ព័ត៌មានក្ដៅ

    ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល

    ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 713

    នៅលើ​ចិញ្ចើម​ផ្លូវ​សា​ធារ​ណៈ ​តាម​បណ្តោយ​ផ្លូវ​ទល់​មុខ​សណ្ឋា​គារ​តាព្រហ្ម កែង​ផ្សាចាស់​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ទី​តាំង​ជួល​ចត​រថ​យន្ត​យក​លុយ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន ជា​រៀង​រាល់​ខែ​ ដែល​បណ្តាល​អោយ​មាន​ការ​ កក​ស្ទះ​ចរាចរណ៍ ជា​រៀង​រាល់​ថ្ងៃក្នុង​ក្រុង​សៀម​រាប។

    ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ការ​ចត​រថ​យន្ត​លើ​ដង​ផ្លូវ​សា​ធារ​ណៈ​នេះ​ មិន​មែន​ជា​ការ​រៀប​ចំ​អោយ​មាន​សណ្តាប់​ធ្នាប់​នោះ​ទេ គឺ​ជួល​យក​លុយ​ក្នុង​មួយ​ខែ​១០​ម៉ឺន​រៀល​ ឬ​ស្មើនឹង​២៥​ដុល្លារ​អាមេរីក​កាំង។ ប្រ​ភព​អះ​អាង​ថា ជា​រៀង​រាល់​ព្រឹក​និង​ល្ងាច នៅ​ជុំ​វិញ​ផ្សា​ចាស់​ដែល​ជា​តំ​បន់​ទេស​ចរណ៍ជាតិ និង​អន្តរជាតិ នេះ តែង​តែ​កក​ស្ទះ​ចរាចរណ៍​ ដោយ​សា​តែ​ការ​បើក​កន្លែង​ចត​រថ​យន្ត​ខាង​លើ រញេ​រញៃ​ពេញ​​ដង​ផ្លូវ ដែល​ជា​ហេតុ​នាំ​អោយ​ពិ​បាក​ធ្វើ​ដំ​ណើរ​ ហើយ​ថែម​ទាំង​មាន​ការ​រំ​ខាន​ដល់​ភ្លៀវ និង​អាច​ប៉ះពៀ​គ្នា​ទៀត​ផង។​

    ថ្មី​ៗ​នេះ​លោក អឿន​ពៅ ​អភិ​បាល​រង​ក្រុង​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ក្រុង​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា រឿង​ជួល​ចត​រថ​យន្ត​ខាង​លើ​មិន​ពាក់​ព័ន្ធ​ជា​មួយ​សាលា​ក្រុង​ទេ​ សុំ​សួរ​ទៅ​ប្រ​ធាន​ផ្សាចាស់ចុះ។

    លោក សំភ័ត្រ្តា ប្រ​ធាន​ផ្សា​ចាស់​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​នេះ​ថា ការ​ផ្ញើ​រថ​យន្ត​នេះ​ មិន​ពាក់​ព័ន្ធ​ជា​មួយ​លោក​ទេ បើ​ចង់​ដឹង​ទៅ​សួរ​អ្នក​យាម​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​សណ្ឋា​គារ​តា​ព្រហ្មទៅ។

    ប្រ​ភព​ពី​កម្ម​ករ​យាម​កន្លែង​ចត​រថ​យន្ត​ខាង​លើ​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៣​នេះ​ថា ការ​ជួល​អោយ​ចត​រថ​យន្ត​ខាង​លើ​គឺ​១ខែ​ ១០​ម៉ឺន​រៀល​ក្នុង​រថ​យន្ត​១។ កម្ម​ករ​រូប​នោះ​បន្ត​​ថា សូម​កុំ​ភ័យ​១​ខែ​១០​ម៉ឺនរៀង​ អាច​ដាក់​បាន​ទាំង​យប់​ទាំង​ថ្ងៃគឺ​២៤​ម៉ោង។ កម្ម​ករ​បន្ថែម​ថា បើ​លោក​ចង់​ដឹង​រឿង​ជួល​ចត​រថ​យន្ត​ទូរ​ស័ព្ទ​ទៅ​មេ​ខ្ញុំ គាត់​ឈ្មោះ​ តាថន ទើប​ដឹង​រឿង​ច្បាស់។

    តា​ថន​​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ម៉ោង​៣និង​១០​នាទី​ថ្ងៃ​ទី២៣​មករា​នេះថា លោក​ជា​បុគ្គលិក​បំ​រើ​ការ​អោយ​សណ្ឋា​គារ​តា​ព្រហ្ម ការ​ជួល​អោយ​ចត​រថ​យន្ត​នេះ​គឺ​លោក​យក​១​ថ្ងៃ​តែ​១៥០០រៀល​រថ​យន្ត​១​ក្នុង​១​ថ្ងៃ តែ​បើ​គេ​បង់​ខែ​គឺ​យក​៤ម៉ឺន​រៀល​ក្នុង​១​ខែ មិន​មែន​១០ម៉ឺន​រៀល​ទេ។ លោក​ថន​បន្ត​ថា ដី​ដែល​ជួល​ដាក់​រថ​យន្ត​ខាង​លើ​នេះ ជា​ដី​សួន​ច្បារ​របស់​សណ្ឋា​គារ​តា​ព្រហ្ម ដែល​សាលា​ខេត្ត​សៀម​រាប​បាន​ប្រ​គល់​អោយ​។ លោក​ថន​បន្ថែថា គេ​ផ្ញើរ​រថ​យន្ត​វា​អាច​មាន​ការ​បាត់​បង់​ ឬ​ខូច​ខាត​ បើ​មិន​យក​លុយ​សំ​រាប់​ត្រៀម​ការ​ពារ​ទេ​ម្តេច​នឹង​កើត។

    លោក​ថន​ហាក់​មាន​ការ​លាក់​លៀម​ ព្យា​យាម​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ ការ​បើ​កន្លែង​ជួល​រថ​យន្ត​ខាង​លើ​នេះ​ទេ។

    មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​រិះ​គន់​ថា បើ​ដី​មុខ​សណ្ឋា​គា​តា​ព្រហ្ម អាច​ជួល​ដាក់​កន្លែង​ផ្ញើរ​រថ​យន្ត​បាន ដូច្នេះ​ពួក​គេ​ចង់​បើ​ក​កន្លែង​ផ្ញើរ​រថ​យន្ត​នៅ​តាម​សួន​ច្បារ​មុខ​សណ្ឋា​គារ​ផ្សេង​ ឬ​មុខ​ផ្ទះ​របស់​ពួក​គេ ដែល​មាន​ទី​តាំង​ជាប់​តាម​ដង​ផ្លូវ​សាធារណៈ ដើម្បី​បាន​កំរៃបន្ថែម​ពី​មុខ​របរ​ផ្ទាល់​ខ្លួន​។

    យើ​ង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឈឹម​ម៉ា ថៅ​កែ​សណ្ឋា​គារ​ខាង​លើ​បាន​ទេ ព្រោះ​យើង​មិន​ទាន់​អាច​រក​​លេខ​ទូរ​ស័ព្ទ​របស់​គាត់​បាន៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន29286ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន3472ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1673ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន2070ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន665ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន3042ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន1312ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន3429ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1272ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន3835ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2642នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35499នាក់
    ខែនេះ    107686នាក់
    ឆ្នាំនេះ   1531964នាក់
    សរុប   32198210នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 15:43