ព័ត៌មានក្ដៅ

    ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្លើង​

    ដោយៈ លីហ៊ាង បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:55 នាទី ចំនួនអានៈ 564

    លោក​កែវ​ ប៊ុ​ន​យឿ​ង​ អធិការ​ស្រុក​ព្រះនេត្រព្រះ​បាន​ ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៣​ ថា​ ក្រុមហ៊ុន​អគ្គិសនី​CPTL​ បាន​ដាក់​ ពាក្យបណ្ដឹង​ទាមទារ​សំណង​១០​ម៉ឺន​ ដុល្លារ​ពី​ម្ចាស់​រថយន្ដ​កាម​រី​ដឹក​ប្រហុក​ និង​រថយន្ដ​បែន​ដឹក​ថ្ម​ដែល​បាន​បុក​បង្គោល​ ភ្លើង​បាក់​ជា​ច្រើន​ដើម​បណ្ដាល​ឱ្យ​ដាច់​ ចរន្ដអគ្គិសនី​ទាំង​ខេត្ដបន្ទាយមានជ័យ​ និង​ខេត្ដសៀមរាប​ ។​

    ​លោក​អធិការ​បាន​បន្ដ​ថា​ ដើមបណ្ដឹង​ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៣​ ហើយ​សំណុំ​ រឿង​ដែល​ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ នោះ​ សមត្ថកិច្ច​បាន​បញ្ជូន​ដល់​ដៃ​តុលា​ ការ​ហើយ​ដែរ​ តែ​ការ​ចាត់ការ​បែប​ណា​  នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ។​

    ​លោក​អធិការ​ កែវ​ ប៊ុ​ន​យឿ​ន​ បាន​បន្ថែម​ថា​ អគ្គិសនី​បាន​ត​ភ្ជាប់​ឡើង​វិញ​ហើយ​ដែរ​ បន្ទាប់​ពី​កម្មករ​ និង​កម្លាំង​ សមត្ថកិច្ច​របស់​លោក​បាន​ប្រឹងប្រែង​ អស់​រយៈពេល​៤​ថ្ងៃ​ ៤​យប់​ ប៉ុន្ដែ​នៅ​ក្នុង​ បណ្ដឹង​ ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​និង​ទាម​ ទារ​កម្រៃ​ពលកម្ម​នោះ​ទេ​ ។​

    ​លោក​អធិការ​បាន​បន្ដ​ឱ្យ​ដឹង​ដែរ​ថា​ អំឡុង​ពេល​រថយន្ដ​បង្ក​ដែល​សមត្ថកិច្ច​ បាន​ឃាត់​គឺ​តំណាង​ខាង​រថយន្ដ​បែន​ដឹក​ ថ្ម​បាន​ចូលខ្លួន​មក​ដោះស្រាយ​ ប៉ុន្ដែ​បើ​ យើង​មើលទៅ​រថយន្ដ​បង្ក​មិនមែន​ជា​ រថយន្ដ​ដឹក​ថ្ម​ទេ​ វា​ជា​រថយន្ដ​ដឹក​ប្រហុក​ ហើយ​តាម​ការ​ស្រាវជ្រាវ​ម្ចាស់​រថយន្ដ​ ដឹក​ប្រហុក​មាន​ទីលំនៅ​ឯ​ខេត្ដ​សៀម​ រាប​ ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ផ្ទះ​គឺ​ផ្ទះ​ របស់​គេ​បិទទ្វារ​ជិត​ ។​

    ​គួរ​បញ្ជាក់​ថា​ CPTL​ ជា​ក្រុមហ៊ុន​ មួយ​យក​បណ្ដាញ​ភ្លើង​ពី​ប្រទេស​ថៃ​មក​ ចែកចាយ​បន្ដ​នៅ​ខេត្ដ​ចំនួន​៣​គឺ​ខេត្ដ​បាត់​ ដំបង​ សៀមរាប​ និង​បន្ទាយ​មាន​ជ័យ​ ។​

    ​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ មាន​រថយន្ដ​២​គ្រឿង​ មួយ​ គ្រឿង​ដឹក​ថ្ម​ និង​មួយ​គ្រឿង​ទៀត​ដឹក​ ប្រហុក​បាន​បុក​បង្គោល​ភ្លើង​បាក់​អស់​ជា​ ច្រើន​ដើម​នៅ​ខាងលិច​ស្ពាន​ត្បែង​ ស្ថិត​ ក្នុងភូមិ​រំដួល​ ឃុំ​ភ្នំ​លាភ​ ស្រុក​ព្រះ​នេត្រ​ ព្រះ​ ខេត្ដបន្ទាយមានជ័យ​ ។​ ក្រោយ​កើត​ ហេតុ​ អ្នកបើកបរ​ទាំង​រថយន្ដ​ដឹក​ថ្ម​ និង​ រថយន្ដ​ដឹក​ប្រហុក​បាន​គេចខ្លួន​បន្សល់​ ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ​ និង​ធ្វើ​ ឱ្យ​ចរន្ដអគ្គិសនី​ខេត្ដ​៣​ខាងលើ​ប៉ះពាល់​ ពិសេស​ខេត្ដសៀមរាប​ដែល​មាន​ភ្ញៀវ​ ទេសចរ​ស្នាក់​នៅ​តាម​សណ្ឋាគារ​ ក៏​ដូច​ ជា​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ដ​ ។​

    ​រថយន្ដ​បង្ក​១​គ្រឿង​ម៉ាក​កាម​រី​ ចង្កូត​ ស្ដាំ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ សៀម​ រាប​ 2A-2344​ (​ដឹក​ប្រហុក​)​ រីឯ​រថយន្ដ​ ១​គ្រឿង​ទៀត​ជា​រថយន្ដ​បែន​ដឹក​ថ្ម​ពាក់​ ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 3A-0383​ ហើយ​ពេល​នេះ​រថយន្ដ​ទាំង​ពីរ​គ្រឿង​កំពុង​ រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​ ៕ ប្រភពពី នគរវត្ត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន6909ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន3456ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន648ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន546ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន640ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន829ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន899ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន565ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1591ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1792ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      12110នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    365422នាក់
    ខែនេះ    552192នាក់
    ឆ្នាំនេះ   2150428នាក់
    សរុប   32816674នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 12:55