កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 11:19 នាទី ចំនួនអានៈ 1452

កម្លំាំង​ចំ​រុះ​ដែល​ចូល​រួម​ដោយ​ សាលាក្រុង​សៀម​រាប អធិការ​ក្រុងសៀមរាប ព្រហ្មទណ្ឌកំរិត​ស្រាលនៃ​ស្នង​ការ​នគរបាល​ខេត្ត មន្ទីរ​ប្រៃស​ណី​ទូរ​គមនាគមន៍ខេត្ត ប៉ុស្តិ៍រដ្ឋ​បាល និង​អាជ្ញាធរ​ដែន​ដី​ បាន​ចុះធ្វើ​ការ​នែ​នាំ​ហាម​​ប្រាម​ដល់​ម្ចាស់​ដែល​បើក​​បំ​រើ​សេ​វា​កម្ម​​អ៊ីន​ធឺណិត​ អោយ​គោរព​គោល​ការ​ណ៍​បី​ចំ​ណុច​របស់​សាលា​ក្រុងនៅ​រសៀល​ថ្ងៃទី​៧​ ខែគុម្ភៈ ឆ្នាំ២០១៣​នេះ។

លោក អឿន​ ពៅ អភិបាល​រង​ក្រុង​សៀម​រាប​បាន​មាន​ប្រសាសន៍​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី៧គុម្ភៈ​​នេះ​ថា ខាងសាលា​ក្រុង​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បាន​នឹង​កំ​ពុង​ចុះ​ធ្វើ​ការ​នែ​នាំ​ដល់​ម្ចាស់​ហាង​អ៊ីន​ធឺណិត​ជំ​ហ៊ានទី១​ចាប់​ពី​ថ្ងៃទី​៧នេះ​ពេញ​មួយ​ថ្ងៃ និង​ថ្ងៃទី៨​មួយ​ព្រឹក​ទៀតក្នុង​សង្កាត់​សំ​ខាន់​ៗ​ចំ​នួន​៤ គឺសង្កាត់​ស្លក្រាម សង្កាត់​ស្វាយ​ដង្គំ សង្កាត់​គោគចង និង​សង្កាតសាលាកំ​រើក។

លោក​អឿន​ពៅ បាន​បន្ត​ថា ខាង​សាលា​ក្រុង​មាន​គោលការណ៍​បី​ចំ​ណុះគឺ ទី១-ហាង​អ៊ី​ធឺ​ណិត​ណា​ដែល​នៅ​ជិត​សាលា​រៀន​ក្រោម​៥០០ម៉ែត្រគឺ​នែ​នាំ​អោយ​បិទ ទី២-ហាង​បំរើ​សេវា​កម្ម​អ៊ីន​ធឺ​ណិត​ហាម​មិន​អោយ​ក្មេង​ៗ​លេង​ហ្គេមជាដាច់​ខាត ទី៣-អ្នក​មានលិខិត​អនុញ្ញាតិ ឬហៅ​ថា​(Licenses) ​ដែល​បើក​ហាង​អ៊ីន​ធឺ​ណិត​ជិត​សាលាអាច​ប្តូរ​ទីតាំង​ទៅ​បើក​កន្លែង​ផ្សេង​​បាន​ ដែ​ល​មាន​ចម្ងាយ​លើស​ពី​៥០០​ម៉ែត្រ។ រី​ឯអ្នក​បើក​អ៊ីន​ធឺ​ណិត​មិន​ទាន់​មាន​ច្បាប់​សូម​ប្រ​ញាប់​ទៅ​ធ្វើ​ច្បាប់​ជា​បន្ទាន់។

