រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 1452

រថ​យន្ត​កាមរី​ឆ្នាំ១៩៩៥ ពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2G-5129​ដឹក​ឈើក្រញូង​មុខធំៗ​ពេញត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រ​ទេសដេញ​ស្ទាក់​ចាប់​បាន​នៅ​ម៉ោង​ជិត​៤ទាប​ភ្លឺ​នា​ថ្ងៃទី៣​ខែគុម្ភៈ ឆ្នាំ២០១៣នេះ​ នៅ​ចំណុច​ភូមិ​ព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក​ខេត្ត​សៀម​រាប​។

លោក​ វីរៈសេនីយត្រី នុត ប៉ូលីន កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស បាន​អោយ​ដឹង​ថា ប្រ​ភព​បាន​រាយ​ការណ៍ជូន​លោក​ថា​មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូងពី​ខេត្ត​ឧត្តរ​មាន​​ជ័យ​ មក​ខេត្ត​សៀម​រាប តាមផ្លូវ​ស្រុក​ក្រ​​ឡាញ់ ​​ទើប​លោក​ ជិះ​រថ​តាម​ឃ្លាំមើលក៏​​ឃើញដូច​ការ​រាយការណ៍ខាងលើមែន។ លោក​ នុតប៉ូលីន បាន​បន្ត​ថា លោក​បាន​ជិះរថ​យន្ត​ដេញ​តាម​រថ​យន្ត​ដឹក​ឈើ​ក្រញូង​នេះតាំង​ពី​ស្រុក​ក្រ​ឡាញ់​​ និង​បាន​រាយការ​ជូន​លោក​ ទីសុវិន​ថាល់​ ព្រះ​រាជអាជ្ញា​ផង​ដែរ។ លោក​ ​ប៉ូលីន បាន​បន្តទៀត​​ថា តៃ​កុង​បើក​បរ​រថ​យន្ត​ដឹក​ឈើ​ខាង​លើនេះ មានការ​កាច​សាហាវ​ រហូត​ដល់​ខោក​រថ​យន្ត​របស់​លោកដែល​ជា​សមត្ថ​កិច្ច​ទៀត​ផង ហើយ​បើ​គេច​ចុះ​គេច​ឡើងតាំង​​ពី​ម៉ោង​ជា​ង​២យប់​។ លោ​ប៉ូលីនបន្ថែមថា ដោយ​តៃ​កុង​បើក​បរ​រថយន្ត​ដឹក​ឈើ​ក្រ​ញូង​​នេះ បើក​​​រតគេច​​​អស់​ខ្យល់​​ ក៏បើក​សំ​រុក​ចូល​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ រួច​នាំ​គ្នា​ដាក់​មេ​ផាយ​អស់​ទៅ ហើយ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​លោក​បាន​ធ្វើ​របាយការ​ណ៍បញ្ជួន​អោយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ពួកចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។

យោង​តាម​សម្តី​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុកពួក​បាន​អោយ​ដឹង​ថា ឈើ​ដែ​ចាប់​បាន​​ខាង​លើ​ជា​ប្រ​ភេទ​ឈើ​ក្រញូង​ មាន​ចំ​នួន ០,៧០១ម៉ែត្រគូប​​​ និង​រថ​យន្ត​កាមរី​ឆ្នាំ១៩៩៥​មួយគ្រឿង​។

លោក ទីសុវិនថាល់​ ព្រះរាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប​ បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣នេះថា ពេល​លោក​បាន​ទទួល​ដំ​ណឹង​ពី​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ភ្លាម​លោក​បាន​ បញ្ជា​អោយ​ លោក​សំ​រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​ និង​លោក​ថេង​ចន្ទី ក្រឡាបញ្ជីចុះ​ទៅ​ធ្វើ​អន្ត​រាគមន៍​ភ្លាមៗ​ផង​ដែរ។

ប្រ​ភព​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ពួក​ និង​ស្រុក​ក្រឡាញ់​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​យប់​មាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ជា​ច្រើន​គ្រឿងតាម​ដង​ផ្លូវ​​ តែ​មិន​ដែល​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ណា​ចេញ​មុខ​បង្ក្រាប​នោះ​ទេ បើ​មាន​អ្នក​ចុះ​បង្ក្រាប​គឺ​មាន​តែ​ស្ថា​ប័ន​ផ្សេង​តែ​ប៉ុណ្ណោះ។ ពលរដ្ឋ​ទាំង​នោះ​លួច​ខ្សឹប​បន្ថែម​ថា ពួក​អ្នក​រក​ស៊ី​ដឹង​ឈើ​ទាំង​តូច​ទាំង​ធំ​បាន​បង់​លុយ​អោយ​មេព្រៃ​អស់​ហើយ ដូច្នេះ​មេ​ព្រៃ​មិន​ចាប់​ពួកគេ​ទេ គឺ​រាប់​តែ​ក្បាល​​ឡាន​យកលុយ​តែ​ប៉ុណ្ណោះ តែ​បើ​មាន​អ្នក​ចាប់​បានរថ​យន្ត​ដឹក​ឈើ​​អញ្ជឹង​គឺ​ខាង​មេ​ព្រៃ​ខាត​លុយ​អស់​១ឡាន​ហើយ និង​បាត់​បង់ម៉ូយ​ដែ​ល​ជា​​ឆ្នាំង​បាយ​ប្រ​ចាំថ្ងៃទៀត​ផង៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1594ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1313ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1529ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1374ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1546ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន1972ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1337ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1751ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1864ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1343ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43302នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    146473នាក់
ខែនេះ    529753នាក់
ឆ្នាំនេះ   1911985នាក់
សរុប   51271911នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:01