ព័ត៌មានក្ដៅ

    រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់

    ដោយៈ សៀ ឆៃណា សៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:47 នាទី ចំនួនអានៈ 706

    គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​រ​វាង​រថ​យន្ត​ដឹក​សំ​រាម​ឈ្មោះ Gaea និង​ម៉ូតូ​១គ្រឿង​ជិះ​គ្នា​២នាក់ កាល​ពី​វេ​លា​ម៉ោង១និង​២០​នា​ទី​យប់​រំ​លង​អ​ធ្រាត​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ​មុខ​ហ៊ុយ​គាំង​ប្តូរ​ប្រាក់​ ផ្សារ​លើ​ធំ​ថ្មី ​ស្ថិត​​ក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បណ្តាល​អោយ​មនុស្ស​២​នាក់​ស្លាប់​បាត់​បង់​ជីវិត។

    ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា ទាំង​រថ​យន្ត​បង្ក​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​បើក​បរ​លឿន​ដូច​គ្នា​ ធ្វើ​ដំ​ណើរ​បញ្ច្រាស​ទិស ពីលិច​ទៅ​កើត​ និង​ពី​កើត​ទៅ​លិច បុក​គ្នា​លាន់​លឺ​សូគ្រាំង​ បន្ទាប់​មក​ឃើញ​មនុស្ស​ដួល​ដេក​លើ​ថ្នល់​ ទើប​ពួក​គាត់​នាំ​គ្នា​រត​ទៅ​មើល​កន្លែង​កើត​ហេតុភ្លាមៗ ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​ម្នាក់ក្នុង​ចំ​ណោម​ពួក​គេ​ស្លាប់​បាត់​ទៅ​ហើយ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​ពល​រដ្ឋ​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ឯតៃកុង​រថ​យន្ត​រត​បាត់​ស្រ​មោល។

    នាយរងការិយាល័យចរាចរផ្លូវគោក និង​ជា​​ប្រធានវេនប្រចាំការពេល​យប់​​បានឲ្យដឹង ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ទី១-ឈ្មោះ សឿនចន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប (ជាអ្នក​បើក​ម៉ូតូម៉ាកសេ១២៥ពណ័ ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លាក​លេខ​សៀមរាប1L-7339) ចំណែកម្នាក់ទៀតឈ្មោះ ធី ភេទប្រុស អាយុ២៣ឆ្នាំ រស់​នៅ​ភូមិ​ជា​មួយ​គ្នា​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រយៈ២​ម៉ោងក្រោយ​កើត​ហេតុ។

    សមត្ថ​កិច្ច​បានបន្តថា អ្នកបើកបរឡាន​ដឹក​សំរាម​របស់ ក្រុមហ៊ុន Gaea​ មានឈ្មោះ រតនៈ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរត់គេចខ្លួន បន្សល់ទុករថយន្ត​ម៉ាក DAEWOO ពាក់​ផ្លាក​លេខ​សៀមរាប 3A-0860 នៅ​កន្លែង​កើត​ហេតុ។

    សមត្ថកិច្ចបាន​ប្រគល់សាកសពជនរងគ្រោះទៅឲ្យ ម្តាយឈ្មោះ សំរិទ្ធសុភក្រ ភេទស្រី អាយុ៣៤ឆ្នាំ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពីណៃ។​ ចំណែក​ឯរថ​យន្ត​បង្ក​ហេតុ​ ដែល​តៃ​កុង​បើក​​បររត់​ចោល​ ខាង​លើ​នេះ​ សមត្ថកិច្ច​ជំ​នាញ​បន្ទាប់ពី​មាន​ការ​វាស់​វែង​រួច​រាល់​ហើយ​ ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀម​រាប​ ដើម្បី​ចាត់​​ការទៅ​តាម​ផ្លូវ​ច្បាប់។

    បើយោង​តាមសម្តី​របស់​មេការ​ក្រុមហ៊ុនដឹកសំរាមខាង​លើ​នេះបានឲ្យដឹងថា អ្នក​បើក​បរ​រថ​យន្ត​ខាង​លើ​ទើប​តែ​មក​ធ្វើការ​បាន​រយៈពេល២​ខែប៉ុណ្ណោះ។

    លោក​ ជឹមសុវណ្ណ ប្រ​ធាន​ចរាចរណ៍ផ្លូវ​គោគ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាបបាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះថា ខាង​ជំ​នាញ​កំ​ពុង​ធ្វើ​ការ ពុំ​ទាន់​ដឹង​ថា ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នៅ​ឡើយ​ទេ។

    ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះគន់​ថា រថ​យន្ត​ដឹង​សំ​រាបរបស់​ក្រុម​ហ៊ុន Gaea នេះបើក​បរ​ដឹក​សំ​រាម​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជា​រៀង​រាល់​ថ្ងៃ ដែល​​ធ្វើ​អោយ​ពួកគាត់​តែ​ង​តែ​មាន​ការ​ព្រួយ​បារម្ភខ្លាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​ឥឡូវ​គ្រោះ​ថ្នាក់​ដូច​ការ​គិត​មែន៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន971ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន789ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន656ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន556ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន871ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន567ដង Apple iPhone 6 official sales kick off in a number of countries   អាន3812ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1347ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន698ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន849ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4801នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74335នាក់
    ខែនេះ    314793នាក់
    ឆ្នាំនេះ   1348079នាក់
    សរុប   32014325នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:24