ព័ត៌មានក្ដៅ

    លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ

    ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:05 នាទី ចំនួនអានៈ 590

    លោក ហុក-ប៊ុន​ធឿន ហៅ​ស្មីមាន​វ័យ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​-ខេត្ត​សៀម​រាប កំ​ពុង​តែ​តាំ​ង​ខ្លួន​ជា​អ្នក​ជើង​ខ្លាំ​ង​ ខាង​​រត​ការ​ឡាន​ដឹក​ឈើអោយ​ក្រុម​ហ៊ុន​ហួត​ម៉េង​​រី​តា​ ខូ​អិល​ធីឌី ទាំង​យប់​ទាំង​​ថ្ងៃ​ ដែល​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ថៅ​កែ​ឈ្មោះ​ ជ័យ មាន​តំ​ណែង​ផ្កាយ​២​។

    យោង​ទៅ​លើ​ផែន​ទី​ដែល​ដាក់​តាំង​នៅ​មុខ​ក្រុមហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌីបាន​សរសេរថា ” ផែន​ទី​ ទីតាំង​ដី​វិនិយោគ​អភិរឌ្ឍន៍លើ​វិស័យ​កសិកម្ម-ឧស្សាហកម្ម និង​ដំ​ណាំកៅ​ស៊ូ​របស់​ក្រុម​ហ៊ុន ហួត​ម៉េង​រីតា ខូ​អិល​ធី​ឌី​ ស្ថិត​ក្នុង​ដែន​ជំ​រក​សត្វ​ព្រៃ​គូលែន​ ព្រហ្មទេព ភូមិ​សាស្រ្ត​ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ លើ​ផ្ទៃ​ដី​ ៣០០០ ហិកតា“។​

    ប្រ​ភព​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា មិន​ត្រឹម​តែ​ដឹក​ឈើ​ដែល​ជា​កាក​សំ​ណល់​របស់​ដី​សម្បទាន​របស់​ខ្លួន​នោះ​ទេ ថែម​ទាំង​ទិញ​ឈើ​ខុស​ច្បាប់​ពី​ខាង​ក្រៅ​ យក​ចូល​ក្រុម​ហ៊ុន​ដោយ​លួច​លាក់​ រួច​លើក​ដាក់​រថ​យន្ត​យី​ឌុប​ដឹក​ចេញ​ ចែក​ចាយ​តាម​បណ្តា​ខេត្ត​ក្រុង​ ដោយ​យក​លេស​ថា ឈើ​ក្រុម​ហ៊ុន​មាន​ច្បាប់គ្រប់​គ្រាន់។​

    ប្រ​ភព​បាន​រាយ​ការណ៍​ថា កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​លេខ​២​របស់​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា​គឺ​ឈ្មោះ​ ប៊ុល​បាន​ ភេទ​ប្រុស​អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ តែ​ប្រ​ហែល​ជិត​៣​ខែ​កន្លង​ទៅ​នេះ​ លោក​ ប៊ុល​បាន ​មិន​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​ទៀត​ទេគ្រាន់​តែ​ជិះ​រថ​យន្ត​តាម​មើល​ពី​ក្រោយ​ឡាន​ដឹក​ឈើ​ ហើយ​បាន​​ប្រ​គល់​អោយលោក​ ហុក​ប៊ុន​ធឿន ហៅ​ស្មី​ជា​អ្នក​រត​ការ​ បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​​ជំ​នួស​វិញ​ម្តង។

    លោក​ប៊ុល​បាន​ មេការ​រថ​ការ​ឡាន​ដឹក​ឈើ​អោយ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៤​គុម្ភៈនេះ​ថា ”ខ្ញុំ​ឈប់​រត​​​ការ​ឈើ​ខាង​លើ​ហើយ​ ខ្ញុំ​​អោយ​ អា​ស្មី​ និង​តា​ឌឿ ជា​អ្នក​រត​ការ​វិញ​ម្តង“ ។

