ព័ត៌មានក្ដៅ

    ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី

    ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 749

    ប្រ​ជាពល​រដ្ឋ​ឃុំ​ដំ​បូង​​រូង ស្រុក​ភ្នំស្រួច ជាច្រើន​​គ្រួសារ​​កំពុង​​ក្តៅក្រ​ហាយ​​និង​​មន្ត្រី​​សាលាដំ​បូង​​ខេត្ត​កំ​ពង់​ស្ពឺ​រឿង​​ដោះលែង​​បុរស​​ពី​រ​នាក់​​ដែល​​វាយ​​អ្នក​ភូមិ​​ឲ្យ​​រង​​រ​បួស​​ធ្ងន់​​ដោយ​​ពល​រដ្ឋ​​លើក​ឡើង​ថា​​ជា​​រឿង​​អយុត្តិ​ធម៌​ និង​​មាន​​ភាព​មិន​​ប្រក្រ​​តី។

    ក្រុម​​ពល​រដ្ឋ​​បាន​​ឲ្យ​​ដឹង​ថា​កាល​ពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ សាលា​ដំបូង​​ខេត្ត​កំ​ពង់​ស្ពឺ​បាន​​ដោះ​លែង​​ជ​ន​ពីរ​រូប​​ដែល​មាន​​ឈ្មោះ​ទី១.លោកហែមស៊ុន​ដា​រ៉ា​ និង​ទី​២.លោក​មិត្តភាពរស់ នៅ​ភូមិ​​ស្រែ​​ជើង​​រាស្ត្រ​ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​អ្នក​​ទាំង​ពីរ​នេះ​​ត្រូវ​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ចាប់​​ឃាត់​ខ្លួន​​ពី​បទ​​ប្រើ​​អំពើ​​ហឹ​ង្សា​​វាយ​​លើ​​បុរស​​អ្នក​ភូមិ​​ពីរ​​នាក់​ទី១.ឈ្មោះ​ នួនចា​ន្នី និង​ទី២.ឈ្មោះ ងួនម៉ៅ មាន​​ទីលំ​នៅ​​ជាមួយ​​ជន​​ប្រើ​​ហឹ​ង្សា​ខាង​លើប​ណ្តាល​អោយ​​រង​របួស​​ផ្នែក​​ក្បាល​​ធ្ងន់​ធ្ងរ​​ទាំង​ពីរ​​នាក់​កាល​ពី​​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ។

    ក្រុម​​ពល​រដ្ឋ​​បាន​​បន្ត​​ឲ្យ​ដឹង​​ទៀត​ថាក្រោយ​​កើត​ហេតុ​​ជាច្រើន​​ថ្ងៃ​​នៅ​​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ២០១៣ ជន​បង្ក​​ហេតុ​​ត្រូវ​បាន​​កម្លាំង​​កង​រាជអាវុធ​ហត្ថ​​ខេត្ត​​ចាប់​ខ្លួន​​ និង​​សរ​សេរ​​នុំ​​រឿង​​បញ្ជូន​ទៅ​​តុលាការ។​ហើយ​​នៅ​​ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ មាន​​តំណាង​​ប្រ​ជាព​លរដ្ឋ​​ប្រ​មាណ​៧០​គ្រួសារ​​មក​​តវ៉ា​​នៅ​មុខ​​សាលា​ដំបូង​​ខេត្ត​កំពង់​ស្ពឺទាម​​ទា​រក​​យុត្តិ​ធម៌​ដោយ​សារ​​ពួក​គាត់​​គិត​ថា​​ការ​ដោះលែង​​នោះ​​មាន​ភាព​មិន​ប្រក្រតី​ដោយ​សារ​តែ​​មាន​ការ​​អន្តរា​គម​ន៏​​ពី​អស់​លោក​អ្នក​​មាន​អំ​ណាច​​ថ្នាក់​លើ។​

    ក្រុម​​ពលរដ្ឋ​​បានបញ្ជាក់​​អោយ​ដឹង​ថា ដី​​ដែល​មាន​​ជម្លោះ​​នោះ​​មាន​​ទំ​​ហំ​​ប្រ​ហែល​ជា​២០០​ហិក​តា​ គឺ​លោក​ស្រីរ៉ែ​នផល​ចាន់​ឌី​ និងលោកកងភា​រុន នេះ​ជា​​អ្នក​​ចង់​​គ្រប់​គ្រង​​ដោយ​​យក​ឈ្មោះ​​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​មក​​គំ​រាម​កំ​ហែង​​ប្រ​ជា​ពល​រដ្ឋ​មិន​អោយ​​រស់​នៅ​និង​​អា​ស្រ័យ​​ផល​រហូត​​បង្ក​​ជា​​អំ​ពើ​ហឹ​ង្សា​រ​​បែប​នេះ។

