ព័ត៌មានក្ដៅ

    ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់

    ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:52 នាទី ចំនួនអានៈ 1081

    ការរក​ស៊ីដឹក​ឈើអត់​​ច្បាប់​ ​ប្រ​ភេទ​លេខ​១​ដូច​ជា​ បេង ធ្នង គគឺ និង​សុក្រំ ដែល​មាន​មុខ​កាត់​ធំៗ តាម​រថ​យន្ត​ម៉ាក​តូយូតា១២​កៅ​អី​របស់​ ប៊ុនណារី (ហៅចែញ៉ច) ដែល​ត្រូវ​​បាន​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​លោក មិន​ចន្ថា អធិការ​នគរ​បាល​ស្រុក​ប្រា​សាទ​បាគង កំ​ពុង​តែដឹក​ឈើ​​រីក​រាល​ដាល​ធំទៅៗ ជា​រៀង​រាល់​ថ្ងៃ​ដោយ​មិន​មាន​មន្រ្តី​ជំ​នាញ​ណា​ហ៊ាន​បង្ក្រាប​នោះទេ។

    ប្រភព​ព័ត៌មាន​បាន​រាយ​ការ​ណ៍​ថា ចែញ៉ច (ឈ្មោះហៅក្រៅ) មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ មាន​មាឌ​ធំ​ធាត់​ មាន​សម្បុរ​ស ជា​ប្រ​ពន្ធ​របស់​លោក មិន​ចន្ថា អធិការ​នគរ​បាល​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា ចែញ៉ច ប្រើ​រថ​យន្ត​ម៉ា​ TOYOTA ១២កៅ​អីពណ៍ស ដឹក​ឈើ​ដែល​មាន​មុខ​កាត់​ធំៗ​ពី​ខេត្ត​ព្រះ​វិហារ​ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​ សំ​ដៅ​មក​លក់​ចែក​ចាយ​ក្នុង​ក្រុង​សៀម​រាបជា​រៀង​រាល់​ថ្ងៃ តែ​នៅ​ពេល​ពល​រដ្ឋ​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​ជំ​នាញ សមត្ថ​កិច្ច​បាន​និយាយ​ថា មិន​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​ពួកគាត់​ជា​មន្ត្រី​តូច​តាច សូម​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​ចុះ។

    ជាក់​ស្តែង​ប្រ​ភព​បាន​រាយការណ៍​ថា ចែ​ញ៉ច​បាន​ដឹក​ឈើ​កាល​ពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៣មួយ​​រថ​យន្ត​ មុន​​ចូល​ឆ្នាំចិន​វៀតណាម​ ខែគុម្ភៈ ឆ្នាំ២០១៣១​រថ​យន្ត​ទៀត​ និងព្រឹក​​ថ្ងៃ​ទី១៥ ខែគុម្ភៈ ឆ្នាំ​២០១៣​ម្សិល​មិញ ចែញ៉ច​ បាន​ដឹក​ឈើ​១រថ​យន្ត​បន្ថែម​​ទៀត ​ចូល​ខេត្ត​សៀម​រាប យក​មក​លក់​អោយ​ដេ​ប៉ូ​ និង​រោង​សិប្បកម្ម​​​កែ​ច្នៃ​ តាម​ដង​ផ្លូវ​បេន​ឡាន​ចាស់ ស្ថិច​ក្នុង​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ជ្រាវ ក្រុង​សៀម​រាប។

    អ្នក​យក​ព័ត៌​មាន​យើង​បាន​សាក​សួរ​ ចែ​ញ៉ច​ តា​ម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ម្សិល​មិញ ពាក់​ព័ន្ធ​ទៅ​និង​ការ​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​របស់​គាត់ ហើយ​គាត់​បាន​និយាយ​ថា គាត់​ពិត​ជា​បាន​ដឹក​មែន តែ​យូៗ​ដឹក​ម្តង​តែ​ប៉ុណ្ណោះ។

