បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 01:01 នាទី ចំនួនអានៈ 1495

ដោយ​សារ​ការ​ធ្វេស​ប្រ​ហែស​មិន​មាន​ការ​សិក្សា​អំ​ពី​អាកាស​ធាតុ​អោយ​បាន​ត្រឹម​ត្រូវនោះ​បាន​បណ្តាល​អោយ បា​ល់ឡុង​ហោះរបស់​ក្រុម​ហ៊ុន​ចិនមួយ​​​ដែល​ដឹក​ភ្លៀវ​បរ​ទេស​ក្នុង​ខេត្តសៀមរាប​ បាន​ធ្លាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២៦ ​ខែ​មិនា ឆ្នាំ២០១៣ ធ្វើឲ្យ​ទេសចរ​ចំនួន​ប្រាំពីរ​នាក់​រងរបួស​ក្នុងនោះ​មាន​ទេស​ចរ​​ជន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ផង​ដែរ។​

ទេស​ចរ​​ជាតិ​​អ៊ុយ​​ក្រែន​​ម្នាក់​​ត្រូវ​​បាន​គេ​​​រាយ​ការណ៍​ថា​ ​បាន​​រង​របួស​​ធ្ងន់​ដោយ​ការ​ធ្លាក់​បាឡុង​ហោះ​ខាង​លើនេះ។ ​ការធ្លាក់​នេះ​ទំនង​ជា​ដោយសារ​ខ្យល់​បោកបក់​​ខ្លាំង​នៅពេល​ដែល​បា​ឡុង​ហោះ​ឡើង​កំពស់​ប្រមាណ​ជា​៣០០​ម៉ែត្រ​។​

​ទេសចរ​ដដែល​ដែល​បាន​​ជិះ​បាល់​​ឡុង​ប្រើ​​ឧស្មន័​​​​ជា​មួយ​​កូន​​ប្រុស​​អាយុ​១១​ឆ្នាំ​​របស់​​គាត់​​បាន​និយាយ​ថា​មាន​ជន​ជាតិ​​អ៊ុ​យ​ក្រែន​ម្នាក់​បាន​​​រងរបួស​​ជា​ទម្ងន់​​។​

​ក្រសួង​ការបរ​ទេស​​អ៊ុយ​​ក្រែ​ន​និយាយថា​​ខ្លួន​​កំ​ពុង​ផ្ទៀង​ផ្ទាត់​​ពត៌​មាន ជាមួយ​​ភាគី​​កម្ពុជា​ថា​ហេតុ​ការណ៍​នេះ​វា​យ៉ាង​ណា ហើយ​បណ្តាល​មក​ពី​អ្វី។​

តាម​ប្រភព​​ពីក្រុមហ៊ុន​ទេសចរ​​នានា​​ក្នុង​​ខេត្ត​សៀម​រាប​​បាន​ឲ្យ​ដឹងថា​ ​បាល់​​ឡុង​​នេះ​​វិ​និយោគ​​ដោយ​​ក្រុម​ហ៊ុន​​​ចិន​មួយ​​គឺ​​មិន​​មែន​​ក្រុម​​ហ៊ុន​​បង្ហោះ​​​បាល់​ឡុង​របស់​​លោក​ឧ​ញ៉ា ​សុ​ខគង់ ​នៅ​ពី​មុខ​​ប្រា​សាទ​អង្គរ​វត្ត​នោះ​​ទេ​។ បាល់​​ឡុង​​​ដែល​​ធា្លក់នេះ​​​ហោះ​​បន្លាស់​ទី​​ក្នុង​​តំ​បន់​​ទេសច​រ​ហើយ​​បាន​​ធ្លាក់​​នៅ​​មិន​​ឆ្ងាយ​​ប៉ុន្មាន​​ពី​ចន្លោះ​​ផ្សារលើ​ធំ​ថ្មី​​ និង​ប្រសាទ​​អង្គរវត្ត​​។