    ​ជុំវិញ​​ប​ញ្ហា​​នេះ​​ស្នង​ការរ​ង​ទទួល​បន្ទុក​​ព្រហ្មទណ្ឌ​លោក សោមបូ​រា បាន​​ឲ្យ​​ដឹង​ថា​​សំ​ណុំ​​រឿង​នេះ​​វា​​ផុតពី​​សមត្ថ​កិច្ច​​នគរ​​បាល​ព្រោះថា ​ក្រោយ​ពី​​យើង​​បញ្ជូន​​សំ​ណុំ​រឿង​​ទៅ​អោយ​គេ​​ហើយ​​គឺ​​ខាង​តុ​លាការ​​ជា​​អ្នក​​ចាត់​វិធាន​ការ​ក្រោយ​មក​​ឮ​ថា​​មាន​ការ​​ដោះលែង​ និង​ឮ​ថា​​មាន​​អ្នក​​អន្តរា​គម​​ពី​លើ​​នោះ​​លោក​​អត់​​បាន​ដឹង​​ទេ ​ហើយ​​ពិ​បាក​​ហ្នឹង​​ដឹង​​ណាស់​​ព្រោះ​​ថ្នាក់​លើ​​ហ្នឹង​​​មាន​​ច្រើន​ម្យ៉ាង​ទៀត​​បើ​​យើង​​ហ៊ាន​​ទៅ​​សួរ​​ខាង​​តុ​លាការ​​នោះ​​ខ្លាច​ក្រែង​​គេ​​ថា​អោយ​​យើង។​

    លោក​ កែវសុធា ព្រះរាជអាជ្ញា​​សា​លាដំ​បូង​​ខេត្ត​កំពង់​ស្ពឺ​ហាក់​​មិន​​ចង់​​ឆ្លើយ​​ទាក់​ទង​​និ​ង​​បញ្ហា​​នេះ​​ដោយ​​លោក​​លើក​ឡើង​​ថា​អោយ​​សួរ​​ទៅ​ (ខាង​​ចៅក្រម​​គេ​​ណា​​ព្រោះ​​រឿង​​ហ្នឹង​នៅ​លើ​​ចៅ​ក្រម​តែ​​ក្រោយ​មក​​លោក​​ថា​គឺ​​រឿង​​ហ្នឹង​​គេ​​ដាក់​អោយ​នៅ​​ក្រោម​​​ការ​ត្រួតពិ​និត្យ​​តាម​ផ្លូវ​​តុ​លាការ​​អត់​​មាន​​ដោះ​លែង​​អោយ​​រួច​​ពី​​កាតព្វ​កិច្ច​​នៃ​​សំ​ណាញ់​​ច្បាប់​​ទេ​នៅ​ជាប់​​ដដែល​គ្រាន់​តែ​​នៅក្រៅ​​ឃុំ​​ហើយ​ក៍​​បិទ​​ទូរ​ស័ព្ទ )។

    ប្រភព​ព័ត៌មាន​​ក្រៅ​​ផ្លូវ​ថ្នល់​​បាន​​ឲ្យ​​ដឹង​ថា​ ជន​បង្ក​​ហេតុ​​ទាំង​ពីរ​​នាក់​​នោះ​​ជា​​ដៃជើង​​អ្នក​មាន​អំ​ណាច​​ទាក់​ទង​​ និង​​ទំ​នាស់​​ដី​ធ្លី​ខណៈ​ដែល​​អ្នក​មាន​អំណាច​​នោះ​​មាន​ទំនាស់​​ជា​មួយ​​ក្រុម​​ពលរដ្ឋ​​ក៍​កើត​ជា​អំ​ពើ​ហឹ​ង្សា​រ​​បែបនេះ​​ តែ​ក្រោយ​មក​​ដោយ​មាន​​ការ​អន្ត​រា​គម​​ពី​ថ្នាក់​លើ​​ទើប​​មាន​ការ​​ដោះ​លែង​ព្រោះតែ​​អ្នក​​ទាំង​ពីរ​​នោះ​​ជា​​ខ្សែ​​បក្ខ​ពួក​របស់​​អ្នក​មាន​អំណាច។​

    ក្រុម​ពល​រដ្ឋ​ដដែល​​បាន​​លើក​ឡើង​ថា​ប្រ​សិន​បើ​តុលាការ​​មិន​​អនុវត្ត​​នីតិវិធី​​អោយ​បាន​ត្រឹម​ត្រូវ​យុត្តិ​ធម៌​​នោះ​​ពួក​គាត់​​ និង​​នាំគ្នា​​សុំ​​អន្តរា​គម​​ពី​ស​ម្តេច​តេ​​ជោហ៊ុន​សែន​និង​​ក្រ​សួង​យុត្តិ​ធម៌​​នៅ​ពេល​​ខាង​មុខ​​បន្តទៀត​៕ ដោយ៖សុភា

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន808ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន6262ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន799ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1824ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន644ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1071ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1029ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន51351ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1475ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន724ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7181នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    42707នាក់
    ខែនេះ    391327នាក់
    ឆ្នាំនេះ   2616743នាក់
    សរុប   33282989នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 17:02