លោក​អឿន​ពៅ បាន​បន្តថា ជំហ៊ាន​ទី២​សមត្ថ​កិច្ច​នឹង​ចុះ​នែនាំ​ដល់​សង្តាត់​ចំ​នួន​៩​ទៀត​ដែល​នៅ​ឃ្លាត​ពី​កណ្តាល​ទី​ក្រុង​ ហើយ​មូល​ហេតុ​ដែល​សមត្ថ​កិច្ច​​បាន​ចុះ​អនុវត្ត​គោល​ការ​ណ៍​បី​ចំ​ណុច​ខាង​លើ​នេះ គឺ​បណ្តាល​មក​ពី​មាតាបិតា​អាណាព្យា​បាល​សិស្ស​បាន​ត្អូញត្អែ​ថា កូន​របស់​ពួក​គាត់​មិន​សូវ​ចូល​សាលា​រៀន​ ព្រោះ​រវល់​វគ់វង្វេង​និង​ហ្គេម​តាម​ហាង​អ៊ីន​ធឺ​ណិត​ទាំង​នោះ។ លោក​អឿន​ពៅ​បាន​បន្ថែម​ថា ជា​ពិ​សេស​លោក​គ្រូអ្នក​គ្រូ​តាម​សាលា​រៀន​នានាបាន​រាយការ​​ថា បាត់​កូន​សិស្ស​ខ្លះ​មិន​សូវ​ចូល​រៀន​ ដល់​តាមដាន​ឃើញ​កំ​ពុង​លេង​ហ្គេម​តាម​ហាង​​អ៊ីន​ធឺណិតយ៉ាង​ងុប​ងុលពុល​ពេញ​ធឹង។

ស្រ្តី​​ម្នាក់​មាន​វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ​អង្គុយ​ដក​ដើម​ត្រ​កួន​ដែល​ដាំ​នៅ​ក្នុង​រង​បណ្តើរ​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​យើង​បណ្តើរថា ទោះ​ជា​ជីវ​ភាព​របស់​គាត់​មិន​សូវ​ធូ​ធា​ក៏ដោយ ក៏សព្វ​ថ្ងៃ​ខិតខំ​រក​ប្រាក់​អោយ​កូន​បាន​ទៅ​សាលា​រៀន​គ្រប់​ៗគ្នា តែ​មាន​កូន​ប្រុស​អាយុ​៩​ឆ្នាំ​របស់​គាត់​ម្នាក់​វា​តែង​តែ​ជិះ​កង់​ជា​មួយ​មិត្ត​ភ័ក្តិ​ទៅ​លេង​ហ្គេម​នៅ​តាម​ហាង​អ៊ី​ធឺ​ណិត ហើយ​កូន​គាត់​រៀន​ក៏មិន​សូវ​ពូកែ ​ព្រោះ​វា​បាន​ចំ​ណាយ​ពេល​ដែល​មាន​តំ​លៃទៅ​វគ់​និង​ហ្គេម​ទៅ​វិញ។ ស្រ្តី​រូប​នេះ​បាន​និយាយ​ទាំង​ញញឹម​ថា ”ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សមត្ថ​កិច្ច​គិត​គូបាន​ដិត​ដល់​អំពី​​បញ្ហា​បិទ​ហ្គេម​តាម​ហាង​អ៊ីន​ធឺណិត​នេះ ហើយ​បន្ទាប់​ពី​នេះ​ខ្ញុំ​សង្ឃឹម​ថា កូន​ខ្ញុំ​យក​ពេល​វេ​លា​​ដែល​ទំ​នេរ ទៅ​រៀន​គួរ ឬ​ស្វ័យ​សិក្សា​ជា​មួយ​មិត្ត​ភក្តិរបស់​វាវិញ“។

ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​និយាយថា ”ខ្ញុមិន​ចង់​ទៅ​លេង​ហ្គេម​ទេ តែ​ពួកម៉ាក​ចេះ​តែ​បបួល ហើយ​ពេល​ខ្ញុំ​លេង​កាន់​តែ​យូកាន់​តែ​មិន​ចង់​ឈប់​ តែ​ឥឡូវ​បាន​ម៉ាកប៉ា​នែ​នាំ​ខ្ញុំ​អោយ​ខំ​រៀន​ផង​ ហើយ​ជូន​ពេល​សមត្ថ​កិច្ច​ហាម​ប្រាម​ទៀត​ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​លេង​ហ្គេម​ហើយ បើ​ទៅ​ហាង​អ៊ី​ធឺណិត​ខ្ញុំ​ខំ​ស្រាវ​ជ្រាវ​ឯក​សារ​ណា​ដែល​ពាក់​ព័ន្ធ​និង​មេរៀន​វិញ ព្រោះ​លេង​ហ្គេម​អត់​តែ​លុយ​អត់​បាន​ផល​ប្រ​យោជន៍​អី​សោះ​“​៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2033ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1385ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1530ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3143ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1622ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1747ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1515ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1656ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1617ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1535ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29052នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175536នាក់
ខែនេះ    558816នាក់
ឆ្នាំនេះ   1941048នាក់
សរុប   51300974នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:27