លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន

ដោយៈ ថ្ងៃទី 22 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:20 នាទី ចំនួនអានៈ 1521

លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរបានធ្វើជា លិខិតអំពាវនាវមួយច្បាប់ ផ្ញើជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រ ទេសកម្ពុជា ដែលខ្លឹមសារ​លិខិតនោះបា​ន​ផ្តោតយ៉ាងសំ​ខាន់លើការសុំឲ្យ លោកនាយករដ្ឋមន្ត្រីលើកលែងទោសដល់រូបលោក ។

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់លោក មឿង សុន ប្រធានអង្គការ មូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ដែលមានខ្លឹមសារដើមទាំងស្រុង ដូចតទៅ ៖

ខ្ញុំ មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរជូនចំ​ពោះលោក-លោកស្រី អ្នកសារព័ត៌មាន ជាទីគោរពរាប់អាន។

ខ្ញុំគិតថាអ្នកដែលនិយមការរស់នៅដោយធ្វើតែអំពើល្អ និងស្មោះត្រង់ចំពោះផលប្រយោជន៍ជាតិ និងអ្នកដ៏ទៃ គឺគង់មានពេលណា មួយជួបអ្នកមានចិត្តបុណ្យដែល​គេចង់រស់នៅក្នុង​សង្គមជាតិដោ​យមានកេរ្តិ៍ឈ្មោះ​និងស្លាប់ដោយកិត្តយសជួយមិនខាន។ ហេតុនេះ ខ្ញុំខំបន្តសរសេរលិខិតសុំទៅប្រមុខរដ្ឋាភិបាល រហូតដល់​ថ្ងៃដែលខ្ញុំបានវិលចូលមាតុប្រទេសវិញ ទោះបីជាមានលិខិតជាច្រើនធ្លាប់ បានផ្ញើជូនសម្តេច ហ៊ុន សែន តែពុំដែលបានទទួលការឆ្លើយតប ដែលចុងក្រោយកាលពី ខែវិច្ឆិកា ឆ្នាំ២០១២ បានច្រានចោល ដោយខុទ្ទ​កាល័យរបស់សម្តេចក៏ដោយ។

សំខាន់ពេលនេះមានបុណ្យបូជាព្រះសព សម្តេចឪ រួមទាំងមានការដោះលែង​អ្នកទោសនយោ​បាយបរទេស​ជនជាតិថៃ ដែលបាន ចូលដែនដីកម្ពុជាខុសច្បាប់តែសំណាងបានរួចទោសដោយការប្រោសប្រណីពីសម្តេច ហ៊ុន សែន។ ហេតុ​នេះរឿងដែលតុលាការ បានដាក់ទោសដល់រូបខ្ញុំ ក៏ខ្ញុំបន្តក្តីសង្ឃឹមនឹង​មានការលើក​លែងទោសដែរ ព្រោះខ្ញុំជាកូនខ្មែរធ្លាប់បានរួមចំណែកក៏សាងមាតុប្រ ទេសកន្លងមក​ត្រូវបានជាប់​ទោសពីបទ​ញុះញង់ ព្រោះតែអង្គការយូណេស្កូបានតម្រូវឲ្យ ក្រុមហ៊ុន ស៊ូ ជិន ដកអំពូលភ្លើងនៅតាម ជញ្ជាំងនិងតាមថែវ​ប្រាសាទ ដែលស្របតាមលិខិតផ្តល់មតិរបស់ខ្ញុំដាក់ជូនសម្តេច ហ៊ុន សែន ក្នុងបំណងរួមចំណែកថែរក្សា​ប្រា​សាទ បូរាណខ្មែរអង្គរវត្តឲ្យមានអាយុកាលវែង និងមិនឲ្យខូចតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ ។

ដើម្បីជាក្តីសង្ឃឹមរបស់ខ្ញុំ ចំពោះលិខិតដែលជូនជាប់ជាមួយត្រូវបានយ​កទៅដាក់នៅខុទ្ទកាល័យវិមាន​ឯករាជ្យនៅថ្ងៃ ទី២១ ខែមករា ២០១៣ មិនច្រានចោលដូចកាលពីមុន និងសង្ឃឹមអាចបានដឹងឮដល់ សម្តេច ហ៊ុន សែន ខ្ញុំសូមលោក-លោកស្រីអ្នកសារ​ព័ត៌​មាន មេត្តាជួយចុះផ្សាយឲ្យដោយ ក្តីអនុគ្រោះផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2019ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន1952ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1359ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1428ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1454ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1555ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1588ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1787ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន1979ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1504ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18773នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165257នាក់
ខែនេះ    548537នាក់
ឆ្នាំនេះ   1930769នាក់
សរុប   51290695នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:23