ព័ត៌មានក្ដៅ

    រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប

    ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:11 នាទី ចំនួនអានៈ 655

    សកម្ម​ភាព​ដឹក​ជញ្ជួន​ឈើ​ប្រ​ភេទ​ក្តារអា ប្រ​ភេទ​បេង ធ្នង់ មុខ​ធំៗ​ បង្កប់​តាម​រថ​យន្ត​ម៉ាក​ សាន់​យ៉ុង និង​នីក​សាន់​ ពី​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ មក​ចែក​ចាយ​តាម​ដេ​ប៉ូ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​​សៀម​រាប ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើ​បាក់​ថ្នល់​ តែ​មន្រ្តី​ជំ​នាញ​ឃុប​ឃិត អង្គុយ​ទទួល​ទូរស័ព្ទ​រាប់​ក្បាល​ឡាន​​យក​លុយ​​មិន​មាន​ការ​បង្ក្រាប។

    ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​រាយ​ការណ៍ថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ ដឹក​ពី​ស្រុក​ស្រ​យ៉ង់កោះ​កេរ្តិ៍ ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុកស្វាយ​លើ​ខេត្ត​សៀម​រាប​ ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​រលួន​ គ្មាន​ការ​រំ​ខាន​ពី​មន្រ្តី​ជំ​នាញ​ ឬ​ស្ថា​ប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ណាទេ ព្រោះ​ពួក​ក្រុម​​ឈ្មួញ​ទាំង​នោះ​ បាន​ទូរ​ស័ព្ទ​បង់​លុយ​អោយ​ស្ថា​ប័ន​ទាំង​ខាង​លើ​​បាន​គ្រប់​គ្រាន់​ នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​វិល​កង់​ចេញ​ដំ​ណើរ។ ប្រភព​បន្ត​ថា មាន​រថ​យន្ត​ប្រ​ហែល​ជា​២០គ្រឿង​ដែល​កំ​ពុង​សប្បាយ​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​នេះជា​រៀង​រាល់​ថ្ងៃ តែ​គាត់​ស្គាល់​មិន​អស់​ទេ គឺ​ស្គាល់​ខ្លះៗ​ដូច​មាន​ក្នុង​តារាង​ ឬ​បញ្ជី​ឈ្មោះ​ខាង​ក្រោម។​

    ប្រភព​ពី​អតី​ត​អ្នក​រក​ស៊ី​ឡុង​ចុង​ខាត​​អស់​​សល់​​តែ​​​ខោ​ខ្លី​ម្នាក់​បាន​អោយ​ដឹង​ថា ក្រុង​អ្នក​ដឹក​ឈើ​ខាង​លើ​ គឺ​គេ​បាន​មេ​រៀន​មក​ពី​សមត្ថ​កិច្ច​ ជា​អ្នក​បង្គាប់​អំ​ពី​របៀប​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ ដូច​ជា​ដាក់​ឈើ​ប្រ​ណិត​ពី​ក្រោម​ ហើយ​ដាក់​សិប្ប​កម្ម​ពី​លើ​តិច​តួច ដើម្បី​បំ​ភាន់​ភ្នែក​សមត្ថ​កិច្ច​មក​ពី​ចម្ងាយ។ ប្រ​ភព​បន្ត​ថា នៅ​ពេល​មាន​អ្នក​កាសែត​ថត​រូប រាយ​ការ​ណ៍​ទៅ​មេ​ព្រៃ​ មេព្រៃ​ឆ្លើយ​ថា ” ឡាន​ ឬ​រថ​យន្ត​គេ​ដឹក​សិប្ប​កម្ម​តិច​តួច មិន​​ដឹង​ទៅ​ចាប់​គេ​យ៉ាង​មេច “ តែ​តាម​ការ​ពិត​គឺ​ទាំង​អ្នក​ដឹក​ឈើ​ និង​មេ​ព្រៃ​បាន​ដាក់​ម៉ូ​គ្នា​រួច​ហើយ ក្នុង​ការ​ចូល​រួម​បំ​ផ្លាញ​ជាតិ​ ដើម្បី​ប្រ​យោជ​ផ្ទាល់​ខ្លួន។

    ជាក់​ស្តែង​គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ខេត្ត​សៀម​រាប​ហាក់​មាន​ការ​ដឹក​ជញ្ជួន​ឈើ​បែប​អាណា​ធិបតេយ្យ​ជាង​គេ ក្រោម​ការ​ដឹក​នាំដ៏​ទន់​ខ្សោយ​​របស់​ លោក​ ស៊ូ ភិរិន្ទ អភិ​បាល​ខេត្ត​សៀម​រាប និង​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ខេត្ត​សៀម​រាប។

    សូម​បញ្ជាក់ថា រាល់​ពេល​មាន​ការ​រាយ​ការណ៍​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ ជូន​អស់​លោក​មេ​ព្រៃ​ខេត្ត​សៀម​រាប គឺ​អស់​លោក​តាំង​ពី​លើ​ដល់​ក្រោម​តែង​តែ​និ​យាយថា ”ជាប់​រវល់​នៅ​ឆ្ងាយ ជាប់​ប្រ​ជុំ​ សុំ​ទូរ​ស័ព្ទ​ទៅ​លោក​នេះ លោកនោះ“ តែ​បើ​ថា​ព្រម​ទៅ​បង្ក្រាប​វិញ​ ពន្យា​ពេល​ទាល់​តែ​ក្រុម​ឈ្មួញ​ទំ​លាក់​ឈើ​ពី​រថ​យន្ត​អស់​ ឬ​បើក​គេ​ច​បាត់​អស់ ​ទើប​ឃើញ​លោក​មេព្រៃ​ទៅ​ដល់​កន្លែង​កើត​ហេតុ៕ ដោយ៖ ផ្លុង​រ៉េត (សូម​ជួយ​ចែក​រំ​លែក​ទៅ​មិត្ត​របស់​អ្នក​ តាម​រយបណ្តាញ​សង្គម បើ​អ្នក​ស្រ​លាញ់​ព្រៃ​ឈើ)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន35ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន1216ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1394ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន675ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន630ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន3069ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន207ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន982ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន492ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន7308ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7383នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    42909នាក់
    ខែនេះ    391529នាក់
    ឆ្នាំនេះ   2616945នាក់
    សរុប   33283191នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 17:32