សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី

ដោយៈ ភ្នំពេញ ថ្ងៃទី 15 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 1485

អៀង សារី គឺជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​ក្រុងភ្នំពេញ។ លោក​បាន ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅឯ​វិទ្យាល័យ​កុង​ដ័​រ​សេ និង​នៅ​វិទ្យាស្ថាន​សិក្សា នយោបាយ​ក្រុងប៉ារីស​ប្រទេស​បារាំង។ លោក​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត បារាំង​ក្នុង​ឆ្នាំ១៩៥១ ។

អៀង សារី ត្រូវបាន​គេ​ជឿថា​បាន​ចូលរួម​ជាមួយ ខៀវ សំផន ក្នុងការ​បង្កើត​ចលនា ម៉ាក្ស​ស៊ី​ស ក្នុង​ស្រទាប់​និស្សិត​កម្ពុជា​នៅ​ប្រទេស​បារាំង។ បន្ទាប់ពី​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៥៧ អៀង សារី បាន​ក្លាយជា​គ្រូបង្រៀន ប្រវត្តិវិទ្យា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ និង​ជា​សមាជិក​សកម្ម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ អៀង សារី បាន​រត់​ចូល​ព្រៃ​ដើម្បី​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៦៣ ។

ក្នុងអំឡុង​សង្គ្រាមស៊ីវិល​ពី​ឆ្នាំ១៩៧១-១៩៧៥ លោក​បាន​ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា និង​ជា​បេសកជន​ពិសេស​របស់​រណសិរ្ស​រួបរួម ជាតិខ្មែរ។ ពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ឆ្នាំ១៩៧៥ អៀង សារី ក៏បាន​ក្លាយទៅជា ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស។ អៀង សារី បាន​រត់​ភៀសខ្លួន​ទៅ ប្រទេស​ថៃ​នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ១៩៧៩ ។ គាត់​ត្រូវបាន​កាត់ ទោស​កំបាំងមុខ​ពីបទ​ប្រល័យពូជសាសន៍ និង​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ដោយ តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​នៅ​ភ្នំពេញ។

អៀង សារី បាន​បន្ត​តួនាទី​របស់ខ្លួន ក្នុង​រដ្ឋាភិបាល​និរទេស ប៉ុន្តែ​បាន​ផ្ទេរ​មុខតំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ទៅ​ឲ្យ ខៀវ សំផន បន្ទាប់ពី​ការបង្កើត​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ១៩៨២ ។ អៀង សារី បាន​ចាក​ចេញពី​ចលនា​ខ្មែរក្រហម​ជាមួយនឹង​កងកម្លាំង​យោធា​រាប់ពាន់ នាក់​នៅ​ខែសីហា​ឆ្នាំ១៩៩៦ ជា​ថ្នូរ​នឹង​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស​ចំពោះ​សាលក្រម  ឆ្នាំ១៩៧៩ និង​ការលើកលែងទោស​ពី​សំណាក់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ពី​ការកាត់ទោស​ក្រោម​ច្បាប់​ដាក់​ខ្មែរក្រហម​នៅក្រៅ​ច្បាប់​ក្នុង​ឆ្នាំ១៩៩៤ ។

ឈ្មោះ​ក្រៅ

វ៉ាន់

ថ្ងៃខែ​ឆ្នាំ​កំណើត

24 តុលា 1925

ទីកន្លែង​កំណើត

ភូមិ​លឿង​វ៉ា ខេត្ត​ត្រា​វី​ញ (វៀតណាម​ខាងត្បូង)

ថ្ងៃ​ចាប់ខ្លួន

12 វិច្ឆិកា 2007

មេធាវី​ការពារ​ក្តី

លោ​កក អាង ឧ​ត្ត​ម (មេធាវី​ជាតិ) និង​លោក ម៉ៃ​ឃើ​ល ខា​ណា​វ៉ាស (Micheal G. Karnavas) (មេធាវី​អន្តរជាតិ ជនជាតិ​អាមេរិក)

មុខតំណែង​ក្នុងសម័យ​កម្ពុជា​ប្រជាធិប្បតេយ្យ

ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស កុម្មុយនីស្ត កម្ពុជា

ស្ថានភាព​ករណី

ត្រូវ​ចោទប្រកាន់​និង​បញ្ជូនទៅ​ជំនុំជម្រះ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក សាសនា ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦ និង​មានចែង​និង​ផ្តន្ទាទោស តាម​មាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និង​មាត្រា៣៩(ថ្មី) នៃ​ច្បាប់​ស្តីពី​ការ បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០។សវនាការ​សាធារណៈ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​នឹង ចាប់ផ្តើម​នៅ ឆ្នាំ២០១១ ។

ចំណុច​ចោទប្រកាន់

អៀង សារី ត្រូវបាន​ចោទប្រកាន់ថា មានការ​ទទួលខុសត្រូវ​តាមរយៈ​ការធ្វើ សកម្មភាព ឬ បរាជ័យ​ក្នុងការ​ទប់ស្កាត់ (រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​តាមរយៈ ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម រួម) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត ដោយ​ការជួយ​ឬ​ជំរុញ ឬ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួល ខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម​ដូចខាងក្រោម  ដែល​ត្រូវបាន​ប្រព្រឹត្ត នៅ​ចន្លោះ​ពីថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ៖

  • ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់​ផ្តាច់​ពូជ ការដាក់​ក្នុង មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត។
  • ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ៖ ការសម្លាប់​ក្រុម​ជនជាតិ​វៀតណាម និង ចាម។
  • ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ៖ មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម​ឬ​ការប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក ដោយ​ចេតនា​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​ឬ​ឲ្យ​មានការ​ឈឺចាប់​ដល់​រូបរាងកាយ​ឬ​សុខភាព ការដកហូត​ដោយ​ចេតនា​ពី​ឈ្លើយសឹក​ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បានការ កាត់ក្តី ដោយ​យុត្តិធម៌ ការ​បង្ខាំង​និង​ការ​និរទេស​ជន​ស៊ីវិល​ដោយ​ខុសច្បាប់។
  • អំពើ​មនុស្សឃាត ៖ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ១៩៥។
    អៀង សារី បាន​បដិសេធ​រាល់​បទចោទប្រកាន់​ទាំងអស់​មកលើ​គាត់៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1360ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1425ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1613ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1373ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1596ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1587ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន964ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1585ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1361ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1592ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6692នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    14927នាក់
ខែនេះ    245356នាក់
ឆ្នាំនេះ   1627588នាក់
សរុប   50987514នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 13:39