ទេសចរ​​ឡើង​ជិះ​បាល់​​ឡុង​នេះ​​ដើម្បី​​មើល​​និង​​ផ្តិត​​យក​​រូប​ភាព​​ប្រាសាទ​​អង្គរ​​ទាំង​មូល​​រួម​​ទាំង​​ទេស​ភាព​​នៃ​​ខេត្ត​​សៀមរាប​​ដែល​​សំបូរ​​ទេសចរ​​ច្រើន​ជាង​គេប​ង្អស់​​នៅ​​កម្ពុជា​។​

​កាលពី​ខែ​កុម្ភៈ​ បាល់​​ឡុង​​ដែល​​ប្រើ​​ឧស្មន័​ដូច​គ្នា​នេះ​​បាន​​ផ្ទុះ​​ឆេះ ហើយ​​ធ្លាក់​​នៅ​​ទី​ក្រុង​​បុរ​រាណ​​មួយ​​នៃ​​ប្រទេស​​អេ​ហ្ស៊ី​ប​​ និង​​បណ្តាល​​ឲ្យ​​ទេស​ចរ​​ចំនួន​​៩​​នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិតទៀត​ផង។

បើ​យោង​តាម​ប្រ​ភព​ពី​អ្នក​ដឹក​ភ្ញៀវ​ទេសចរ និង​ពី​មគ្គុទេស​ទេសចរ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា បា​ឡុងដែល​ធ្លាក់​នេះ​ តែង​តែ​បង្ករ​អោយ​ភ្លៀវ​មាន​ការ​ភ័យ​ខ្លាច​ និង​តក់​ស្លុត​យ៉ាង​ខ្លាំ​ង​នៅ​ពេល​ដែល​បាឡុង​ចុះ​ចត​ម្តងៗ។ ពួ​កគាត់​បន្ត​ថា ពេល​បាល់ឡុងចុះ​ចត​នៅ​កន្លែង​ណា​មួយ​ ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​នេះ​ បាន​នាំ​គ្នា​៥-៨ នាក់​ឈរ​ចាំ​ទាញ​ខ្សែ​ទប់​កុំ​អោយ​បាល់​ឡុង​ចុះ​ខុស​គោល​ដៅ ដែល​បណ្តាល​អោយ​បាល់​ឡុង​រ៉េ​បោក​ចុះ​បោក​ឡើង​ក្រវី​ក្រវាត់​ទំ​រាំ​តែ​ចុះ​ដល់​ដីភ្លៀវ​ភ័យ​ស្ទើរ​អស់​ព្រ​លឹង​ទៅ​ហើយ។ ក្រុម​អ្នក​រិះ​គន់​ខាង​លើ​និយាយ​ផ្តាំ​តគ្នា​ថា កុំ​នាម​ភ្លៀវ​ទៅ​ជិះព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ម្យ៉ាង​ទៀត​តំ​លៃ​១២៥ដុល្លារ​ក្នុង​ភ្លៀវ​ម្នាក់​គឺ​ថ្លៃណាស់ ណាមួយ​មិន​មែន​ក្រុម​ហ៊ុន​របស់​ខ្មែរផង លុយ​ចូល​ហោរ​ប៉ៅ​បរទេស គេ​យក​ទៅ​ស្រុក​គេ​វិញ​ដដែល។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​តំ​ណាង​ក្រុម​ហ៊ុន​ខាង​លើ​បាន​ទេ ពាក់​ព័ន្ទ​ករណី​បាល់​ឡុង​ហោះ​ធ្លាក់​ បណ្តាល​អោយ​ភ្លៀវ​ទេស​ចរ​រង​គ្រោះ​ថ្នាក់​ជា​ទម្ងន់​នេះ៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1435ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1341ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1470ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1579ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2223ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2248ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1396ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន1769ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន909ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1413ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4946នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43988នាក់
ខែនេះ    353156នាក់
ឆ្នាំនេះ   2363695នាក់
សរុប   51723621នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 08:30