    លោក​ ឌឿ​ (នាម​ហៅ​ក្រៅ) មាន​វ័យប្រ​ហែល​ជាង​៤០​ឆ្នាំ​ បច្ចុប្ប​ន្ន​រស់​នៅ​ក្នុង​ក្រុង​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៦​គុម្ភៈនេះ​ថា លោក​បាន​រត​ការ​ឈើ​តែ​១​រថ​យន្ត​​ កាល​ពី​ថ្ងៃទី​៤គុម្ភៈ គ្រាន់​សល់​លុយ​កាក់​ខ្លះ​ទុក​ចូល​ឆ្នាំ​ចិន។ លោក​ឌឿបាន​អោយ​ដឹង​ទៀត​ថា លោក​ពុំ​ដែល​បាន​កាន់​​ក្រ​ដាស​​​ច្បាប់​របស់​​ក្រុម​ហ៊ុន​ខាង​លើ​ទេ តែ​តាម​លោក​ដឹង​ក្រ​ដាស​ច្បាប់​នៅ​ជាប់​ជា​មួយ​តៃ​កុង​ឡាន​ដឹក​ឈើ។ អ្នក​យក​ព័ត៌មាន​យើង​សួរ​ទៅ​លោក​ឌឿ១សំ​នួរ​ទៀត​ថា ” ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា មាន​ច្បាប់​ចាំបាច់​មាន​អ្នក​យក​លុយ​រត​ការ​បង់​អោយ​សមត្ថ​កិច្ច​​តាម​ដង​ផ្លូវ​ធ្វើ​អ្វី?“ លោក​ឌឿ បក​ស្រាយ​ថា ” ខ្ញុំ​ជា​អ្នក​រត​ការ​តូច​តាច​ សួរ​ចឹង​ឆ្លើយ​មិន​ចេញ​ទេ សួរ​ថៅ​កែធំ​ទៅ“។

    យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ហុក​ប៊ុន​ធឿន​ ហៅ​ស្មី​ដែ​ល​ជា​អ្នក​ជើង​ខ្លាំង​ខាង​រត​ការ​ឡាន​ដឹក​ឈើ​ បាន​ទេនៅ​រសៀល​ថ្ងៃទី​៦​ ខែ​គុម្ភៈ ឆ្នំ២០១៣​​ ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល។

    នៅ​រសៀល​ម៉ោង​៣និង​៥នាទី ​ថ្ងៃទី​៦ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជ័យ ដែល​ជា​ថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា​ខូអិល​ធី​ឌី​ បាន​ទេព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា។

    សូម​បញ្ជាក់​ថា នៅ​កំ​ឡុង​ខែ​មករា និង​ខែ​គុម្ភៈ ឆ្នាំ​២០១៣​នេះ សកម្ម​ភាព​ដឹក​ឈើ​លេខ​២​របស់​​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌី គឺ​បាន​សំ​រុក​ដឹករាប់​រយ​រថ​យន្ត​ ដឹក​​ចេញ​តាម​ផ្លូវ​ដី​ក្រ​ហម​ ទល់​មុខ​វត្ត​ ក្នុង​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប សំ​ដៅ​ទៅ​ស្រុក​ស្រីស្នំ​ ស្រុក​ស្រឡាញ់​ស្រុក​ អង្គរ​ជុំ និងខ្លះ​​ឆ្លង​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ហើយ​មួយ​ចំ​នួន​ទៀត ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​ខាង​លើ​ឆ្លង​កាត់​តាម​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ តាម​ផ្លូវ​ជាតិ​លេខ​៦ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ ខេត្ត​កំ​ពុង​ធំជា​ដើម។

    ពលរដ្ឋ​ខេត្ត​សៀម​រាប​-ឧត្តរ​មាន​ជ័យ​សង្ស័យ​ថា រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតាខាង​លើ មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ឬ​មិន​មាន​ច្បាប់​គ្រប់​គ្រាន់ ឬមាន​ច្បាប់​តែ​ដឹក​ឈើលើ​ស​ចំ​នួនកំណត់​​ និង​លើស​ចំនួន​រថ​យន្ត​ បាម​ជា​មាន​អ្នក​ចាំ​រត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​បែប​នេះ។​ពួកគាត់​បន្តថា បើ​រថ​យន្ត​មាន​ច្បាប់​ត្រឹម​ត្រូវ​ម្តេច​ក៏បើក​លឿន​ដូច​ហោះ មិន​ហ៊ាន​អោយ​អ្នក​សារ​ព័ត៌មាន​ថត​រូប មិន​ហ៊ាន​បើ​ក​កៅ​ស៊ូ​​ប៉ាតង់​ចំហរ​អោយ​គេ​មើលជាក់​ស្តែង​ ហើយ​អះ​អាង​តែ​មាត់​ខ្លួន​ឯង​ថាល្អត្រឹម​ត្រូវ។ ពលរដ្ឋសុំ​អោយ​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ចាត់​ការ​ករណី​ខាង​លើ​ផង៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន1590ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន980ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន6909ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន797ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1792ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1492ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2802ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1589ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន975ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន2034ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      11428នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    364740នាក់
    ខែនេះ    551510នាក់
    ឆ្នាំនេះ   2149746នាក់
    សរុប   32815992នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 12:16