ព័ត៌មានក្ដៅ

    ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ

    ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1004

    អ្វីដែល​មិន​ធ្លាប់​មាន និង ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ពេល​នេះ​​បាន​រំ​លេច​ខ្លួន​នៅ​​លើ​​ទឹក​ដី​​អច្ឆ​រិយ​​សៀម​រាប​​ អង្គរ​​​ នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​យើង​ហើយ​ គឺ​ល្ខោន​សៀក​កម្ពុ​ជា​ហ្វារ​​ដែល​មាន​ការ​សម្តែង​​យ៉ាង​ប៉ិន​ប្រ​សព្វ​​ពី​សំ​ណាក់​​សិល្ប​ករ​​​ សិល្ប​ការនី​​​របស់​​សមា​​គម​​ហ្វាពន្លឺសិល្ប​ ដែល​នឹង​ពាំ​នាំ​នូវ​​ទេព​កោស​ល្យ​​របស់​ខ្លូន​ ​មក​​សំ​ដែង​​ក្នុង​​ខេត្ត​​ទេស​ចរណ៏​​មួយ​​នេះ​ចាប់​ពី​ថ្ងៃទី​៨​​ ​ខែកុម្ភៈ​​​​​​​​​ ឆ្នាំ២០១៣​​​ តទៅ​​​​។​​

    បន្ទាប់​ពី​ទទួលបាន​ការ​​គាំទ្រ ​​និង​​​ភាព​​ជោគជ័យ​​ក្នុង​ការ​សម្តែង​​សិល្ប​ល្ខោន​​សៀក​​​​នៅ​​ក្នុង​​ខេត្ត​​បាត់​ដំ​បង​ ​​ភាព​​​ល្បី​រន្ទឺ​នេះ ​បាន​​លាត​​ត្រ​ដាង​​ទៅ​ដល់​ប្រ​ទេស​មួយ​ចំ​នួន​​ក្នុង​​​ទ្វីប​អាស៊ី​ និង​អ៊ឺរ៉ុប ជា​មួយ​និង​ ទស្ស​នីយ៏​ភាព​​​​​ដ៏​​ល្អ​​ឯក​​របស់​​ហ្វារ​ពន្លឺ​សិល្ប​​ដែល​​ជា​​ខ្សែ​​រឿង​​បង្ហាញ​​ពី​​ជី​វិត​ ​និងសង្គម​កម្ពុជា​និង​ជា​​ការ​ចូល​​រួម​​បញ្ជូល​នូវ​​ការ​​​សំ​ដែង​ជា​​លក្ខណៈ​បែប​​ប្រ​ពៃ​ណី​​និង​​សម័យ​​ទំនើប​​របស់​​ល្ខោន​​ តន្រ្តី​ក្បាច់​រាំ​បចេ្ចក​ទេស​​​​សៀក​ការ​ហក់​​លោត​និង​ពត់​ពែន​ដង​ខ្លួន​ជា​ដើម។​

    ល្ខោន​សៀក​កម្ពុជា​ហ្វារ​ នឹង​សម្តែង​ រឿង ​ពុទ្ធោ​ ដំ​បូង​គេ​ ដែល​​ជា​ស្នា​ដៃ​​និពន្ធ​របស់​ក្រុម​និ​សិត្ស​សៀក​​នៅ​​មុន​​ពេល​​ពួក​គេ​បញ្ចប់​ការ​សិក្សា។​ រឿង ​ពុទ្ធោ ​ជា​កំ​រង​សាច់​រឿង​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំ​ពី​ត​ថ​ភាព​ជី​វិត​របស់​​ប្រ​ជា​ជន​​ក្នុង​​​​សង្គម​ខ្មែរ​​ រួម​មាន​ការ​​ប្រៀប​ធៀប​សម្ពន្ធ​ភាព​ស្នេហា​ រវាង​​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ក្នុង​ ប្រ​ទេស​​កម្ពុជា ​អម​ជាមួយ​ការ​បង្ហាញ​សម្រស់​ជី​វិត​តាម​រយៈ តូរ្យ​តន្ត្រី។​ ស្នេហា​គ្រួ​សារ​ ការ​ព្រាត់​បា្រស​និង​​ អំ​ពើ​ហឹង្សា​គ្រប់​រូប​ភាព​ ជា​​ពិ​សេស​ សម្ពន្ធ​ភាព​​ស្នេហា​ ​​រវាង​​ភេទ​ដូច​គ្នា នឹង​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​​តាម​​រយៈ​​​រឿង​ ពុទ្ធោ។

