ព័ត៌មានក្ដៅ

    ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច

    ដោយៈ សៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:21 នាទី ចំនួនអានៈ 1362

    សកម្ម​ភាព​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​ឈ្មួញ​ឈើ​ម្នាក់ឈ្មោះ​លោក ពន្លង កាន់​តែ​រីក​រាល​ដាល​ធំ​ទៅ​ៗ​ជា​រៀង​រាល​យប់​ថ្ងៃ​ ដែល​មាន​ការ​អោយ​ដៃ​​ ឃុប​ឃិត​ពី​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំ​នាញក្នុង​ខេត្ត​​តាំង​ពី​លើ​ដល់​ក្រោម​ ទើប​គ្មាន​ការ​បង្ក្រាបទាល់​តែ​សោះ​។

    ជាក់​ស្តែង​នៅ​យប់​ថ្ងែទី​៣១ខែ​មករា និង​យប់​ថ្ងៃទី១ឈានចូលថ្ងៃទី២ ខែ​គុម្ភៈ ឆ្នាំ២០១៣​នេះ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូងម៉ាក បាឡែន និង​ក្រពើ (ហៃប្រីដ) ​របស់​មេឈ្មួញ​ ពន្លក បានដឹកចេញ​ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្ត​រមាន​ជ័យ ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ចាម​ដោយ​ឆ្លង​កាត់​ខេត្ត​សៀមរាប និង​កំពង់ធំ យ៉ាង​គគ្រឹគគគ្រេង តែ​គ្មាន​ការ​រំខាន​ដល់​អស់​លោក​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ទេ។

    នៅ​យប់​ថ្ងៃទី៣១ខែ​មករា ឆ្នាំ២០១៣​ ​ប្រ​ភព​បាន​រាយ​ការណ៍​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ម៉ាក​បាឡែន​ និងក្រពើ​៥​គ្រឿង​​​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ថៅកែ​​ឈ្មោះ ពន្លង។

    នៅ​យប់​ថ្ងៃទី​១​ឈាន​ចូល​ថ្ងៃទី២ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ មាន​រថ​យន្ត​ម៉ាក​បាឡែន​ ពណ៍​ស្ក​១គ្រឿង និង​ម៉ាក​ក្រពើ៤គ្រឿង ​ដឹក​ឈើ​ក្រញូងពេញ​​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​ដដែល ដែ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​លោក ពន្លក ដដែល។

    ម៉ោង​ប្រ​ហែល​១២ និង​២០​នាទី​យប់​ថ្ងៃទី១ឈាន​ចូល​ថ្ងៃ​ទី២ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប អំ​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​​របស់​មេ​ឈ្មួញ​ ពន្លក នៅ​ពេល​ដែល​បណ្តាញ​បាន​រាយ​ការណ៍​មក​អ្នក​យក​ព័ត៌​មាន​យើង​ថា រថ​យន្ត​ដឹក​ឈើក្រ​ញូង​​​របស់​លោក​ពន្លក​បាន​ធ្វើ​ដំ​ណើរ​ពី​ស្រុក​អន្លង់​វែង​ មក​ដល់​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវហៃវ៉េ)ហើយ។

    ភ្លាមៗ​នោះ​លោក ​ទី​សុវិញ​ថាល់​ ព្រះ​រាជ​អជ្ញា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជា​អោយ​​​លោក ​តូច​សកល ​​អ​ធិការ​ស្រុក​ជីក្រែង​ ដាក់​បារ៉ាស​ចាប់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​អោយ​បាន។ ប្រ​ហែល​៣០​​នា​ទី​ក្រោយ​​មក ​រថ​យន្ត​ដឹក​ឈើ​ទាំង​៥​គ្រឿង​ខាង​លើទៅ​មុខ​មិន​រួច​ បាន​បើក​បក​ក្រោយ​វិញ​ រួច​គេច​ខ្លួន​បាត់​អស់​ទៅ នៅ​ចំ​ណុច​ឃុំ​ត្រ​ពាំង​ធំ​ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​ពួក​គេ​បាន​ប្រើ​រថ​យន្ត​ជា​ច្រើន​គ្រឿង​បិទ​គូទរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ ក្នុង​គោល​បំ​ណង​ពន្យា​ពេល​អោយ​រថ​យន្ត​ដឹក​ឈើ​ចូល​ជ្រគគេច​ខ្លួន។

