ព័ត៌មានក្ដៅ

    អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន

    ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:03 នាទី ចំនួនអានៈ 747

    ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ពី​តាម​បណ្តារ​ខេត្ត​ក្រុង​នានា ​បាន​និយាយ​រិះ​គន់​ អំពី​ការ​តំ​ឡើង​ថ្លៃ​សំ​បុត្រ​ធ្វើ​ដំ​ណើរ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល នៅ​រដូវ​បុណ្យ​ ឬ​ថ្ងៃ​បុណ្យ​ ថ្ងៃឈប់​សំរាប​ ដែល​ការ​ឡើង​ថ្លៃ​សំ​បុត្រ​នេះ ហាក់​ប្រ​ឆាំង​ប្រ​សាសន៍​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ធ្លាប់​ព្រ​មាន​ កុំ​អោយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ឡើង​ថ្លៃ​ពេល​រដូវ​បុណ្យទាន។

    តាម​ប្រ​ភព​ពី​ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ឈ្មោះ​ កាពីតូល បាន​សំ​ដែង​ការ​ខក​ចិត្ត​ថា គ្រាន់​តែ​ចូល​ឆ្នាំ​ចិន​វៀត​ណាម​សោះ​ ក្រុង​ហ៊ុន​នេះ​បាន​តំ​ឡើង​តំ​លៃ​សំ​បុត្រ​១ម៉ឺន​រៀល​ក្នុង​សំ​បុត្រមួយ។ ពួក​គាត់​បន្ត​ថា អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​មិន​មែន​ជា​អ្នក​ធូ​ធាអីទេ បើ​គេ​មាន​លុយ​គេ​ជិះ​រថ​យន្ត​ខ្លួន​ឯង​ហើយ មិន​បាច់​មក​ជិះ​រថ​យន្ត​ក្រុង​នាំ​ខាត​ពេល​វេលានោះ​ទេ តែ​ក្រុម​ហ៊ុន​រថ​ក្រុង​តែង​តែ​កេង​ចំ​ណេញ​ពី​លើ​អតិ​ថិជន​របស់​ខ្លូន​តែ​រហូត។ ពលរដ្ឋ​បន្ថែម​ថា ”ខ្ញុំ​សូម​អោយ​ក្រ​សួង​ មន្ទីរ​ដែល​ពាក់​ព័ន្ធ​ ជា​មួយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ មេត្តា​នែ​នាំ​កុំ​អោយ​ពួក​គេ​ឆ្លៀត​ឱកាស​ តំ​ឡើង​ថ្លៃ​សំ​បុត្រ​រថ​យន្ត​ពេល​មាន​បុណ្យ​ទាន​“ ។

    នៅ​ព្រឹក​ថ្ងៃទី​១១​ ខែគុម្ភៈ ឆ្នា២០១៣ នេះ​ បើ​យោង​តាម​អ្នក​លក់​សំ​បុត្រក្រុម​ហ៊ុន​ទេស​ចរណ៍ កាពី​តូល​ សា​ខា​ខេត្ត​សៀម​រាប​បាន​ប្រាប់ពី​តំលៃ​សំ​បុត្រ​​​មុន​ចូល​ឆ្នាំ​ចិន​វៀត​ណាម​ និង​ក្រោយ​ចូល​ឆ្នាំ​ចិន​វៀត​ណាមនេះ (សូមមើល​តារាងតំ​លៃ​ខាង​ក្រោម)​

