ព័ត៌មានក្ដៅ

    ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ

    ដោយៈ កំពង់ស្ពឺ ថ្ងៃទី 21 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:36 នាទី ចំនួនអានៈ 1020

    មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ លិច​ឮថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួ​យជាមួយនិង​ឈ្មួញ​រកស៊ី​បទល្មើសរហូត​មានទំនាស់​ផ្ទៃក្នុងនិង​ញោះ​ញ៉ុ​ង​ប្រ​ជា​ពល​រដ្ឋ​អោយ​ប្តឹង​កូនចៅ​របស់ខ្លួនព្រោះតែ​ទំនាស់​ផលប្រយោជន៍។

    ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ពេល​ដែល​​លោក ស៊ូប៊ុន​រឿន ទៅកាន់​ជា​មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​​ស្រុក​​បសេដ្ឋដំបូង​នោះលោក​មិន​ស្គាល់​ទីតាំង​ឈ្មួញ​ល្មើស​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ទឹកដី​របស់ខ្លួន​គ្រប់គ្រង​នោះទេ ទើប​លោក​ប្រើ​កូនចៅ​របស់ខ្លួន​ពីរ​នាក់​អោយ​ដើ​ធ្វើ​ការចុះ​ប​ង្រា​ប​ឈ្មួញ​ទាំងនោះ​អោយរ​ត់ទៅ​សែនព្រេន​ដាក់​ខែ​ដាក់​ថ្ងៃជា​មួយ​លោក​លុះ​ចុងក្រោយ​ពេលដែល​ឈ្មួញ​ល្មើស​ទាំងនោះ​រត់ទៅរក​ខ្លួន​អស់ហើយ ក៍​មេបញ្ជាការ​រូបនោះ​ចាប់ផ្តើម​មិនអោយ​កូនចៅ​ទាំងពីរ​នាក់​ទៅ​រញ៉េរញ៉ៃ​ជាមួយ​ឈ្មួញ​​បន្តទៀត។

    ប្រភព​បាន​បន្ត​ឲ្យ​ដឹងថា​ បទល្មើស​ទាំងនោះ​មានដូចជាការដឹកជញ្ជូន​ឈើ រោង​ម៉ាស៊ីន​អា​ឈើ​ ការរត់ពន្ធ​ប្រេង និង​ទំនិញ​មិន​បង់ពន្ធជាដើម ត្រូវបាន​ក្រុម​ឈ្មួញ​យកលុយ​កាក់​ទៅ​សែន​មេបញ្ជាការ​រូបនោះ។ ដោយឡែក​ដោយសារតែ​ទំនាស់​ផលប្រយោជន៍​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​​មន្ត្រី​កងរាជអាវុធហត្ថ​ទាំងពីរ​ ដែល​តែងតែ​ដើរ​ក​លាភសក្ការៈ​អោយ​មេ​របស់ខ្លួន​ត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹង​ពីបទ​ជម្រិត​ទា​ប្រាក់បច្ចុប្បន្ន​អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូន​ខ្លួន​មក​បញ្ជាការដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត​ដើម្បី​សួ​រនាំ។

    ប្រភព​បាន​បន្តទៀតថា​ មូលហេតុ​នាំអោយ​ប្រជាពលរដ្ឋ​ប្តឹង​នោះ​គឺ​ដោយសារ​មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​ទាំងពីរ​ទៅ​ឃាត់​រទេះ​ដឹកឈើ​របស់​ឈ្មួញ​ល្មើស១៤រទេះគោ ហើយ​ត្រូវបាន​ក្រុម​ឈ្មួញ​ទាំងនោះ​អង្វរ​អោយប្រាក់​ចំនួន​ប្រាំ​ម៉ឺន​រៀលនិង​ប​ញ្ជាំ​ទូ​សព្ទ​ម៉ាក​Nokiaអិន​ចុច​ពិល​មួយគ្រឿង​នៅ​ហ្នឹង​មន្ត្រី​ទាំងពីរ​នោះ ​ជា​ថ្នូ​ហ្នឹង​ការដោះលែងព្រោះតែ​លុយ​មិន​គ្រប់​ដោយសារតែ​នៅតាម​ផ្លូវ​បាន​បង់លុយ​អោយទៅ​កុងត្រូលជជុះ​គ្មាន​រនាំង​បាំង​ជាច្រើន​កន្លែង​មាន​ដូច​ជា​នគរ​បាល​បរិស្ថាន​ និង​​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ។

