ព័ត៌មានក្ដៅ

    ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម

    ដោយៈ មតិមិត្តអ្នកអាន ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:27 នាទី ចំនួនអានៈ 816

    ជាទូទៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា​ ភាព​អាត្មា​និយម​តែង​តែ​កើត​ឡើង​គ្រប់​ច្រក​ល្ហក​នៃ​ជ្រុង​សង្គម​។​​អាត្មា​ និយម​ គឺ​ស្តែង​ឡើង ​តាម​រយៈ​សកម្មភាព​របស់​បុគ្គល​ម្នាក់ៗ​។ ​អាច​និយាយ​បាន​ថា​ សព្វ​ថ្ងៃ​មាន​មន្រ្តី​រដ្ឋា​ភិបាល​​ជា​ច្រើន​​បាន​ប្រើ​ឥទ្ធិពល​បស់​ខ្លួន​ ក្នុង​ស្ថាប័ន​ខ្លួន​មិន​អស់​ចិត្ត​ ពួក​គេ​ក៏​ប្រើ​ឥទ្ធិពល​នៅ​ខាង​ក្រៅ​ ធ្វើ​ឲ្យ​ម​ហា​ជន​ដឹង​ថា​ ខ្លួន​មាន​លុយ​មាន​អំណា​ចបុណ្យ​ស័ក្តិ​។ ពិសេស​មន្ត្រី​ក្នុង​ជួរ​យោធា​ នគរ​បាល ​កង​រាជ​អាវុធហត្ថ និង​គយ​ជា​ដើម។

    ពួក​មន្រ្តី​ទាំង​នោះ ចូល​ចិត្ត​សម្ញែង​ឯក​សណ្ឋាន​របស់​ពួក​គេ​ពាក់​ទៅ​នឹង​កៅអី​មុខ រថយន្ត​​របស់​ខ្លួន ​ដែល​កំពុង​បើក​បរ​ឲ្យ​មហាជន​មើល​មកឡាន​​របស់​ខ្លួន​ថា​ជា​​អ្នក​អស្ចារ្យ ​ និង​មាន​អំណាច​ ពោល​គឺ​មិន​ចង់​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ មក​រំខាន​ខ្លួន​កំពុង​បើក​បរ​ក៏​ថា​បាន ​ឬ​ក៏​ចង់​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ​ឲ្យ​ក្រុម​សមត្ថកិច្ច​តាម​ដង ផ្លូវ​មើល​រំលង ឬក៏​ជា​សញ្ញា​ប្រាប់​ថា​ ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ​។​

    បើ​សិន​ហ៊ាន​ធ្វើ​ខុស​តាម​ដង​ផ្លូវ​ ដូច​ជា​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ពួក​គេ​អាច​សម្រុះ​សម្រួល​បាន​​លឿន​ បំផុត​។ ​បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​អាច​ទូរស័ព្ទ​ទៅ​មេ​កើយ​របស់​ពួក​គេ​ តែ​បន្តិច​ រឿង​នោះ​ឆាប់​ចប់​បំផុត​។ ​កត្តា​ទាំង​អស់​នេះ​ ក្រុម​អ្នក​ច្បាប់​បាន​ទូន្មាន​ថា ​ទាំង​មន្រ្តី​ជាន់​ខ្ពស់​អ្នក​មាន​ អ្នក​ក្រីក្រ ត្រូវ​ឈរ​ចំពោះ​មុខ​ច្បាប់​ស្មើ​ភាព​គ្នា​ ទើប​ធ្វើ​ឲ្យ​សង្គម​​រស់​នៅ​សុខ​ដុម​រមនា​ និង​មាន​សេច​ក្តី​ថ្លៃ​ថ្នូរ​ទៅ​វិញ​ទៅ​មក​។