    សូរ្យ​គ្រាស ជា​​វណ្ណ​កម្ម​ទី​ពីរ​ ដែល​នឹង​ត្រូវបា​នសម្តែង​បន្ទាប់​ពី​រឿង​ ពុទ្ធោ។​ វា​ជា​កំ​រង​​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​អំ​ពី​ ភាព​រើស​អើង​​​ក្នុង​សង្គម​​​។​

    សមាគម​ហ្វារ​ពន្លឺ​​សិល្ប​គឺ​​ជា​​សមាគម​​សិល្ប​​ដែល​​មិន​​ស្វែង​​រក​​បា្រក់​​ចំ​នេញ​​ ​ហើយ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៤​​ ដោយ​យុវ​ជន​​ខ្មែរ​ ​៨ រូប​ដែល​ត្រ​លប់​មក​ពី​​ជំ​រុំ​ជន​ភៀស​ខ្លួន​នៅ​ប្រ​ទេស​ថៃ​ក្នុង​គោល​បំ​ណង​ពង្រឹង​​​ការ​​អភិវឌ្ឍន៏​​​​ក្នុង​សហ​គមន៏​ដោយ​​ផ្តល់​​នូវ​​ចំ​ណេះដឹង​​ និង​ការ​​បង្ហាត់​​បង្រៀន ​បណ្តុះ​​បណ្តាល​​នូវ​ជំ​នាញ​​សិល្ប​​ជា​ច្រើន​​ ដូច​ជា​សិល្ប​សូន​រូប​ សិល្ប​​តន្រ្តីបុរាណ និង​សម័យ ​ការ​សំ​ដែង​ល្ខោន​ ការ​សំ​ដែង​​សៀក​និង​​មាន​​សា​លា​ផ្តល់​ចំ​ណេះដឹង​​ទូ​ទៅ​ពី​កំ​រិត​បឋម​សិក្សា​ដល់​វិទ្យា​ល័យ។​

    ល្ខោន​សៀក​កម្ពុជាហ្វារ​ នឹង​សម្តែង​ជូន​នូវ​ទស្សនីយ​ភាព​ដែល​ជា​ការ​ច្នៃ​ប្រ​ឧិត​របស់​ខ្មែរ​មាន​​ភាព​​ស្ទាត់​​ជំ​នាញ​និង​បញ្ជាក់​អំ​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ដែល​មាន​តែ​មួយ​គត់​រួម​​ចំ​នែ​ក​ផ្តល់​​បទ​​ពិ​សោធ​​សំ​បូរ​​បែប​​​ និង​អា​រម្មណ៍​​ស្រ​លាញ់​មនុស្ស​ជាតិ។​

    ដើម្បីអោយ​ដឹង​ថា ​ល្ខោន​សៀក​កម្ពុជាហ្វារ​ មាន​អ្វី​ប្លែក សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ការ​សម្តែង​ផ្ទាល់​ ដែល​មាន​​ទី​​តាំង​នៅ ​ផ្លូវ​កូ​មៃ​ខាង​​ក្រោយ​​សារៈ​មន្ទីរ​​ជាតិ​អង្គរ​ និង​ទល់​មុខ​សណ្ឋាគារ​អង្គរ​សិន​ជូ​រី​ ​​ ដែល​នឹង​ត្រូវ​បើក​​សម្ភោធ​​​​ជា​​ផ្លូវ​​ការ​​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ​ នឹង​ចាប់​សម្តែង​នូវ​ទស្សនីយ​ភាព​ជា​រៀង​រាល់​ថ្ងៃ​រ​យៈ​​ពេល​​១​ម៉ោង​ គឺ​ចាប់​​ពី​ម៉ោង​​៧:៣០​ល្ងាច​ត​ទៅ​៕

    សំ​​រាប់​ព័ត៌​មាន​ផ្សេងៗ​សូម​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​លេខ៖  ០១៥​ ​៤៩៩ ៤៨០/៨១ /៨៣!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន661ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន841ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន761ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន2733ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន744ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន816ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន844ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន4797ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2321ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន1560ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      611នាក់
    ម្សិលមិញ    4797នាក់
    សប្ដាហ៍នេះ    7571នាក់
    ខែនេះ    119594នាក់
    ឆ្នាំនេះ   3985371នាក់
    សរុប   34651617នាក់
    ថ្ងៃទី 20 ខែ 11 ឆ្នាំ 2019 ម៉ោង 13:20