ព័ត៌មានក្ដៅ

    លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់

    ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1017

    សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បេង ធ្នង គគឺ​ និង​ឈើ​លេខ​២​តាម​រថ​យន្ត​យី​ឌុប​ស្ទើ​ជា​រៀង​រាល់​យប់​ពី​ខេត្ត​ព្រះ​វិហារ​មក​ខេត្ត​សៀម​រាបដើម្បី​ធ្វើ​សាល​ប្រ​ជុំ​មួយ​ខ្នង​​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈើ​ដែល​ដឹក​នោះ​វា​ច្រើន​លើស​លុប​ពី​តម្រូវ​ការ​ ព្រោះ​ដឹក​២​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់គ្រប់ទៀត។

    យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) បាន​អោយ​ដឹក​ថា មាន​យប់​ខ្លះ​រថ​យន្ត​ដឹក​ឈើ​របស់​លោក សៀងណាំ​ អ្នក​ឧកញ្ញា​តំ​ណាង​រាស្រ្ត​ខេត្ត​សៀម​រាប ដឹក​២-៤​រថ​យន្ត​ យប់​ខ្លះ​១-២​រថ​យន្ត​ ស្ទើ​ជា​រៀង​រាល់​យប់​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ ដោយ​លោក​សៀង​ណាំធ្លាប់​ឆ្លើយ​អះ​អាង​តាម​ទូរស័ព្ទ​ថា ជា​ឈើ​ដែល​លោក​យក​មក​ធ្វើ​សាល​ប្រ​ជុំ​នៅ​សង្កាត់​ក្របី​រាល​ ខេត្ត​សៀម​រាប។ ប្រភព​បន្តថា ឈើ​ដែល​លោក​សៀង​ណាំ​ដឹក​នេះ​វា​ច្រើន​ណាស់​ រហូត​ពួក​គាត់​ចោទ​សួរ​ថា តើ​ដឹក​ដល់​ថ្ងៃ​ណា? ហើយគម្រោង​ធ្វើ​សាល​ប្រ​ជុំ​នេះ ត្រូង​ការ​ឈើ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ​គូប​ទើប​គ្រប់?

    លោក​ ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បានបក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ដោយ​​អះ​អាង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី២៩មិនានេះ​ថា គេ​ហ៊ាន​ដឹកឈើ​ ច្បាប់​ជា​គេ​មាន​ច្បាប់​ហើយ ហើយ​លោក​មិន​ដែល​ឃើញ​ច្បាប់​ទេ ព្រោះ​គេ​យក​ទៅ​ចម្លង​ជូន​ឯខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​។ លោក​ម៉ុងប៊ុន​លីមបន្តថា បើ​ចង់​ដឹក​ច្បាស់​ទៅ​មើល​ឯ​ក្របី​រាល​ទៅ បើ​អ្នក​កាសែត​ឯង​ខ្លាច​គេ​យក​ឈើ​លក់​ចេញ​ក្រៅ​តាម​ដាន​មើល​ខ្លួន​ឯង​ទៅ បើឃើញ​ជួយ​ប្រាប់​ផង។

    យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឧកញ្ញា​សៀង​ណាំ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​២៩​មិនា​ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល។

    មាន​ប្រ​ភព​ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំ​ក្របី​រាល​ក្បែរ​កន្លែង​ធ្វើ​សាល​ប្រ​ជុំ​បាន​និយាយ​តាម​តៀម​កាហ្វេដែល​មិន​យក​ជា​ផ្លូវ​ការ​ណ៍ថា ឈើ​ធ្វើ​សាល​ប្រ​ជុំ​នេះ​ទោះ​ដឹក​១០​ឆ្នាំ​ទៀត​ក៏មិន​គ្រប់​ដែរ ព្រោះ​មាន​គេ​​បណ្តោះ​ឈើ​ដឹក​ចេញ​ទាំង​រថ​យន្ត​ៗ​ទៅ​ទិស​ខាង​លិច​តាម​ផ្លូវ​ក្រ​វាត់​ក្រុង។ ពួកគាត់​បន្តថា យើង​អាច​និយាយ​បាន​តែ​តាម​តៀម​កាហ្វេ​តែ​ប៉ុណ្ណោះ មិន​អាច​ចេញ​មុខ​អះអាង​ជា​ផ្លូវ​ការ​ណ៍​បាន​ទេ ព្រោះ​លោក​ឧកញ្ញា​សៀង​ណាំ​ជា​មនុស្ស​មាន​លុយ​មាន​អំ​ណាច តាំ​ពីគាត់​ចាក​ចេញ​ពី​ខេត្ត​សៀម​រាប​ទៅ​រក​ស៊ី​នៅ​ឯខេត្ត​កោះកុង​ រហូត​មាន​បាន​ ទើប​​ត្រឡប់​មកខេត្ត​សៀម​រាបវិញ​។

    ពលរដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ទៅ​លើ​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ថា ខ្លូន​ជា​មន្ត្រី​ជំ​នាញ​មិន​ធ្វើ​ការ​តាម​ទួនាទី​អោយ​បាន​ត្រឹម​ត្រូវ បែជា​អោយ​អ្នក​កាសែត​ជា​អ្នក​ស៊ើប​អង្កេត​ករណី​បទ​ល្មើស​ព្រៃ​ឈើ​ជំ​នួស​ខ្លួន​ទៅ​វិញ នេះ ពិត​ជា​ស៊ី​បាយ​ ចាយ​បំ​ផ្លាញ​តែ​លុយ​រដ្ឋាភិបាល​មែន ចាំ​តែ​ហៃអើ​ហៃ​អើ​ដូច​អា​ជ័យ​ធ្លាក់​ទឹកអញ្ចឹង៕ ដោយ​៖ ផ្លុង​រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន487ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន5139ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2298ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន998ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន811ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1586ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន795ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន1532ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន778ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន695ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1323នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    1323នាក់
    ខែនេះ    369797នាក់
    ឆ្នាំនេះ   369797នាក់
    សរុប   31036043នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 05:15