    លោក​ យានស៊ីវាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​គុម្ភៈនេះថា លោក​ពុំ​ដែល​ស្គាល់​ឈ្មោះ​ ចែ​ញ៉ច ទេ។ លោក ស៊ីវាត​បន្ថែម​ថា ចាំ​អោយកូន​ចៅ​តាម​ដាន​មើល​ តើ​ចែ​ញ៉ច​ដឹកឈើ​​មែន​ឬអត់។

    លោក ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះ​ថា លោក​ពុំ​បាន​ដឹង​ព័ត៌​មាន​ខាង​លើ​ទេ។ ​លោក​ ​ប្រាក់​ម៉ារីណា បាន​បន្ថែម​ថា លោក​ជាប់​រវល់​ការ​ប្អូន​ រួច​ក៏​បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

    គួរ​រំ​លឹក​ផង​ដែរ​ថា កាល​ពី​ចុង​ឆ្នាំ​២០១២ ប្អូន​ថ្លៃ​របស់​លោក​ មិន​ចន្ថា អធិ​ការ​ស្រុក​ប្រា​សាទ​បាគង បាន​ដឹក​ឈើ​អត់​ច្បាប់​១រថ​យន្ត​សាន់​យ៉ុង ពេល​មាន​អ្នក​សារ​ព័ត៌មាន​ដេញ​ស្ទាក់​ថត​រូបភាព ឈ្មួញ​ដឹក​ឈើ​ឈ្មោះ​ ចែ ផាត់​ថា​ណា បាន​ប្តឹង​​អោយ​សមត្ថ​កិច្ច​ចាប់​អ្នក​កាសែត​២​រូប​ដាក់​គុគ​អស់​រយៈពេល​៤​ខែ ដោយ​ចោទថា អ្នក​កា​សែត​ទៅកំ​ហែង​ទា​ប្រាក់​ពី​គាត់​ចំនួន​១រយ​ដុល្លារអាមេរីក។

    មជ្ឈ​ដ្ឋាន​ទូ​ទៅ​គេ​សង្កេត​ឃើញ​ថា ចែផាត់​ថា​ណា ជាប្អូន​ស្រី​ និង​ ចែញ៉ច​ជា​បង​ស្រី​ នៅ​តែ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ដោយ​រលូន​រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​មិន​មាន​ការ​បង្ក្រាប​ ឬ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ពី​សំ​ណាក់​អ្នក​ច្បាប់ ឬ​ពី​មន្រ្តី​ជំ​នាញ​ទាល់តែ​សោះ។

    យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក មិន​ចន្ថា បាន​ទេ​ពាក់​ព័ន្ធ​ទៅ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ ព្រោះ​យើង​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង។

    ពលរដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍ បាន​សំ​នូម​ពរ​ទៅ​លោក សត​ណាឌី ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប​មេត្តា​ នែនាំ​លោក មិន​ចន្ថា ដែ​ល​ជា​អធិការ​ស្រុក​ប្រាសាទ​បាគងផង ព្រោះ​ពលរដ្ឋ​កំ​ពុង​តែ​ពេពជ្រាយ​ថា អាង​ខ្លួន​ជា​អធិការនគរ​បាល​​ស្រុក​ បណ្តោយ​អោយ​ប្រ​ពន្ធ​ និង​ប្អូន​ថ្លៃស្រី​រក​ស៊ី​បទ​ល្មើស ដែល​​ផ្ទុយ​ពី​ប្រ​សាសន៍​របស់​រាជ​រដ្ឋា​ភិ​បាលកម្ពុជាបែប​នេះ​ទៅ​វិញ៕ ដោយ៖ ផ្លុង​រ៉េត​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន785ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន704ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន686ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន830ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន740ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន607ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន776ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន5672ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1430ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន17ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6347នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    85007នាក់
    ខែនេះ    325465នាក់
    ឆ្នាំនេះ   1358751នាក់
    សរុប   32024997នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:34