ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩

ដោយៈ ភ្នំពេញ ថ្ងៃទី 13 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 11:32 នាទី ចំនួនអានៈ 1330

ក្នុងរយៈពេលថ្មីៗនេះ និងរហូតមក ដល់ពេលនេះពាក្យចរាមអារ៉ាម និងការផ្អើលតគ្នា បានកើតមានឡើង ចំពោះការមិនចាយ ក្រដាសប្រាក់ដុល្លារ សន្លឹក១០០ និង៥០ដុល្លារ ផលិតនៅឆ្នាំ២០០៩ ដែលព្រឹត្តិការណ៍ខាងលើនេះ បានកើតឡើងនៅតាម បណ្តាខេត្ត មួយចំនួន រាប់ទាំងរាជធានីភ្នំពេញផងដែរ។

ប៉ុន្តែចំពោះ ករណីនេះ អ្នកនាំពាក្យ នៃធនាគារជាតិកម្ពុជា បានធ្វើការបដិសេធ ហើយថាបានត្រឹមតែឮព័ត៌មាននេះ ហើយខាងធនាគារ ពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុ រួមទាំងកន្លែងប្តូរបា្រក់ ដែលប្រតិបត្តិការប្រចាំថ្ងៃ មិនបានរាយការណ៍ ពីពាក្យចចាមរ៉ាមខាងលើនេះ ដែលខ្លួនជួបប្រទះនោះទេ។
យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មួយចំនួន និងអ្នកដែលបាន យកប្រាក់ដុល្លារសន្លឹក១០០ និង៥០ ផលិតនៅឆ្នាំ២០០៩ ទៅដូរ នៅកន្លែងហាងប្តូរប្រាក់ និងដូរលុយនោះ គឺម្ចាស់ហាង មិនទទួលនោះឡើយ ដោយអ្នកខ្លះអាងថា លុយទាំងនេះជាលុយ ដែលក្រុមចោរប្លន់ នៅបរទេស។

ពាក្យចរាមអារ៉ាម និងព្រឹត្តិការណ៍ ខាងលើនេះ ហើយដែលបានក្លាយ ជាការនិយាយតគ្នា នៅតាមខេត្តទាំងនោះ បានកើតឡើងមាន រហូតមកដល់ថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣នេះ។

សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្រុងបាត់ដំបង នៅតាមហាងមួយចំនួន ដែលរកស៊ី ដូរលុយ និងប្តូរប្រាក់ បានបដិសេធ ទទួលយក ក្រដាសប្រាក់ដុល្លារ សន្លឹក ១០០ និង៥០ ដុល្លារ ដែលផលិតនៅឆ្នាំ២០០៩ ។ រីឯនៅខេត្តកំពង់ធំខេត្តកំពង់ចាម និងខេត្តកោះកុង ជាដើម ក៏កើតមានឡើង នូវព្រឹត្តិការណ៍ ក៏ដូចជាករណីនេះដែរ ។

ជាក់ស្តែង កាលល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ម្ចាស់តូបដូរលុយនិងប្តូរប្រាក់ មួយចំនួន ស្ថិតនៅ មុខសណ្ឋាគារ កាសា តាមបណ្តោយផ្លូវ៤៧សង្កាត់ស្រះចក ខណ្ឌដូនពេញ ខាងជើងវត្តភ្នំ បាននិយាយថា អ្នកស្រីមិនទទួលយកនូវការដូរប្រាក់ ដុល្លារសន្លឹក ១០០ និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយដោយម្ចាស់តូបទាំងនេះ អះអាងថា ជាលុយដែលត្រូវ ចោរប្លន់នៅបរទេស។

យ៉ាងណាក៏ដោយ នេះគ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ ខណៈម្ចាស់ហាង ដូរលុយនៅមុខផ្សារចាស់ ដែលធំគ្រាន់បើ ផងនោះ បានប្រាប់ដើមអម្ពិលថាអ្នកស្រីមិនទាន់ទទួលបាន ព័ត៌មាននេះនៅឡើយទេ តែបានឮខ្លះប៉ុន្តែហាងរបស់អ្នកស្រី ទទួលយកការ ដូរប្រាក់ដុល្លារទាំងនេះ ។

ជាមួយនឹង ព័ត៌មានខាងលើនេះ អគ្គនាយកធនាគារជាតិនៃកម្ពុជានិងជាអ្នកនាំពាក្យ លោកស្រី ងួន សុខា បានថ្លែងឲ្យដឹងនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣ថា លោកស្រីគ្រាន់តែឮប៉ុន្តែមិនបានឃើញក្រដាកប្រាក់១០០ដុល្លារផលិតនៅឆ្នាំ២០០៩ នោះទេ។

លោកស្រីនិយាយថា «ខ្ញុំមិនទាន់បានឃើញក្រដាសប្រាក់ ១០០ដុល្លារនោះទេហើយខាងធនាគារពាណិជ្ជ មីក្រូហិរញ្ញវត្ថុ និងកន្លែងប្តូរប្រាក់ផងនោះពួកគេប្រាប់ថា មិនទាន់ជួបបញ្ហានោះទេ»។

ដោយឡែក លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនគារអេស៊ីលីដាសុំមិន ធ្វើការអត្ថាធិបាយលើកបញ្ហានេះ ដោយឲ្យបង្វែរសំណួរទៅ ស្ថានទូតអាមេរិក។

ដោយឡែក អ្នកនាំពាក្យ នៃអង្គភាពព័តមាន និង ប្រតិកម្មរហ័ស លោក ទិត សុធាបានគូសបញ្ជាក់ថា អ្វីដែលជាពាក្យ ចចាមអារ៉ាម និងព័ត៌មានក្រៅផ្លូវការខាងលើនេះ សូមប្រជាពលរដ្ឋ កុំយកជាការពិត ពោលត្រូវ មានការចេញជាសេចក្តីថ្លែងការណ៍ផ្លូវការ ជាមុនសិន ។

ដោយឡែក ខាងម្ចាស់ហាងដូរលុយ និងប្តូរប្រាក់ ដ៏ល្បីនៅស្រុកខ្មែរយីហោលីហ៊ួរ ក៏បានបញ្ជាក់ថា ពុំបានបដិសេធ នូវក្រដាស ប្រាក់ដុល្លារ សន្លឹក១០០និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយ៕ ប្រភពដើមពី Looking today

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2391ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1525ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1583ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1512ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1514ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1544ដង បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា   អាន1400ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2121ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1406ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន1871ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1316នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    27938នាក់
ខែនេះ    397347នាក់
ឆ្នាំនេះ   2407886នាក់
សរុប   51767812នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 03:05