ព័ត៌មានក្ដៅ

    រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច

    ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:58 នាទី ចំនួនអានៈ 845

    រថ​យន្ត​ម៉ាកហ៊ីយុនដាយប្រ​ភេទ​យីឌុបពណ៍ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0715 ​គ្រប​តង់​ពណ៍​ប្រ​ផេះ ដឹក​ម្នាងសិលា ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ​ដល់​ចំ​ណុច ខាង​កើត​ខ្លោង​ទ្វារវត្ត​ប្រាសាទប្រ​ហែល​១រយម៉ែត្រ​ ក្នុង​​ភូមិប្រាសាទ​ឃុំ​ប្រាសាទ ស្រុក​ពួក ​ត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​ចំ​រុះចុះ​ឆែក​ឆេ​ឃើញ​មាន​បង្កប់​ឈើ​ក្រញូង​ តៃ​កុង​និង​ព្រូរត​បាត់​ស្រ​មោល​។

    លោក អ៊ំអមរា ស្នង​ការ​រង​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​​បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​គុម្ភៈឆ្នាំ២០១៣​នេះ​ថា នៅ​យប់​ថ្ងៃទី​២៧ទាប​ភ្លឺ​លោក​បាន​ចុះ​ធ្វើការ​តាម​ដង​ផ្លូវ​​ជា​មួយ​លោក​ ទី​សុវិនថាល់​ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀម​រាប ស​ហ​ការ​ជា​មួយ​លោក​ ម៉ែន​វុទ្ធី (ហៅឡយ) ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប ហើយបាន​ឃាត់​រថ​យន្ត​ដឹក​​ម្នាង​សិលា​១គ្រឿង​ដែល​មាន​បង្កប់​ឈើ​ក្រញូង​ចំនួន​១៨០​ដុំ ដែល​មាន​មុខ​ធំៗ។

    លោក​ស្នង​ការ​រង​បាន​បន្ត​ថា ដំ​បូង​លោក​ឡយ បាន​​សុំ​បើ​កកៅ​ស៊ូ​ប៉ា​តង់មើល​ខាង​ក្រោយ​​​​រថ​យន្ត​ដឹក​ម្នាង​សិលា​ខាង​លើ មិន​មាន​ឃើញ​អ្វី​ទាំង​អស់ ដោយ​នៅ​មាន​ការ​សង្ស័យ​មិន​អស់​ចិត្ត​ ទើប​លោក​ព្រះ​រាជ​អាជ្ញា​សុំ​អោយ​តៃ​កុង​រថ​យន្ត​បើ​ក​ខាង​មុខ​ម្តង ស្រាប់​តែ​ភ្លាម​នោះ​តៃ​កុង​រថ​យន្ត​និង​ព្រូ​រត​បាទ​​ជើង​សព្រាត​តែ​ម្តង។ លោក​ស្នង​ការ​រង​បន្តទៀត​ថា នៅ​ពេល​តៃ​កុង​រថ​យន្ត​ និង​ព្រូរត​បាត់​ ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​បើក​កៅ​ស៊ូ​ប៉ាតង់​​​មួយ​កំ​ណាត់ខាង​​មុខ​ឃើញ​មាន​​ឈើ​ក្រញូង​ប្រ​ហែល​ជាង​១ម៉ែត្រ​គូប​។

    បើ​តាម​ព័ត៌​មាន​ពី​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើ​បាន​អោយ​ដឹង​នៅ​ព្រឹក​ដដែល​នេះថា ខាង​មន្រ្តី​ជំ​នាញកំ​ពុង​រៀប​ចំ​គ្រប​ប៉ាង់​វិញ​ និង​អូស​យក​រថ​យន្ត​ខាង​លើ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប។

    គេសង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ ប្រើ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ដ៏មាន​តំ​លៃមហាសាល​នេះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​ហ៊ាន​លោត​ឆ័ត្រ មិន​បង់​លុយ​អោយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​ទេ ទោះជា​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ដាក់​ស្លាប​ហោះ​ដូច​យន្ត​ហោះ​ ក៏​ហោះ​មិន​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត​រយៈពេល​កន្លង​ទៅ​គេ​មិន​សូវ​ឃើញ​មន្ត្រី​ជំនាញ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ទេ​នៅ​ខេត្ត​សៀម​រាប ឃើញ​តែ​សមត្ថ​កិច្ច​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន694ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន861ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន881ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន1555ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន2384ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន685ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1383ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន708ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1129ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន609ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2638នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31286នាក់
    ខែនេះ    198364នាក់
    ឆ្នាំនេះ   3273855នាក់
    សរុប   33940101នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:34