លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:29 នាទី ចំនួនអានៈ 1391

សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ពេល​យប់​របស់​មេឈ្មួញដុះស្លែ​ម្នាក់​ឈ្មោះ​លោក ស៊ីម មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ថៅកែ ស៊ូ ដែលជា​អ្នក​មាន​មួយ​រូប​ដោយ​សា​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ និង​ឈើ​លេខ​២អស់​រយៈពេល​ជា​យូឆ្នាំណាស់​មក​ហើយ ដោយ​ត្រូវ​រូវ​គ្នា​ជា​មួយ​​​មន្ត្រី​ជំ​នាញ​​តាម​ដង​ផ្លូវ នឹង​មាន​ខ្នង​បង្អែក​ពី​មន្រ្តីរាជ​ការ​ធំៗតាម​បណ្តារ​ខេត្ត​នានាទៀត​ផង។

ប្រ​ភព​បាន​រាយ​ការ​ណ៍ថា ជារៀង​រាល់​យប់​លោក​ស៊ីម​បាន​ប្រើ​រថ​យន្ត​យីឌុប​គ្រប​កៅ​ស៊ូ​ប៉ាតង់​ជិត​ដឹក​ឈើ​ពី​ខេត្ត​កំ​ពង់​ធំ ​យក​មក​លក់​នៅ​ខេត្ត​សៀម​រាប នឹង​មួយ​ចំ​នួន​ទៀត​យក​ទៅ​លក់​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ប្រ​ភព​បន្ត​ថា លោក​ស៊ី​ម​ពុំ​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​មួយ​រយ​ភាគ​រយ​នោះទេ ឈើ​ដែល​នៅ​ក្នុង​រថ​យន្ត​ទាំង​នោះគឺ​តែង​តែ​ផ្ទុក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំ​ណត់។ ប្រភព​បន្តទៀតថា ដោយ​អំ​ណាច​និងទឹក​ប្រាក់​របស់​លោក​ស៊ូជា​ឪពុក​បាន​ធ្វើ​អោយ​លោក​ស៊ី​ម​រក​ស៊ី​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​បាន​ដោយ​រលួន មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​អំណាច​ក្នុង​ការ​បញ្ជា​អោយ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចេញ​មុខ​កាង​រាល់​ពេល​រថ​យន្ត​ដឹកឈើ​​ត្រូវបាន​អ្នក​កាសែត​តាម​ប្រម៉ាញ់រូប​ភាព​ម្តងៗ។

ប្រភព​ពី​អ្នក​សារ​ព័ត៌មាន​ជិត​៣០​នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប​បានអោយ​ដឹង​ថា នៅ​ពេល​ពួក​គាត់​សុំ​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​ស៊ីម និង​សុំ​មើល​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចេញ​អោយ​ក្នុង​ការ​ដឹក​ឈើ​ទាំង​នោះ​លោក ស៊ីម​ បាន​និ​យាយ​ក្អេង​ក្អាង​ថា អ្នក​កាសែត​ក្មាន​សិទ្ធ​មើល​ច្បាប់​ដឹក​ឈើ​របស់​គាត់ទេ។ ប្រភព​បន្តថា លោក​ស៊ីម​តែង​តែ​ទូរ​ស័ព្ទ​ប្តឹង​ទៅ​ស្នង​ការ​ខេត្ត និង​ស្ថា​ប័នតុលាការ​ ក្នុង​ការ​គំរាម​កំ​ហែង​អ្នក​កា​សែត ដោយ​មូល​បង្កាច់ថា ​អ្នក​កា​សែត​ដេញ​តាម​ជំ​រិត​ទា​ប្រាក់​ពី​ឡាន​ដឹក​ឈើ​របស់​គាត់ នៅ​ពេល​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូប ឬ​តាម​សុំ​មើល​ច្បាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់នៅ​ពេល​យប់​ម្តងៗ​។

