ព័ត៌មានក្ដៅ

    មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 28 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:48 នាទី ចំនួនអានៈ 762

    សកម្ម​ភាព​ដឹក​ឈើ​តាម​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់​ និង​រឺ​ម៉ក​ធំៗ​ពី​ខេត្ត​ព្រះ​វិហារ​ ចូល​ខេត្ត​សៀម​រាប​ដូច​ហែ​រកឋិន​ទាន តែ​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​មិន​ចុះ​បង្ក្រាប​ ថែម​ទាំង​និយាយ​ថា ជិត​ដល់​បោះ​ឆ្នោត​ថ្នាក់​លើ​​អោយ​បន្ថូ​បន្ថយដល់​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះទៅ​វិញ។

    ជាក់​ស្តែង​នៅព្រឹក​​ថ្ងៃទី​២២ និង​យប់​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៣នេះ មាន​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់ រឺម៉ក​ដឹក​ឈើក្មាន​ច្បាប់​ ​ពី​ខេត្ត​ព្រះ​វិហារ​ដោយ​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប ចូល​យក​មក​លក់​អោយ​ដេ​ប៉ូ​លក់​ឈើ​នៅ​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំ​រើក ក្រុង​សៀម​រាប​ជា​ច្រើន​កន្លែង។

    អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយការណ៍​ជូន​លោក​ យឹមស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប តែ​លោក​ថា ជាប់​រវល់​ចុះ​វាស់​វែង​ដី​ជា​មួយ​យុ​វ​ជន​ស្ម័ក្រចិត្តមិន​អាច​មក​ត្រួ​ត​ពិនិត្យ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​បាន​ទេ សូម​អោយ​ទូរ​ស័ព្ទ​ទៅ​លោក​ ឡឹង​សុខា វិញ។

    លោក​ ឡឹងសុខា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​អាច​ចុះ​បង្ក្រាប​បាន​ទេ ព្រោះ​រយៈពេល​កន្លង​ទៅ​ចុះ​បង្ក្រាប​ព្រៃ​ឈើ​បែ​ជា​មារឿង​ទៅ​វិញ ម្យ៉ាង​ទៀត​ថ្នាក់​លើ​ប្រ​ជុំ​សុំ​អោយ​បន្ថូ​បន្ថយ​ខ្លះ​ដល់​អ្នក​រក​ស៊ី​កំបិច​កំប៉ុកព្រោះ​ជិត​បោះ​ឆ្នោត​ហើយ។

    លោក​ ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២៨នេះ ថា ” គ្មាន​ពាក់​ព័ន្ធ​អី​ជា​មួយ​ការ​បោះ​ឆ្នោត​ទេ កុំ​ចេះ​តែ​និយាយ​ផ្តេស​ផ្តាស “ រួច​ក៏​បិទទូរ​ស័ព្ទ​បាត់​ទៅ។

    លោក​ ស៊ូភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា ” ខាង​សា​លា​ខេត្ត​ក៏​មិន​ដែល​បាន​ផ្សព្វ​ផ្សាយ​ដំ​ណឹង​ផ្តេស​ផ្តាស​អញ្ចឹង​ដែរ អ្នក​ណា​វា​និយាយ​ចាប់​វា​ម៉ោ ឬ​មួយ​អ្នក​កា​សែត​ចេះ​តែ​ប្រ​ឌិត​ខ្លួន​ឯង​ទេ​ដឹង? មើល​មើ​អ្នក​ដឹក​​ឈើ​មាន​ច្បាប់​ពី​ខាង​ណា? សាលា​ខេត្ត​មិន​ដែល​ចេញ​ប្បាប់​អោយ​ដឹក​ឈើ​ទេ “។ លោក ស៊ូភិរិន្ទ​ បាន​បន្ថែម​ថា ” ខ្ញុំនៅ​ខេត្ត​សៀម​រាប​នេះ​គ្មាន​ផ្ទះ​១​ខ្នង​ ឬ​ដី​១​ចំ​អាម​ទេ រាល់​ថ្ងៃ​មាន​តែ​ខិត​ខំ​កសាង​ស្ថាប​នា​ អោយ​ខេត្ត​សៀម​រាប​រីក​ចំ​រើន​តែ​ប៉ុណ្ណោះ“។

