មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប

ដោយៈ សសឃក សៀមរាប ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:14 នាទី ចំនួនអានៈ 1525

មិនថាតែនៅតំបន់ទឹករាក់ ឬជ្រៅប៉ុន្មាន ម៉ែត្រនោះទេ គ្រប់ទីកន្លែងទាំងអស់ ទឹកត្រូវបាន ល្អក់កករគ្មានពេលអាចរងថ្លាបានឡើយ ព្រោះតែការនេសាទគ្រប់រូបភាព រួមទាំងការបិទបាំងតាមបណ្ដា ព្រែកតូចធំនិងតាមឡូនេសាទនានាក្នុងតំបន់អភិរក្សផងដែរ តែគ្មានមន្រ្តីមានសមត្ថកិច្ចណាម្នាក់អើពើនោះទេ ព្រោះលុយរបស់ឈ្មួញនេសាទ​បិទបាំងភ្នែក អស់ទៅហើយ។

យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅត្រង់ចំណុចឡូនេសាទលលេខ៤ក្នុងតំបន់ អភិរក្សក្នុងភូមិចុងឃ្នាស សង្កាត់ចុងឃ្នាស​ ក្រុងសៀមរាប​ ខេត្តសៀមរាប ត្រូវ បានធ្វើការអូសម៉ាញ់ មានមុខទទឹង រាប់រយម៉ែត្រ នឹងយ៉ាងកោវ​ ចូលរុញក្នុងទឹកដីឡូលេខ​៤​តំបន់អភិរក្ស ជារៀងរាល់យប់​ដោយមិនមានការកោតញញើតអ្វីទ្បើយ។

ប្រភពដដែលបា្រប់ថាមន្រ្តីជលផលសង្កាត់ចុងឃ្នាស ក្រុងសៀមរាបកំពុងបើកភ្លើងខៀវឲ្យមាន បទល្មើសឧបករណ៏ម៉ាញនឹងយ៉ាងកោវយ៉ាងច្រើនចូលរុញក្នុងតំបន់ឡូអភិរក្សដែលរដ្ឋបានហាមឃាត់ ទុកតំបន់នេះជាជំរកត្រីពងកូន។ លោកនាយខណ្ឌគួរយល់ថាបទបញ្ជាលេខ០១និងលេខ០២​​ របស់ប្រមុខរាជរដ្ឋាភិបាលបានប្រកាសជាសាធារណៈ ឲ្យដឹងហើយបែរជាអស់លោកមន្រ្តីជំនាញ ជលផលទំាងអស់នោះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលទេក្រោយពីរាជរដ្ឋាភិបាល  បានកាត់ឡូនេសាទទំាងអស់នេះមកឲ្យប្រជាពលរដ្ឋទូទាំង៦ខេត្តដែលជាប់និងបឹងទន្លេសាប។​ តែរាជរដ្ឋាភិបាលបានយកដីឡូតំបន់អភិរក្សទុកជាជំរកត្រីពងកូនបែជាមានក្រុមមួយចំនួនចេះ តែប្រឹងប្រើឧបករណ៏នេសាទខុសច្បាប់ លើចំណុចតំបន់អភិរក្សឡូនេសាទលេខ៤នេះទៅវិញ។​

សព្វថ្ងៃនេះបទល្មើសនេសាទចេះតែកើនឡើងនៅក្នុងខេត្តសៀមរាបដូចជាតំបន់សង្កាត់ចុង ឃ្នាស មានម៉ាញនិងយ៉ាងកោវនឹងក្រុមអួនមានទំហំធំៗចូលអូសក្នុងតំបន់ហាមឃាត់​។​លោកនាយខណ្ឌ ជលផលខេត្តសៀមរាបកែសំរួលដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនផងបើពុំដូច្នោះទេលោកនាយខណ្ឌ ជលផលមុខជាធ្លាក់ដំណែងហើយ ពីព្រោះដំណែងអស់លោកមិនងាយទទួលបានងាយស្រួលឡើយ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1393ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1392ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1411ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1564ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1351ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1515ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2064ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2059ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1575ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1936ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28