ប្រភព​ពី​មេព្រៃ​ម្នាក់​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹម​ប្រាប់​ថា អ្នក​ដឹក​ឈើ​ពេល​យប់​ ហើយ​គ្រប់​ជិត​មិន​អោយ​គេ​ឃើញ​គឺ​ជា​អ្នក​រក​ស៊ី​មិន​ស្រប​ច្បាប់​ទេ។ គាត់​បាន​បន្ថែមថា អ្នក​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ស្រប​ច្បាប់​គឺ​រកស៊ី​ពេល​ថ្ងៃ បើ​ដឹក​ឈើ​គឺ​ដាក់​ឈើ​ដឹក​ដោយ​បើ​ក​ចំហរអោយ​គេ​មើល​ឃើញ​ ម្យ៉ាង​ទៀត​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃឈើ​ចេញ​អោយ​ត្រូវ​ថត​ចំ​លង​ជូន​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ សូម្បី​តែ​អ្នក​កាសែត​ក៏អាច​ដឹក​លឺ​បាន​ដែរ ព្រោះ​អ្នក​កាសែត​ជា​អ្នក​នាំសារ​ទាំង​នេះ​ជូន​ប្រ​ជា​ពលរដ្ឋ​ និង​ថ្នាក់​ដឹក​នាំ ជៀស​វាង​អ្នក​រក​ស៊ី​មាន​ការ​ឃុប​ឃិត​ពុក​រលួយ​ជា​មួយ​មន្រ្តី​ជំ​នាញ​ និងសមត្ថ​កិច្ច​ដោយ​លាក់​បាំង​ព័ត៌​មាន​ពិត​ប្រាកដ។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​រិះ​គន់​ថា បើ​លោក​ស៊ីម​ពិត​ជា​រក​ស៊ី​ត្រឹម​ត្រូវ​តាម​ច្បាប់​មែន ចាំ​បាច់​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ធ្វើ​អី ហើយ​ចាំបាច់​ប្តឹង​អ្នក​នេះ​ ប្តឹង​អ្នក​នោះ​ធ្វើ​អី ដឹក​ឈើ​ដោយ​បើ​ក​ចំ​ហរ​អោយ​គេ​មើល​ឃើញ ហើយ​ថត​ចំ​លង​ច្បាប់​ដឹក​ឈើ​អោយ​អ្នក​កាសែត​ជួយ​ចុះ​អោយ​ថា ឈើដែល​ដឹក​​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​​ សូម​អោយ​ប្រ​ជា​ពលរដ្ឋ​ជួយ​ទិញ ដើម្បី​លុប​បំ​បាត់​ពួក​ដឹក​ឈើ​ខុស​ច្បាប់ នេះ​ក៏​វា​ជា​ការ​ជួយ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ដ៏ល្អ​ផង​ដែរ កុំ​ធ្វើ​លឹប​លលាក់​មុខ​លាក់​ក្រោយ​ដូច​សត្វ​ពង្រួលបែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺពី​លោក ដង្ខៅ​ស៊ីម បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ទូរស័ព្ទ​ចូល​២​ដង​មិន​មាន​អ្នក​លើក​ទទួល។

លោក យឹម-ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​ និង​ក្រុង​សៀម​រាប​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះ​ថា ឈើ​ខាង​លើ​នេះ​មាន​ច្បាប់។ លោក​បន្ថែម​ថា រវល់​ជាប់​ការ​ខ្មួយ​ស្តាប់​មិន​សូវ​លឺ​សុំ​សួរ​ទៅ​លោក​ ម៉ុង-ប៊ុន​លីម នាយ​ផ្នែកវិញ។

​លោក​ ម៉ុង-ប៊ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដំ​បូង​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទទាំង​ចំ​អក​ឡក​លើយ​ថា ” បើចង់​ដឹក​គេ​មាន​ច្បាប់​ប៉ុន្មាន​មេ្តច​មិន​ឆែក​មើល​ខ្លួន​ឯង​ទៅ “។ បន្ទាប់​មក​ទើប​លោក​ឆ្លើយ​ថា តាម​លោក​ដឹង​ឈើ​ដែល​តែង​ដឹក​ដោយ​លោក​ ស៊ីម​ នេះជា​ឈើ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា សុខ​ទំរីង ដឹក​ចេញ​ពី​ខេត្ត​កំពង់​ធំ មាន​ច្បាប់​ប្រហែល​ពី២៨ទៅ៣០​ម៉ែត្រ​គូប​ក្នុង​មូយ​រថ​យន្ត។

សូម​បញ្ជាក់ថា រាល់​ពេល​មាន​រថយន្ត​ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​ម្តងៗ​ អ្នក​សារ​ព័ត៌​មាន​មិន​អាច​សុំ​ខាង​មន្ត្រី​ជំនាញ​អោយ​មក​ត្រួត​ពិនិត្យ​ច្បាប់​បាន​ទេ ដោយ​មន្រ្តី​ជំនាញ​ទាំង​តូច​ទាំង​ធំ​អស់​នោះ​គ្រាន់​តែ​ឆ្លើយ​ថា ឈើ​គេ​មាន​ច្បាប់​ តែ​ច្បាប់​ពិត​ប្រាកដ​គេ​សរសេរ​យ៉ាង​ណា​ក៏​ពុំដែល​បាន​ឃើញ​បាន​ទទួល​ដោយ​ផ្ទាល់​ដៃ​យក​មក​ចុះ​ផ្សាយ​ដែរ ទង្វើ​បែប​នេះ​ហើយ​ដែល​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ស៊ីម​កំ​ពុង​យក​ដៃ​បាំង​មេឃ​ឆ្លង​សមុទ្រ ដោយ​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ជំ​នាញ៕ ដោយ​៖ ផ្លុង-រ៉េត​ (បើអ្នក​ស្រលាញ់​ព្រៃឈើ ហើយ​ស្អប់ខ្ពើម​អំពើ​ពុក​រលួច​សូម​ជួយ​ចែក​រំ​លែក​អត្ថ​បទ​នេះ​តាម​បណ្តាញ​សង្គម​របស់​អ្នក)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1553ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2369ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1748ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1457ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1743ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1344ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន3128ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1358ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1413ដង រឿងទុំទាវ (មានវីដេអូ)   អាន3480ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      37808នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    140979នាក់
ខែនេះ    524259នាក់
ឆ្នាំនេះ   1906491នាក់
សរុប   51266417នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:46