    ចែ ឈុន (ហៅចែពៅ)ថៅ​កែ​​ដេ​ប៉ូ​ទទួល​ទិញ​ឈើ​គ្មាន​ច្បាប់​ម្នាក់​ដែ​ល​បាន​ទិញ​ឈើ​ខាង​លើ​ក្នុង​ចំ​ណោម​ដេ​ប៉ូ​ជា​ច្រើន​ បាន​គំ​រាម​អ្នក​សារ​ព័ត៌មាន​យើង​ថា ” ហាម​ចុះ​ផ្សាយ​ឈ្មោះ​ខ្ញុំ និង​កុំ​យក​រូប​ថត​ខ្ញុំ​ទៅ​ផ្សាយអោយ​សោះ​ ប្រ​យ័ត្ន​ខ្ញុំ​ប្តឹង! ព្រោះ​ប្តី​ខ្ញុំ​ក៏​ធ្វើ​ការ​បមន្ត្រី​រាជ​ការ​ដែរ! ចាំ​បាច់​មក​ថត​អី! នាំ​គ្នា​យក​លុយ​ទៅ​ចាក់​សាំង​ទៅ “។

    បើ​តាម​ការ​ស៊ើប​អង្កេត បាន​អោយ​ដឹង​ថា ក្រុម​ដេ​ប៉ូលក់​ឈើ​រាប់​រយ​កន្លែង​នៅ​ខេត្ត​សៀម​រាប ជា​ពិសេស​គឺ​ដេប៉ូ​តាម​ផ្លូវ​ភូមិ​ជន្លង់​នេះ​តែ​ម្តង គឺ​ពុំ​ដែល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដែល​បង់​ពន្ធ​ជួន​រដ្ឋ​នោះ​ទេ គឺ​ពួក​គេ​ទិញ​តែ​ឈើ​ពី​សង្គម​ងងឹត រក​ស៊ី​លោត​ឆ័ត្រ​អត់​ច្បាប់​តែ​ប៉ុណ្ណោះ ព្រោះ​បាន​ចំ​ណេញ​ច្រើន។

    ប្រ​ភព​ព័ត៌​មាន​ពី​អ្នក​រក​ស៊ី​បាន​អោយ​ដឹង​ថា ពួក​គេ​បាន​​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដងផ្លូវ​ គ្រប់​ទី​កន្លែង​ទើប​អាច​ដឹក​ឈើ​ចូល​បាន​ បើ​មិន​បង់​លុយ​វិញ​ ដាក់​តែ​២ដុំ​ក៏​មេ​ព្រៃ​តាម​ចាប់​ដែរ។

    ពល​រដ្ឋ​ខេត្ត​សៀម​រាប​និយាយថា ព្រៃ​ឈើ​វា​ជា​សម្បត្តិ​រួម គួរ​ណាស់​តែ​អា​ជ្ញា​ធរ​ដែន​ដី មន្ត្រី​ពាក់​ព័ន្ធ និង​មន្រ្តី​ជំ​នាញនាំ​គ្នា​ទប់​ស្កាត់​អ្នក​ដែល​រក​ស៊ី​មិន​ស្រប​ច្បាប់​ទាំង​តូច​ទាំង​ធំ ព្រោះ​ទី​មួយ​វាបាត់​បង់​ព្រៃ​ឈើ អស់​ដោយ​គ្មាន​ថវិការ​ចូល​រដ្ឋ​ ចូល​តែ​ហោ​ប៉ៅ​ពួក​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ និង​ពួក​រក​ស៊ី​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ។ ពល​រដ្ឋ​យល់​ឃើញ​ថា នៅ​ពេល​អស់​ព្រៃ​ឈើ​ វាបណ្តាល​អោយ​មានអាកាស​ធាតុ​រាំង​ស្ងួត ​ភ្លើង​ឆេះ​ព្រៃ គ្រោះ​ទឹក​ជំ​នន់ ហើយ​គ្រោះ​ថ្នាក់​ទាំង​​នេះ វា​មិន​មែន​ប៉ះ​ចំ​តែ​អ្នក​បំ​ផ្លាញ​ព្រៃ​ឈើ​នោះ​ទេ គឺ​វា​ប៉ះ​​ទាំង​​អ្នក​ដែល​មិន​បាន​​កាត់​បំ​ផ្លាញ​ព្រៃ​ឈើផង​ដែរ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1739ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន673ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1160ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន828ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1396ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន668ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន665ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន618ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន9621ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2563ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6307នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    84967នាក់
    ខែនេះ    325425នាក់
    ឆ្នាំនេះ   1358711នាក់
    សរុប   32024957នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:25