រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 1465

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅលើដីវាលស្ងាត់ជ្រងំមួយ ស្ថិតនៅខាង លិចឆៀងខាងត្បូងស្ថានីយវិទ្យុ និងទូរ ទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងភូមិ-សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលថ្ងៃរះ ចាំងពន្លឺភ្លឺព្រាលៗ អ្នកស្រុកអ្នកភូមិចេញ ដំណើរទៅរកស៊ីព្រោងព្រាតនៅហើយនោះ ។

បុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលទៅ ឃើញទិដ្ឋភាពអនាចារបែបនេះមុនគេ បានយកដៃគក់ទ្រូងគ្រវីក្បាលស្ទើរដាច់ ពី.ក និងបានលាន់មាត់ថា “ពុទ្ធោ! ស្រុក យើងឥឡូវដល់ថ្នាក់ហ្នឹង! ផ្ទះសំណាក់ សណ្ឋាគារមានច្រើនគគោកមិនទៅស្គា គ្នា (រួមរ័ក) បែរជាមកស្គាគ្នាដូច សត្វធាតុក្នុងឡានកណ្ដាលវាលអ៊ីាចឹង?” បុរសនេះហេតុតែហួសចិត្ដពេក និងគិត ថា មិនចង់រំខានដំណេកដ៏សុខសាន្ដរបស់ គូស្នេហ៍ទាំង២នេះក៏សម្រេចចិត្ដទូរស័ព្ទប្ដឹងទៅនគរបាលប៉ុស្ដិ៍ទឹកថ្លាឱ្យមកជួយ មើល ហើយមិនបានប៉ុន្មាននាទីផងនគរ បាល មកដល់ឃើញមានរថយន្ដ១គ្រឿង ពណ៌ក្រមៅ កំពុងចតលើដីវាលឆ្ងាយ ពីគេឯង ។ ពេលនោះមន្ដ្រីនគរបាល បានយកភ្នែកមើលតាមកញ្ចក់រថយន្ដ នោះនិងបានយកដៃញីភ្នែកម្ដងហើយ ម្ដងទៀតសម្លឹងទៅក្នុងរថយន្ដ ព្រោះ អ្វីដែលមន្ដ្រីនគរបាលសឹងមិនជឿភ្នែក ខ្លួនឯងនោះគឺឃើញគូស្នេហ៍ហេងស៊យ មួយគូនេះអាក្រាតកាយទាំងក្រោមទាំង លើកំពុងដេកឱបគ្នាខ្វិត ហើយបើគេ សន្និដ្ឋានមិនខុសទេ នោះទំនងជាគេរួម រ័កហើយអស់កម្លាំងខ្លាំងពេកក៏ដេកលក់មួយភាំងតែម្ដងទៅ ។ មិនដឹងថាគូស្នេហ៍វ័យក្មេងមួយគូ នេះភ្លើតភ្លើននឹងកាមគុណ ដល់កម្រិត ណាទេ បានជាក្រោយពេលផឹកស៊ីស្រវឹង មិននាំគ្នាចូលផ្ទះសំណាក់ ឬសណ្ឋាគារបែរ ជាជិះ រថយន្ដទៅចតក្នុងដីវាលស្ងាត់មួយកន្លែង ហើយនាំគ្នាប្រព្រឹត្ដអំពើអនាចារ រួមភេទនៅក្នុងរថយន្ដ រួចហើយដេកលក់ យ៉ាងស្កប់ស្កល់ទាំងកាយអាក្រាត ។ ប៉ុន្ដែអ្វីដែលគួរឱ្យ ហួសចិត្ដនោះគឺមានអ្នកភូមិ២-៣នាក់ ដោយហេតុតែមានការសង្ស័យទៅ លើរថយន្ដទំនើបមួយនេះ ហេតុអ្វីមកចត លើដីវាលដ៏ស្ងាត់ជ្រងំបែបនេះ? តើមានអំពើឧក្រឹដ្ឋឬបទល្មើសអ្វីមួយក៏នាំ គ្នាទៅអើតមើលស្រាប់តែភ្ញាក់ខ្លួន ក្រញាង និងស្ទើរមិនជឿខ្លួនឯង ព្រោះឃើញនៅក្នុងរថយន្ដនោះមានគូស្នេហ៍ ហេងស៊យមួយគូមានកាយអាក្រាត ននលគកកំពុងដេកស្រមុកឱបគ្នាយ៉ាង ស្អិតហាក់ដូចជាមិនដឹងរឿងអ្វីសោះ ។

ទោះជាយ៉ាងណាមន្ដ្រីនគរបាលត្រូវ តែសម្រេចចិត្ដគោះទ្វាររថយន្ដដាស់ពួកគេឱ្យភ្ញាក់ឡើងកុំសម្ដែងឫកអាក្រក់ កណ្ដាលវាលបែបនេះហើយបានយកទៅអប់រំនៅប៉ុស្ដិ៍ទឹកថ្លាកភ្លាមៗដែរ ។ នៅចំពោះមុខសមត្ថកិច្ចភាគីបុរស បានប្រាប់ថា គាត់ឈ្មោះ ញ.ស.ផ អាយុ ២៩ឆ្នាំជាបុគ្គលិកធ្វើការនៅស្ថាប័នរដ្ឋមួយសព្វថ្ងៃមានទីលំនៅសង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯភាគីខាងស្រីបានអះអាងប្រាប់សមត្ថកិច្ចថា នាងឈ្មោះ ណ.ស.ក អាយុ២០ឆ្នាំ ជាមេការនាំភ្ញៀវនៅហាងសាច់អាំងយី ហោ៧៩ និងស្នាក់នៅផ្ទះជួលក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គូស្នេហ៍មួយគូនេះបានសារភាពថា ពួកគេបានផឹកស៊ីរហូតដល់យប់ជ្រៅ ហើយក្រោយមកស្រវឹងខ្លាំងពេកក៏នាំគ្នា ជិះរថយន្ដបម្រុងទៅដេកនៅផ្ទះសំណាក់ ឬសណ្ឋាគារ តែដោយងងុយដេកពេក  ព្រោះស្រវឹងខ្លាំងខ្លាចបើករថយន្ដទៅមុខទៀតលែងរួចក៏សម្រេចបើកចូលដីវាលនេះទៅ ។

គូស្នេហ៍ទាំង២នាក់នេះបានសារភាព មិនលាក់លៀមទៀតថា បានជាពួកគេ ដេកលង់លក់ស្រួលមិនដឹងថ្ងៃរះចាំង ក្បាលនិងមានកាយអាក្រាតបែបនេះគឺ មកពីស្រវឹងខ្លាំង និងរួមរ័កជាមួយគ្នា អស់កម្លាំងខ្លាំងពេកក៏ដេកលក់ទៅ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1509ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1680ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1418ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1347ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន1709ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1324ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1547ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1679ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1469ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1572ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28940នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175424នាក់
ខែនេះ    558704នាក់
ឆ្នាំនេះ   1940936នាក់
សរុប   51300862នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:16