ព័ត៌មានក្ដៅ

    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?

    ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 10:01 នាទី ចំនួនអានៈ 1483

    កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​ បាន​ធ្វើ​អោយ​សង្គម​ទាំងមូល លោក​គ្រូ​អ្នកគ្រូ មាតាបិតាអាណា​ព្យា​បាល និង​ថ្នាក់​ដឹក​នាំប្រ​ទេស​កម្ពុជា​មាន​ការ​ព្រួយបារម្ភអំពី​ទង្វើ​អសីល​ធម៌​ទាំង​នេះ​យ៉ាង​​ខ្លាំង។

    គ្រប់​បុត្រ​ធី​តា​ទាំង​ឡាយ​ដែល​បាន​ពពោះ​៩ខែ​១០​ថ្ងៃនៅ​ក្នុង​ផ្ទៃ​ម្តាយ និង​បាន​ចាប់​បដិសន្ធិមក​លើ​ពិភព​លោក​យើង​នេះ មាតាបិតា​រមែង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្រ​លាញ់​បីចាប់​ថែរក្សា​ សូម្បី​តែ​កូន​ស្រ​មោច​តូច​មួយ​វាកាត់​ ក៏ចាប់​ញីកសម្លាប់មិន​អោយ​ប៉ះ​ពាល់​រាង​កាយ​កូន​របស់​ខ្លួន។​ មិន​តែ​ប៉ុណ្ណោះ​មាតាបិតា​ខិត​ខំ​ចិញ្ចឹម​កូន​រហូត​ដល់​ធំ អោយ​កូន​ទៅ​សាលា​ក្រេប​ជញ្ជគ់​យក​ចំ​ណេះ​វិជ្ជា ដើម្បី​អោយ​មាន​អនាគត​ភ្លឺ​ស្វាង​​ មាន​ការ​ងារ​ធំ​ដុំ​ថ្លៃថ្នូរ មាន​កិត្តិយស ល្បី​សាយ​រន្ទឺ​លឺ​ដល់​អ្នក​ពួង​ទាំង​ឡាយ​ថា កូន​ខ្លួន​មាន​ពូជ​ពង្ស​រង្ស​សាវ​តា​ល្អ តៗ​គ្រប់​ជំ​នាន់។

    គ្មាន​មាតាបិតាណាម្នាក់​​ចង់​អោយ​កូន​ខ្លួន​ ដើរ​ផ្លូវ​ខុស ប្រ​ព្រឹត្តអំពើរ​អសីលធម៌ បាត់​បង់​ព្រហ្មចារី​មុន​ថ្ងៃ​រៀប​ការ​ ដែលទង្វើ​ទាំង​នេះ​វា​​នាំ​អោយ​បាត់​បង់​កិត្តិ​យស​គ្រួសារ​យ៉ាង​ខ្លាំង​សំ​រាប់​ប្រ​ទេស​កម្ពុជា​ ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ គោរពវប្បធម៌​ ប្រពៃណី តាំង​ពីដើម​រៀង​មក​។

    តែ​ទោះជា​យ៉ាង​នេះ​ក៏ដោយ​ មាតា​បិតា​ មិន​បាន​នៅ​ជា​មួយ​បុត្រ​ធី​តា គ្រប់​ពេល​វេលា​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ យុវជន​យុវតី ខ្លះ​ភ្លេច​ភ្លាំង​ភាំង​គំនិត ធ្វើ​ទាំង​មិន​បាន​គិត ប្រព្រឹត្តខុស​នឹង​ទំនៀម ដោយ​យក​ដៃ​ទាំង​ទ្វេរដ៏ស្រស់​ស្អាត​ ទៅ​ទទួល​ផ្កា​កូលាប​ដែ​ល​មាន​បន្លា​មុត​ស្រួច​ពពេញ​ទៅ​ដោយ​ពឹស​ពុលពង្វគ់អោយ​វង្វេង ជាមួយ​នឹ​ង​សម្តី​ដ៏ផ្អែម​ត្រ​ជាក់​របស់​ប្រុស​ព្រាន ឈាន់​ដល់​ដឹក​ដៃ​គ្នា​ចូល​តាម​គុំ​ពោតព្រៃ តាម​ផ្ទះ​សំ​ណាក់​សណ្ឋាគារ ក្រោម​ម៉ាស៊ីន​ត្រ​ជាក់​រងាញាក់​សាច់​ ច្របាច់​បីបមថ្នម​បំ​ពេ​ អស់​ព្រហ្មចារីទាំង​នៅ​ក្មេង​ខ្ចី មិន​ទាន់​ទាំង​បញ្ចប់​ការ​សិក្សាផងនោះ។

