់​មក​ក្រសួងយុត្តិធម៌ ឲ្យ​មានការ​រៀបចំ​លើកលែងទោស​ទណ្ឌិត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​បាន​រយៈពេល​ពីរភាគបី នៃ​ទោស​ដែល​តុលាការ​បានសម្រេច​រួច​ហើយ និង​មានការ​កែប្រែ​អត្តចរិត​ក្នុង​ពន្ធនាគារ សម្រាប់​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ក្នុងពេល​ដង្ហែ​ព្រះ​សព (​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣) ហើយ​ចំពោះ​ទណ្ឌិត​ដែលមាន​វ័យចាស់ៗ មាន​ជំងឺ​ធ្ងន់ និង​ស្ត្រី​ដែល​មានកូន​ត្រូវ​នៅជាប់​ជាមួយ កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ដែរ នៅក្នុងនាម​មនុស្សធម៌ ពួកគាត់​មួយចំនួន​នោះ គឺជា​អាទិភាព ក៏​ត្រូវបាន​បន្ធូរបន្ថយ​ទោស និង​ដោះលែង​ពី​ពន្ធនាគារ​ផងដែរ ក្នុង​ថ្ងៃ​ដង្ហែ​ព្រះ​សព​។​

    ​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា នៅក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​របស់​ព្រះមហាវីរក្សត្រ ក្រសួង​បានរៀបចំ​ស្នើសុំ​ព្រះរាជក្រឹត្យ ពី​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បន្ធូរ​បន្ថយទោស ព្រមទាំង​លើកលែងទោស​ដល់​ទណ្ឌិត ដែល​អនុវត្ត​ទោស​បាន​ពីរភាគបី ក្នុង​ពន្ធនាគារ ចំនួន​ពី ៤០០ ទៅ ៥០០ នាក់ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣​។​
    ​លោក​រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍានា បាន​បន្តថា ចំពោះ​ទណ្ឌិត​ដែល​គ្រោង​នឹង​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះ អាច​នឹងមាន​ចំនួន​ពី ៤០០ ទៅ ៥០០ នាក់​។ បន្ទាប់ពី​បាន​តួលេខ​គ្រប់​ហើយ លោក​រដ្ឋមន្ត្រី​នឹង​លើក​គោលការណ៍ ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រេច​។ 

    តាម​ធម្មតា ក្នុង​មួយឆ្នាំ​យើង​ដោះលែង​ពីរដង គឺ​នៅក្នុង​ពិធីបុណ្យ​អុំទូក និង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ប៉ុន្តែ​នេះ​វា​ជា​ករណី​ពិសេស​មួយ ដែល​សម្តេច​លោក​ថា ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព​”​។​
    ​លោក អង្គ វង្សវឌ្ឍានា បញ្ជាក់ទៀតថា ចំពោះ​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ គឺ​ទាំងពីរ​នាក់​នោះ​នៅ​ពុំទាន់​ចប់​នីតិវិធី​នៅឡើយ​ទេ ចំពោះ​លោក ម៉ម សូណង់ដូ គឺ​នៅ​ប្តឹងតវ៉ា​ត​ទៅមុខទៀត​។ ចំណែក​លោក សម រង្ស៊ី អត់​មានការ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះទេ “​ពីព្រោះ​លោក សម រង្ស៊ី ទាល់តែ​គាត់​មក​ចូល​គុក​សិន លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​បាន​ទាល់តែ​អនុវត្ត​ទោស​បាន​ពីរភាគបី​សិន​”៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1952ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1243ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន685ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន701ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន865ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន816ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន640ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន774ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1983ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន795ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7660នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    43186នាក់
    ខែនេះ    391806នាក់
    ឆ្នាំនេះ   2617222នាក់
    សរុប   33283468នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 18:09