ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1407

ស្រះចិញ្ចឹម​ត្រីឆ្តោ៦ស្រះក្នុង​ដី​ឡូតែមួយ​ទំហំជិត​៣ហិចតា ស្ថិត​ក្នុង​ភូមិ​តាជេត ឃុំ​សំរោង​យា​ ស្រុក​ពួក​ ខេត្ត​សៀម​រាប ដែល​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេ​កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆកា ឆ្នាំ២០១២ ហើយ​អោយ​ម្ចាស់​​ធ្វើ​កិច្ច​សន្យា​២ខែអោយ​ចាប់​ត្រី​លក់​​អោយ​អស់​ រហូត​មក​ដល់​ថ្ងៃ​កំណត់​ហើយ ត្រី​ក៏មិន​លក់នៅ​ពេញ​​ស្រះ ឯសមត្ថ​កិច្ច​​ក៏​មិន​ចុះ​បង្ក្រាបតាម​ផ្លូវ​ច្បាប់​ទៀត។

បន្ទាប់​ពី​សមត្ថ​កិច្ចចំ​រុះ​ចុះ​ឆែ​ឆេស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ​នៅ​ថ្ងៃ​ទី​២៦​ វិច្ឆកា​ ២០១២​រួច​ លោក​ សឿន​សេន ប្រ​ធាន​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប បានធ្វើ​របាយ​ការណ៍​បញ្ជួន​អោយ​ទៅ​ខាង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ តែ​ខណ្ឌ​បែ​ជា​​អោយ​ម្ចាស់​ស្រះចិញ្ចឹម​ត្រី​ឆ្តោដែ​ល​ជា​ជន​ជាតិ​វៀត​ណាម​ខាង​លើ ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​​២​ខែ​ចាប់​រាប់​ពី​ថ្ងៃ​ដែល​សមត្ថ​កិច្ច​ចុះឆែក​ឆេ(២៦​វិច្ឆការ​២០១២)រហូត​ដល់​ថ្ងៃ​កំ​ណត់​អោយ​ម្ចាស់​ចាប់​ត្រី​លក់​អោយ​អស់។

នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ ម្សិល​មិញ​អ្នក​យក​ព័ត៌​មាន​យើង​បាន​ចុះ​ទៅ​តាម​ដាន​ព័ត៌មាន​ពី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​ខាង​លើ​ម្តង​ទៀត បាន​សង្កេត​ឃើញ​ថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​នេះ​មិន​បាន​ចាប់​ត្រី​លក់​អស់​ពី​ស្រះ​ដូច​កិច្ច​សន្យាទេ គឺ​ត្រី​ឆ្តោ​នៅ​កំ​ពុង​តែ​ហិច​ហែល​លេង​ពេញ​ស្រះ​យ៉ាង​សប្បាយ ក្នុង​ការ​ស៊ី​ត្រី​តូច​ៗ​រាប់​សិប​តោន​ដែល​ម្ចាស់​គេ​បាច​អោយជា​រៀង​រាល់​ថ្ងៃ។

មេ​ភូមិ​តា​ជេត​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ប្រ​ជា​ពល​រដ្ឋ​អ្នក​ដើរ​ច្រូត​ស្មៅ​ នៅ​ភូមិ​ខាង​គាត់​ធ្លាប់ប្រាប់​​​ថា ពួក​គេ​​ធ្លាប់​លឺ​ជន​ជាតិ​វៀត​ណាម​ដែល​ជា​ម្ចាស់​ស្រះ ជា​កម្មករ និង​ជា​មេការ​ដើរ​អួត​អាង​ ប្រាប់​គេ​ឯង​​ថា ពួក​គេ​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​២ពាន់​ដុល្លារ​ក្នុង​១​ស្ថា​ប័ន ទើ​ប​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញ​មិន​ចាប់​កូន​ត្រី​ឆ្តោ​គេ​​យក​ទៅប្រ​​លេ​ង​ក្នុង​ទន្លេ​សាប​វិញ ហើយ​អោយ​ធ្វើ​កិច្ច​សន្យា​បន្ត​ចិញ្ចឹម​២ខែ​ទើប​អោយ​ចាប់​លក់។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប តាម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី​២៨​ម្សិល​មិញ ពាក់​ព័ន្ធ​និង​ករណី​ខាង​លើ​ តែ​លោក​ឆ្លើយ​ថា សូម​រាយ​ការ​ទៅ​មន្ត្រី​ជំ​នាញ​ចុះចាំ​មើ​ល​គេ​ចាត់​ការ​យ៉ាង​ណា។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​លោក ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​នៅ​រសៀល​ដដែល​នេះ តែ​លោក​ឆ្លើយ​ថា ចាំ​ឆែក​មើល​កិច្ច​សន្យា​សិន​ មិន​ដឹង​ដល់​ថ្ងៃ​ហើយ​នៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​ឆ្ងល់​ថា កូន​ត្រី​ឆ្តោ​ដែល​ជន​ជាតិ​វៀត​ណាម​ចិញ្ចឹម​នេះ មាន​ទំហំ​តូច​ៗ​ដូច​គ្នា​និង​កូន​ត្រី​ឆ្តោ​ដែល​ខេត្ត​ផ្សេង​គេ​បង្ក្រាប​ដោយ​ចាប់​យក​ទៅ​ចាក់​លេង​នៅ​ទន្លេ​សាប ចុះ​ហេតុ​អ្វី​ក៏​ខេត្ត​សៀម​រាប​មិន​អនុ​វត្ត​តាម​គេ បែ​ជា​អោយ​ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​ដល់​ត្រី​ធំ​ រួច​អោយ​ចាប់​លក់​ទៅ​វិញ តើ​នេះ​វាបណ្តាល​មក​ពី​មូល​ហេតុ​អ្វីដែរ? ឬស៊ី​លុយ​គេ​មែន? ឬម្ចាស់​ស្រះ​មាន​ខ្សែ​មាន​ខ្នង​ជា​អ្នក​ធំ? តើ​លោក​ ណៅធួក និង​លោក យឹមឆៃលី បាន​ដឹង​ដែរ​ឬទេ ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង???។ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធី ឡើងអ្នកតា   អាន3059ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1761ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1286ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1849ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2114ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន2773ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1393ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1389ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1396ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2149ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29052នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175536នាក់
ខែនេះ    558816នាក់
ឆ្នាំនេះ   1941048នាក់
សរុប   51300974នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:26