    ពាក្យចាស់​ពោលថា ”កូលាប​តែង​មានបន្លា រីឯស្នេហាតែង​មានឧបសគ្គិ“ នេះ​គឺ​ជា​ការ​ពិតណាស់​ ការ​ស្រ​លាញ់គ្នា​​នៅ​គ្រាសិក្សា ការ​ស្រលាញ់​គ្នានៅ​វ័យក្មេង​​ គឺ​ហាក់​បី​ដូច​សត្វ​ញញៀចសប្បាយ​នឹង​ភ្លើង​មិន​ដឹង​ភ្លើង​ក្តៅប៉ុណ្ណានោះទេ។ អ្នក​ដែល​ស្រលាញ់​គ្នា​ក្នុង​វ័យ​សិក្សា​ភាគ​ច្រើន​គឺ​បែក​បាក់​ ព្រាត់​ប្រាស​ ដូច​ពាក្យ​ចាស់​ពោល​ថា ”ស្រលាញ់​ពេញប្រាស“។ ការ​បែក​បាក់​នេះ​ហើយ​ ដែល​ធ្វើ​អោយ​គូ​ស្នេហ៍​ខ្លះ​ទទួល​យក​មិន​បាន​ រហូត​ដល់​ ចងក លោតទឹក ផឹក​ថ្នាំពុល ទៅ​ធ្វើ​ជាស្រីលក់​ខ្លូន​តាម​បន​តាម​បាខារ៉ាអូខេ​ រហូត​មាន​អ្នក​ខ្លះ​ កើត​អេដស៍ស៊ីដា ស្លាប់​បាត់​បង់​ជីវិត មុនជីដូន​ជីតា មានតាបិតាក៏មាន។

    ធម្ម​តា​មនុស្ស​ប្រុស​ស្រលាញ់​មុខ​មាត់​ ស្រលាញ់​កិត្តិយស ជាជាង​អ្វី​ទាំង​អស់​ ហើយ​មនុស្ស​ប្រុស​ខ្លាច​បំ​ផុត​នោះ​កឺ​មាន​គេ​ហៅខ្លួន​ថា ”អាវែក គេស៊ី​ក្រោម​ភ្នែក​មិន​ដឹង​ខ្លួន“ ។ ចំណុច​នេះ​ហើយ​ដែល​យុវសិស្ស​ យុវតី ទាំង​ឡាយ​គួរ​ពិចារណា គួរ​ថែរក្សា​ខ្លួន​ អោយ​បាន​ល្អមុន​ថ្ងៃរៀបការ។

    មាន​យុវ​ជន​ និង​យុវតី​ជា​ច្រើន​ដែ​ល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំឡើង​ទៅ គេ​ធ្លាប់​បាន​និយាយ​ត្រង់​ថា គេ​ដឹង​ថា ស្នេហា​ក្នុង​វ័យ​សិក្សា​វាមិន​មែន​ជាការ​ល្អទេ តែ​បេះ​ដូង​របស់​ពួកគេ​មិន​អាច​អត់​ទ្រាំបាន។ មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​ពួកគេ​ស្រលាញ់​គ្នានោះ ថែម​ទាំង​មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង​ខ្លំាង​ជាមួយ​គ្នាទៀត​ផង។

