មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:24 នាទី ចំនួនអានៈ 1569

បន្ទាប់ពីបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនបឹងទន្លេសាប ខេត្តសៀមរាប អស់រយៈពេញមួយយប់ អាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦៧នាក់ដកហូត កាណូត១៦គ្រឿងនិងឧបករណ៏នេសាទមួយចំនួនធំទៀត។

យុទ្ធនាការនេះធ្វើឡើងចាប់តាំងពីម៉ោង១៩ថ្ងៃទី១៥ខែកុម្ភៈរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៣ នៅក្នុងភូមិសាស្ត្រចំនួនពីរគឺ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប និងកំពង់ឃ្លាំង ស្រុក សូត្រនិគម។ របាយការណ៏អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកយកព័ត៌យើងថាដោយទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងប្រធានគណៈកម្មការអធិការកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៏ឡូត៏នេសាទជុំវិញបឹងទន្លេសាប។

ព្រមទាំងបញ្ជាពីនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងអាវុធហត្ថសៀមរាបចុះបង្ក្រាបបទល្មើសនេសាទក្នុងខេត្តសៀមរាបឲ្យដល់ឬសគល់។

យោងតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជាឲ្យក្រុមទី១ក្នុងភូមិសាស្ត្រ ចុងឃ្នៀសតំបន់អតីតឡូត៏លេខ៤ដឹកនាំដោយលោកវរសេនីយ៏ឯក ស្រី យូរ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីស្រាវជ្រាវយុត្តិធម៌បានប្រើប្រាស់កម្លាំងអាវុធហត្ថ៣៧ នាក់អាវុធធុនអាការចំនួន១០ដើម។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន២៧នាក់ ស្រី៥នាក់ ក្នុងនោះមានជនជាតិវៀតណាម៨នាក់ និងដកហូតទូកម៉ាស៊ីនអូសម៉ាញ់ ៣គ្រឿង ទូកម៉ាស៊ីនរុញស៊ីប ៦គ្រឿង ទូកម៉ាស៊ីនធំដឹកត្រី២គ្រឿង សាច់មង១០០០ម៉ែត្រ ដងស៊ីប១០ដើម និងត្រីចម្រុះ៤តោន។ ចំណែកក្រុមទី២ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងតំបន់ឡូត៏ បំរ៉ុងលេខ៥ ដឹកនាំដោយលោកវរសេនីយ៏ទោ សេង វុទ្ធី នាយរងសេនាធិការបានប្រើប្រាស់កម្លាំងអាវុធហត្ថ១៥នាក់អាវុធធុនអាការចំនួន៤ដើម។ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់ស្រី ១២នាក់ ប្រុស២៨នាក់និងដកហូតទូកឈើម៉ាស៊ីន៥គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់អួន៤០០ម៉ែត្រ និងត្រីចម្រុះ៥០០គីឡូក្រាម។

សរុបលទ្ធផលក្នុងយុទ្ធនាការបង្ក្រាប បទល្មើសនេសាទក្នុងដែនបឹងទន្លេសាបខេត្តសៀមរាបឃាត់ខ្លួនជន សង្ស័យបាន៦៧នាក់ស្រី១៧នាក់ជនជាតិវៀតណាម៨នាក់ និងដកហូតទូកឈើម៉ាស៊ីន(កាណូត)១៦គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់មង១០០០ម៉ែត្រសាច់អួន៤០០ម៉ែត្រដងស៊ីប១០ដើមនិងត្រីចម្រុះ៤.៥តោន។ លោកវរសេនីយ៏ឯក ស្រី យូរ៉ា បញ្ជាក់ថាជនជាប់សង្ស័យ ប្រុសស្រី ទាំង៦៧នាក់សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៣។

គួរបញ្ជាក់ថា បទល្មើសនេសាទក្នុងភូមិសាស្ត្រ តំបន់ចុងឃ្នៀស និងតំបន់កំពង់ឃ្លាំងបានកើតឡើងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសបិទឡូត៏នេសាទទូទាំងប្រទេស។បើទោះបីជាមានការបង្ក្រាប បន្តិចបន្តួចពីមន្ត្រីជំនាញ តែក៏មានការឃុបឃិតផងដែរ។ ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន៦៧នាក់នេះ ក៏អាចនិយាយបានថាជាការបង្ក្រាបទ្រង់ទ្រាយធំមួយផងដែរ ចំពោះបទល្មើសនេសាទសម្រាប់ខេត្តសៀមរាប។ប៉ុន្តែរបាយការណ៏របស់អាវុធហត្ថពុំបានបញ្ជាក់ពីវត្តមានចូលរួម របស់មន្ត្រីជំនាញ ជលផលឡើយ។ ជាមួយនឹងការបង្ក្រាបទ្រង់ទ្រាយធំនេះមហាជនខេត្តសៀមរាប បានសាទរយ៉ាងខ្លាំងដោយដាក់ការរំពឹងថា មច្ឆារជាតិក្នុងបឹងទន្លេសាប អាចនឹងកើនឡើងវិញ ប្រសិនបើ ប្រតិបត្តិការទ្រង់ទ្រាយធំនេះនៅតែបន្ត៕ដោយ រស្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1391ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1354ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1706ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1451ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន1850ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1639ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1491ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1485ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1555ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1749ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3876នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    21720នាក់
ខែនេះ    330888នាក់
ឆ្នាំនេះ   2341427នាក់
សរុប   51701353នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 10:52