    ជុំវិញ​បញ្ហា​ខាងលើ​លោក ស៊ូប៊ុន​រឿន មេបញ្ជាការ​កងរាជអាវុធហត្ថ ​ស្រុក​បសេដ្ឋ បា​នប​ដិ​សេដ្ឋ​ថា ​ជា​ការមិនពិត​ចំពោះ​ការដែល​អោយ​មន្ត្រី​ជា​កូនចៅ​ទាំងពីរ​ដើ​ស្រង់​ស្ថិតិ​នោះ​គឺ​ដើម្បី​អនុវត្ត​ភូមិឃុំ​សុវត្ថិភាព ចំ​ណែក​ព័ត៌​មាន​ថា​មាន​ថា​មាន​រោង​ម៉ា​ស៊ីន​ដាក់​លុយ​ខែ​លុយ​ថ្ងៃ​នោះ​មិន​ពិត​ផង​ដែរ ​ព្រោះ​មិន​មែន​ជា​ជំនាញ​របស់​លោក​ទេ​គឺ​ជា​ជំនាញ​របស់​មេ​ព្រៃ។ លោក​​បាន​​បន្តថា ​ចំពោះ​​ដំណោះ​ស្រាយ​ទៅ​លើ​មន្រ្តី​ទាំង​ពីរ​​យ៉ាង​ណា​​នោះ​​អោយ​​ទាក់​ទង​​ទៅ​ខាង​​ខេត្ត​​ព្រោះ​​អ្នក​​ទាំង​ពីរ​​កំ​ពុង​តែ​ធ្វើការ​​សាក​សួរ​​​នៅ​ឯ​កា​រិ​យា​ល័យ​​ស្រាវ​ជ្រាវ​​ខេត្ត។​

    លោក អ៊ុកយី​វ នាយ​​ប៉ុ​ស្តិ៍​​ព្រះ​​ខែ​​ដែល​​ទទួល​​ពាក្យ​បណ្តឹង​​បាន​​ឲ្យ​​ដឹង​ថា ​ពិត​ជា​​មាន​ការ​​ប្តឹង​​បែប​នេះ​​មែន​ហើយ​​ ក្រុម​អ្នក​ដឹកឈើ​​ខុស​ច្បាប់​ទាំង​​នោះ​​​មាន​​​ម្នាក់​​ជា​​បង​ប្អូន​ ​និង​​មន្ត្រី​នគរ​បាល​​ប៉ុ​ស្តិ៍​​លោក​​ផង​ដែរ​។ លោក​​បាន​​បន្ត​ថា​​ក្រោយ​ពី​​ប្តឹង​​ ហើយ​​នោះ​​ត្រូវ​បាន​​មេបញ្ជា​ការ​​កង​​រាជ​​អាវុធ​​ខេត្ត​​បាន​អោយ​​លោក​​កោះ​អញ្ជើញ​​ក្រុម​​អ្នក​ដឹក​ឈើ​​ជា​​អ្នក​​ប្តឹង​ទៅ​​ដោះស្រាយ​​នៅ​ឯ​​សា​លា​ខេត្ត​​ប៉ុន្តែ​​ត្រូវ​​ក្រុម​​ទាំង​នោះ​​ចេញ​ទៅ​​ធ្វើ​ការ​​សំ​ណង់​​នៅ​​ភ្នំ​ពេញ​​អស់​​ទៅ​ហើយ។ លោក​​មេ​ប៉ុ​ស្តិ៍​​រូប​​នោះ​បាន​​បញ្ជាក់​ថា​​ ឈើ​​ដែល​​ដឹ​ក​​​ទាំង​​នោះ​​ជា​​ប្រ​ភេទ​​ឈើ​​ជ្រលុង​មូលៗ​គ្មាន​​ច្បាប់​​អនុញ្ញាតិ​​ទេ៕​ ដោយ៖ពេជ្រ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន806ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1517ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន1992ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន955ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន4652ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន933ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1729ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1038ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន868ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន2506ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2681នាក់
    ម្សិលមិញ    7867នាក់
    សប្ដាហ៍នេះ    55853នាក់
    ខែនេះ    245342នាក់
    ឆ្នាំនេះ   2338512នាក់
    សរុប   40632190នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2021 ម៉ោង 12:36