    សម្តី​ខាង​លើ​របស់​យុវជន​យុវតី​ ត្រូវ​បាន​អ្នក​វិភាគដែល​ជា​រៀម​ច្បង និង​លោក​យាយ​លោកតា ទាត់​ចោល​ទាំង​ស្រុងហើយ​សួរថា តើហេតុអ្វី​រៀម​ច្បង​និង​អ្នក​ជំនាន់​មុន​នេះបន្តិច គេអាចទ្រាំងរក្សា​ភាព​បរិ​សុទ្ធ​រហូត​ដល់​ថ្ងៃរៀបការបាន? ចុះ​ហេតុអ្វី​ក្មេង​ៗ​បច្ចុប្បន្នដែល​​ជា​អ្នក​បាន​ចូល​សាលា ​បាន​រៀន​សូត្រ​ចេះ​ដឹង​ខ្ពង់​ខ្ពស់​មិន​អាច​ធ្វើ​បាន​ទៅវិញ?។ រៀម​ច្បង​យើង​យល់​ឃើញថា នេះ​មិន​មែន​យុវ​ជន​យុវ​តី​យើង​ខ្វះ​ការ​ពិចារ​ណាទេ គឺ​គេ​ទទួលរង​ឥទ្ធិពល​សង្គម ទទួល​រង​ការ​អូស​ទាញ​ពី​សំ​ណាក់​ពួកម៉ាក​ មិត្តភក្តិ និង​ខ្សែ​ភាព​យន្ត​រឿង​ស្នេហា​មួយ​ចំ​នួន​តែ​ប៉ុណ្ណោះ។

    យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួនបាន​ចុះ​ផ្សាយ​សម្តី លោកស្រី ស៊ី វណ្ណបុទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការនារី បាន​​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​កិច្ចការ​នារី នឹង​សហការ ជា​មួយ​ក្រសួង​មហាផ្ទៃ ក្រសួងអប់រំ ក្រសួងវប្បធម៌ ដើម្បី​រឹត​បន្តឹង ពន្យល់​ដល់​សិស្ស និស្សិត យុវជន ឲ្យ​យល់​ពី​អត្ថន័យ ថ្ងៃ១៤កុម្ភៈ ។លោក​ស្រីបាន​បន្ថែម​ថា នៅ​ថ្ងៃ​នោះ(១៤គុម្ភៈ) ក្រសួង​មហាផ្ទៃ នឹងចាត់​វិធានការ មិន​ឲ្យ​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ ចូល​ផ្ទះ​សំណាក់​​ឡើយ។

    មាតាបិតា អាណាព្យា​បាល​ លោក​គ្រូអ្នក​គ្រូ សង្គម​ជាតិ​ទាំង​មូល​សង្ឃឹម​ថា​ យុវ​ជន​យុវតីខ្មែរ​មួយ​ចំ​នួន​តូច​ដែល​ធ្លាប់​តែ​វគ់​វង្វេង​ នឹង​វប្បធម៌​ជូន​ផ្កា​ដូរ​ព្រហ្មចារី កន្លង​ទៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ និង​ប្តូរ​ទៅ​ជា​ជូន​ផ្កា​ដល់​លោក​យាយ​លោកតា មាតាបិតា លោកគ្រូអ្នក​គ្រូវិញ។ ហើយ​ពួកគាត់​កង្ឃឹមថា ១៤គុម្ភៈ ឆ្នាំ២០១៣​នេះ មិ​ន​មាន​យុវ​ជន​យុវតីណាម្នាក់​ ត្រូវ​បាន​សមត្ថ​កិច្ចនាំ​ខ្លួន​ពី​ទី​សាធារណៈ ពីគម្ពូត​ព្រៃ ឬ​ពី​សណ្ឋាគារ ផ្ទះ​សំ​ណាក់​ យក​ទៅ​នែនាំ​ ចុះ​ផ្សាយ​លើ​ទំ​ព័រ​កាសែត​ ដែល​នាំ​អោយ​មាតាបិតា អាប់​អោយ​កិត្តិ​យស​ថោក​ទាប​ដោយ​សា​កូន​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន501ដង របាំត្រុដិ (មានវីដេអូ)   អាន4354ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន600ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន667ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1191ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន150ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន836ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន729ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន571ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន861ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួនតែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10886នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    364198នាក់
    ខែនេះ    550968នាក់
    ឆ្នាំនេះ   2149204នាក់
    សរុប   32815450នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 11:53