    លរ

    ចេញដំណើរ

    តំលៃធម្មតា

    ថ្ងៃបុណ្យ

    ផ្សេងៗ

    សៀមរាប-ភ្នំពេញ

    ២០០០០​ រៀល

    ៣០០០០ រៀល

    អាច ​៣៥០០០ រៀល

    សៀមរាប-ប៉ោយប៉ែត

    ១៥០០០ រៀល

    ២០០០០ រៀល

    អាច ២៥០០០ រៀល

    សៀមរាប-បាត់ដំបង

    ២០០០០ រៀល

    ២៥០០០ រៀល

    អាច ៣០០០០ រៀល

    ភ្នំពេញ-សៀមរាប

    ២០០០០ រៀល

    ៣០០០០ រៀល

    អាច​ ៣៥០០០ រៀល

    ប្រ​ភព​ពី​បុរស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា គាត់​ចង់​កក់​សំ​បុត្រ​អោយ​ភ្លៀវ​របស់​គាត់​នៅ​ថ្ងៃ​ទី​១៥​គុម្ភៈខាង​មុខ​នេះ តែ​អ្នក​លក់​សំ​បត្រ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល ថាមិន​ទាន់​ហ៊ាន​លក់​អោយ​ទេ​ព្រោះ​មិន​ដឹង​ថា លក់ក្នុង​តំ​លៃ​​ប៉ុន្មាន​ ព្រោះ​ថៅ​កែ​ក្រុម​ហ៊ុន​កំ​ពុង​ឡើង​ថ្លៃ​សំ​បុត្រ​ មិន​ដឹង​ថាថ្ងៃ​ទី១៥​ សំបុត្រ​បន្ត​ឡើង​ ឬ​ចុះ​នោះ​ទេ ចាំ​ដល់​ថ្ងៃចាំ​កម​ទិញ​ទៅ​តំ​លៃ​ប៉ុន្មាន​នោះ​ដឹង​ហើយ។

    លោក​ សាក់ស៊ី​ថា អ្នក​រស់​នៅ​ក្រុង​ក្រុង​សៀម​រាប​ បាន​ទូរ​ស័ព្ទ​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ព្រឹក​ថ្ងៃទី​១១​នេះ​ផង​ដែរ​ថា លោក​ចង់​កក់​សំ​បុត្រ​២​អោយ​ពួក​ម៉ាក​គាត់​ទៅ​ភ្នំ​ពេញ​ តែ​អ្នក​លក់​សំ​បុត្រ​ខាង​លើប្រាប់​គាត់​​ថា សំ​បុត្រ​១​តំ​លៃ​បី​ម៉ឺន​រៀល ខាង​ក្រុម​ហ៊ុន​តំ​ឡើង​តាំង​ពី​មុន​ចូល​ឆ្នាំ​ចិន ហើយ​ការ​ឡើង​ថ្លៃ​នេះ​មិន​ចុះ​វិញ​ទេ ឡើង​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរតែ​ម្តង។

    ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប ខេត្ត​បាត់​ដំ​បង ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​ស៊ី​ថា សុំ​អោយ​ក្រ​សួង​សា​ធារ​ណ​ការ​ និង​ដឹក​ជញ្ជួន​ ជា​ពិសេសរាជ​រដ្ឋា​ភិបាល​កម្ពុជា​មេត្ត​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ទេសចរណ៍ កាពីតូល​ផង​កុំ​អោយ​ឆ្លៀត​ឱកាស​ ដូច​ត្រី​ងៀត​ឆ្លៀត​ពង​ នៅ​រដូវ​បុណ្យ​ទាន​ពេក​ ស្រណោះ​អ្នកធ្វើ​ដំ​ណើរ​ក្រី​​ក្រ​ផង។

    យើង​ពុំ​អាច​សុំ​ការ​​បំ​ភ្លឺ​ពី​ថៅ​កែ​ ក្រុម​ហ៊ុន​ទេសចរណ៍​ កាពីតូល​ បាន​ទេព្រោះ​មិន​មាន​លេខ​ទូ​រ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំ​នង៕ ដោយ​៖ ចរិយា

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន6121ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន783ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន4415ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន735ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន508ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន719ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន687ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន239ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន732ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1399ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      58539នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    197790នាក់
    ខែនេះ    384560នាក់
    ឆ្នាំនេះ   1982796នាក់
    សរុប   32649042នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:52