ព័ត៌មានក្ដៅ

    ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 17 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:38 នាទី ចំនួនអានៈ 752

    អគ្គី​ភ័យ​មួយ​បាន​លេប​ត្រ​បាក់​ឆក់​យក​ផ្ទះ​៣​ខ្នង​នៅ​ម៉ោង​ជាង​១រំ​លង​អាធ្រាត្យ ថ្ងៃទី​១៦ឈានចូលទី​១៧ ខែ​មករា ឆ្នាំ​២០១៣ ស្ថិត​ក្នុង​ក្រុមទី៦ ភូមិស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀម​រាប ខេត្ត​សៀម​រាប (ផ្លូវ​ចូល​ទៅ​កាន់​មន្ទីរ​អប់រំ ឬ​អាទីសង់​អង្គរ) តែ​មិន​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​ទេ។

    សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា មាន​សាក្សី​បាន​ឃើញ​ទុស្សេ​ខ្សែ​ភ្លើង​ចេញ​ពី​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​ដែល​មាន​ស្លាក​យី​ហោ ” ឱសថស្ថាន​រង “ ខ“ អេលីហ្សា“ ។ សមត្ថ​កិច្ច​បន្តថា ផ្ទះ​បី​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេចគ្មាន​សល់​ ដែល​បណ្តាល​អោយ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​ តែ​សំ​ណាង​ល្អ​មិន​បណ្តាល​អោយ​មាន​ មនុស្ស​គ្រោះ​ថ្នាក់​ទេ។សមត្ថ​កិច្ច​​បន្ថែម​ថា ភ្លើង​គឺ​ឆេះ​លឿន​ ដោយ​ឆេះ​ឆ្លង​តាម​សំ​យ៉ាប​ ពី​ផ្ទះ​១​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​ក្នុង​ការ​ពន្លត់​អគ្គី​ភ័យ​នេះ គឺ​មាន​ការ​ចូល​រួម​ពី​សមត្ថិច​ចំ​រុះ និង​មាន​ការ​ជួយ​យ៉ាង​សស្រាក់​ សស្រាំ​ពី​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរ​ខាង​។

    គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ក្រុង​សៀម​រាប​ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មាន​គ្រោះ​អគ្គី​ភ័យ​បាន​​ឆាប​ឆេះ​ជា​បន្ត​បន្ទាប់​ ដែល​ណ្តាល​អោយ​បាត់​បង់​ទ្រព្យ​សម្បតិ្ត​អស់​ជា​ច្រើន​ និង​រហូត​ដល់​បាត់​បង់​អា​យុ​ជីវិត​ថែម​ទៀត​ផង។

    ប្រ​ជា​ពល​រដ្ឋ​រិះ​គន់​ថា នេះ​បណ្តាល​មក​ពី​ប្រ​ព័ន្ធ​ខ្សែ​ភ្លើង តចេញ​រញេ​រញៃ គ្មាន​ស្តង់​ដា ដែល​វា​ជា​ការ​ខ្វះ​បច្ចេក​ទេស អសមត្ថ​ភាព របស់អង្គ​ភាព​​អគ្គី​សនីខេត្ត​​សៀម​រាប ដែល​មាន​លោក​ ជៀម​កោសេន ជា​អ្នក​ដឹក​នាំ៕ 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន3612ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន735ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន675ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន716ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន615ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន744ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន770ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន636ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន3951ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន727ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      48931នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    188182នាក់
    ខែនេះ    374952នាក់
    ឆ្នាំនេះ   1973188នាក់
    សរុប   32639434នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:17