    អ្នក​យក​ព័ត៌មាន​យើង​​​ថត​បាន​រូបភាព​ ​រថ​យន្ត​បិទ​គូទ២គ្រឿង​​ ដែល​បិទ​គូទ​រថ​យន្ត​​​ដឹក​ឈើ​ក្រញូង​​ខាង​លើ​ដែល​មាន​​​ម៉ាក​ក្រពើ (ហៃប្រីដ) ពណ៍​ខ្មៅ ១ពាក់ស្លាក​លេខ ភ្នំពេញ 2Q-6078 និង​១ទៀត ភ្នំពេញ 2R-8828 នៅ​ពេល​ដែល​រថ​យន្ត​ទាំង​២នេះ កំពុង​ព្យា​យាម​រា​រាំង​មិនអោយ​​រថ​យន្ត​អ្នក​យក​ព័ត៌មាន​តាម​ថត​រូប និងរា​រាំង​​មិន​អោយ​រថ​យន្ត​លោក អ៊ំអមរ៉ា ស្នង​ការ​រងខេត្ត​សៀម​រាប​​ ដែល​ជិះ​ជា​មួយ​​លោក ទី​សុវិន​ថាល់ ​ព្រះ​រាជអាជ្ញា ដេញ​តាម​រថ​​យន្ត​ដឹក​ឈើ​របស់​គេ​​​នោះ​ទេ។

    គួរបញ្ជាក់​ផង​ដែរថា រាល់​ពេល​មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ណា​មួយ​ សមត្ថ​កិច្ច​ និង​មន្រ្តី​ជំនាញ​ដែល​ដាក់​ស្នាក់​ការ​តាម​ដង​ផ្លូវ​ទាំង​នោះ​តែ​ង​តែ​បិទ​ទូរ​ស័ព្ទ​អស់​ ខល​មិន​ចូល​ទេ។

    យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី២មករា​នេះ ព្រោះទូរ​ស័ព្ទ​ចូល​ជា​ច្រើន​ដង​មិនមាន​អ្នក​​លើក​ទទួល។

    យើង​ក៏​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​មេ​ឈ្មួញដុះ​ស្លែឈ្មោះ​ ពន្លក បាន​ដែរ​​ពាក់​ព័ន្ធនិង​​ការ​ចោទ​ប្រ​កាន់​ខាង​លើ ព្រោះ​យើង​មិន​​មាន​​លេខ​ទូរ​ស័ព្ទ​ទំនាក់​ទំ​នង​ទេ​។

    ក្នុង​នាម​យើង​ជា​ពល​រដ្ឋ​ខ្មែ​រ​សូម​សំនូម​ពរ​ទៅ សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​លោក​ ទាគឹម​សុទ្ធ លោក​ វណ្ណ​សូផាន់ណា លោក ឆេង​គឹមស៊ុន និង​លោក​ ចាន់​សរុន ដែល​ជាថ្នាក់​ដឹក​នាំធំ​ៗ​ពាក់​ព័ន្ធ​ជា​មួយ​បទ​ល្មើស​ព្រៃ​ឈើ​ មេត្តា​ចាត់​វិធាន​ការ​បង្ក្រាប​អោយ​បាន​ទាន់​ពេល តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល ព្រោះ​ឈើ​ក្រ​ញូង​ទាំង​នេះ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ដែល​ថៅ​កែ​ឈើ​ទាំង​នេះ ប្រើ​អោយ​ទៅ​លួច​កាត់ពី​ដី​ថៃ​ ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​សម្លាប់​ ជា​រៀង​រាល់​ថ្ងៃនៅ​តាម​ព្រំដែន៕ ដោយ​៖ ផ្លុង​រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1337ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន790ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន699ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន661ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន738ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន2153ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន657ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2556ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន4514ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4788ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6455នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    85115នាក់
    ខែនេះ    325573នាក់
    ឆ្នាំនេះ   1358859នាក់
    សរុប   32025105នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 22:07