ព័ត៌មានក្ដៅ

    មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ

    ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1162

    មេ​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​​មួយរូប​​ឈ្មោះលោក​ ពន្លក ​មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំ ប្រើ​រថ​យន្ត​ឆ្លាម​ និង​បាឡែត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវក្នុង​ខេត​សៀម​រាប​​ មិន​បង្ក្រាប បែ​ជា​លេច​លឺ​ថាអង្គុយ​រាប់​ក្បាល​ឡាន​ឈើ​យក​លុយ​ដាក់​ហោ​ប៉ៅ​ ក្បត់​និង​ទួនាទី ប្រ​ឆាំង​និង​បទ​បញ្ជា​រាជ​រដ្ឋា​ភិបាល​ទៅ​វិញ។

    ប្រ​ភព​ព័ត៌មាន​នៅ​យប់​ថ្ងៃទី៣០ខែមករាឆ្នាំ២០១៣នេះ បាន​រាយការណ៍​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ម៉ាក​ឆ្លាម​ និង​បាឡែន​ចំ​នួន​៥គ្រឿង​បាន​ដឹក​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់ខេត្ត​សៀម​រាប​តាម​ដង​​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម​។ ប្រ​ភព​បាន​អោយ​ដឹង​ថា មេឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​រូប​នោះ​ឈ្មោះ​ ពន្លក ។ ប្រ​ភព​បន្ត​​ថា លោក ពន្លក ពី​មុន​មិន​មែន​ជា​អ្នក​មាន​ធំ​ដំ​​អី​ទេ តែ​ដោយ​សា​ការ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន​ធ្វើ​អោយ​ ពន្លង មាន​លុយ​រាប់​លាន​ដុល្លារ​អាមេរីក។ ប្រ​ភព​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​លោក​ពន្លក​ជិះ​រថ​យន្ត​ម៉ាក​ហេមមើពេញ​ខេត្ត​សៀម​រាប ឧត្ត​រមាន​ជ័យ​ កំ​ពង់​ធំ និង​កំ​ពង់​ចាម​​ សូម្បីតែ​ទៅ​លេង​បាល់​ ទៅ​ចូល​បន្ទប់​ទឹក និង​កន្លែង​ផ្សេងៗ ព្រោះ​រក​ចំ​ណូល​បាន​ច្រើន​ពី​ឈើ​ក្រ​ញូង​ មិន​មាន​ការ​បារម្ភពី​ឡាន​ស៊ី​ប្រង​ច្រើន​ឡើយ។

    ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​ណ៍អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។

    នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៣​នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ថោង​សុខៃ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​ លោក​ សេង​លន នាយ​រង​សង្កាត​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅស្រុក​បន្ទាយ​ស្រី លោក​ ម៉ុងប៊ុនលីម នាយ​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​បន្ទាយ​ស្រី បាន​ទេ​ព្រោះ​ទូរ​ស័ព្ទ​ចូល​ពុំ​មាន​អ្នក​លើក​ទទួល។

    លោក លីសុផា នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​ប្រាប់តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ​ថា លោក​ពុំ​បាន​ដឹង​ពី​រថ​យន្ត​ដឹក​ឈើ​របស់​លោក ពន្លក​ ខាង​លើ​នៅ​យប់​ថ្ងៃទី​៣០​នេះ​ទេ ព្រោះ​លោក​មិន​បាន​​នៅ​ស្នាក់ការ​ លោក​រវល់​មក​ខេត្ត​សៀម​រាប​ឡើង​តុលាការ​ពាក់​ព័ន្ធ​​និង​ដី​ព្រៃដែល​មាន​រឿង​ចំ​រូង​ចំ​រាស។

    លោក​ សេង​រឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វ៉ារិន​ បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា លោក​ពុំ​បាន​ដឹង​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង៥​គ្រឿង​​នៅ​យប់​ថ្ងៃ​ទី​៣០​នេះទេ ហើយ​ក៏​មិន​មាន​កូន​ចៅ​ណា​គេ​រាយ​ការណ៍​អោយ​ដែរ។ លោក​ សេងវឿត បាន​បន្ថែម​ថា លោក​កំ​ពុង​រវល់​ជាប់​ប្រ​ជុំ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ឯមេ​ព្រៃ​ផ្សេង​ទៀត​នៅ​ខេត្ត​សៀម​រាប និង​មេព្រៃ​តាម​បណ្តា​ខេត្ត​ក្រុង​នានា ក៏​កំ​ពុង​ជាប់​ប្រ​ជុំ​ដែរ​។

    យើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ពន្លក​ មេឈ្មួញរក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ដ៏មហិ​មា​ខាង​លើ​នេះ​បាន​ទេ ព្រោះ​មិន​មាន​​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង។

    គេ​សង្កេត​ឃើញ​ថា រាល់​ពេល​មាន​រថ​យន្ត​ដឹក​ឈើ​ឆ្លង​កាត់​ មេ​ព្រៃ​ដែល​នៅ​តាម​ដង​ផ្លូវ​តែង​តែ បដិសេធ​ថា មិន​បាន​នៅ​ស្នាក់​ការ​ រវល់​ទៅ​នេះ​ ទៅ​នោះ​តែ​រហូត​ ដែ​ល​ជា​លេស​​មួយ​អោយ​ឈ្មួញ​ដឹក​ឈើ​ដឹក​ឆ្លង​កាត់​បាន​ដោយ​រលួន។ តើ​រដ្ឋា​ភិបាល​ចាត់​តាំង​ពួក​គាត់​​(មេព្រៃ) អោយ​មក​ធ្វើ​អ្វី​ដែរ? មក​ចាំបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ឬ​អោយ​មក​ចាំយក​លុយពី​អ្នក​ដឹក​ឈើ?

    ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរ​មានជ័យ សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ លោក វណ្ណសូផាន់ណា នាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេសាប លោក ឆេង​គឹមស៊ុន លោក ចាន់​សារុន និង​ជា​ពិសេស​ ​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ មេត្តា​ដាក់​បញ្ជា​អោយ​កូន​ចៅ​ក្រោម​ឱវាត ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​​មេ​ឈ្មួន​ដ៏ធំ​ឈ្មោះ​ ពន្លក ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃលើ​ខ្នង​ភ្នំ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន3850ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន951ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន811ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1390ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1051ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន386ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន605ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន705ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន20049ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន446ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4885នាក់
    ម្សិលមិញ    8123នាក់
    សប្ដាហ៍នេះ    13017នាក់
    ខែនេះ    74663នាក់
    ឆ្នាំនេះ   3940440នាក់
    សរុប   34606686នាក់
    ថ្ងៃទី 12 ខែ 11 ឆ្នាំ 2019 ម៉ោង 21:04