    ក្រៅ​ពី​នេះ​ នៅ​មាន​បុគ្គល​មួយ​ចំនួន​សូម្បី​បាន​ថត​រូប​ជា​មួយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ របស់​រដ្ឋាភិបាល​ ក៏​ពួក​គេ​យក​ទៅ​ដាក់​តាំង​បង្អួត ធ្វើ​អាជីវកម្ម​ ក្នុង​ហាង​ភោជនីយដ្ឋាន​របស់​គេ​ដែរ​។​ ការ​យក​រូប​ថត​ដែល​ថត​ជា​មួយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទៅ​ដាក់​តាំង អាច​​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​គេ​មាន​ឥទ្ធិពល​បន្ថែម​ ដោយ​អាច​កម្លា​ មិន​ឲ្យ​ពួក​ក្រុម​សមត្ថកិច្ច​ ឬ​ក្រុម​ជំនាញ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ប្រកប​របរ​អាជីវកម្ម​ទៅ​ តាម​ច្បាប់​ដែរ​ឬ​យ៉ាង​ណា​?​

    បើ​ក្រុម​អាជ្ញាធរ​ មាន​​សមត្ថ​កិច្ច​ ចង់​ឆែក​ឆេរ​ក៏​ពួក​​គេ​ មាន​ចិត្ត​ខ្លាច​រអា​ខ្លះ​ដែរ​។​ ចង់​មិន​ចង់​ខា្លច​អស់​បុណ្យ​ស័ក្តិ​តួនាទី​មុខ​តំណែង​ក្នុង​ស្ថាប័ន របស់​ខ្លួន។ ក្នុង​សង្គម​ខ្មែរ​យើង​ គេ​សង្កេត​ឃើញ​មាន​រឿង​រ៉ាវ​ជា​ច្រើន​​ទៀត​ដែល​យើង​ត្រូវ​ថ្លឹង​ថ្លែង​និង​ សូម​ឲ្យ​​មហាជន​ ជួយ​ពិចារណា​ លើ​សុជីវធម៌​ និង​សីល​ធម៌​ ដែល​បាន​និង​កំពុង​​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ដែល​​យើង​មិន​អាច​នឹក​ស្មាន​ ដល់​។

    អាត្មា​និយម​តែង​តែ​កើត​មាន​ផង​ដែរ​នៅ​​តាម​ស្ថាប័ន​សាធាណៈ​ដែល ​គ្រប់​គ្រង​ដោយ​ឯក​ជន​ និង​រដ្ឋ​។​ យើង​ឃើញ​ថា ​បុគ្គ​លិក​ខ្លះ​ បាន​ខិត​ខំ​ធ្វើ​ការ​តាម​មុខ​តំណែង​និង​ជំនាញ​រៀងៗ​ខ្លួន​។ ​ទន្ទឹម​នឹង​នោះ​ដែរ​ បុគ្គលិក​មួយ​ចំនួន​ មិន​បាន​ចូល​រួម​ចំណែក​សន្សំ​សម្ភារ​​ការិយាល័យ​ដែល​ពួក​គេ​ប្រើប្រាស់​ នោះ​ឡើយ ​ដូច​ជាប្រើ​ក្រដាស​ខ្ជះខ្ជាយ​ ភ្លើង​អគិ្គសនី​ដែល​ពួក​គេ​ប្រើ​រួច​មិន​​បិទ​វា រាប់​ទាំង​សម្ភារ​ផេ្សងៗ​ទៀត​ ដោយ​មិន​ថែទាំ​​ជូត​សម្អាត​។​

    ទាំង​អស់​សុទ្ធ​តែ​អាត្មា​និយម​ដែល​មិន​គិត​គូរ​ពី​ភាព​ម្ចាស់​ការ​របស់​ ខ្លួន​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ថៅ​កែ​ខ្លួន​ ដូច​ជា​ប្រយោជន៍​របស់​ខ្លួន​ដែរ​។ នេះ​ស​បញ្ចាក់​ថា​ នៅ​កន្លែង​ធ្វើ​ការ​ ពួក​គេ​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​បុគ្គលិក​ល្អ​ក៏​ដូច​ជា​មិន​បាន​ បង្ហាញ​ថា​ ពួក​គេ​ជា​មនុស្ស​ល្អ​ ប្រកប​ដោយ​គុណធម៌ និង​សីលធម៌​នៅ​ក្នុង​សង្គម​​នោះ​ដែរ។

    យើង​ក៏​មាន​ការ​សោក​ស្តាយ​ណាស់​ដែរ ​ ដែល​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន អ្នក​ធ្វើ​ការ​នៅ​ទី​នោះ ពួក​គេ​គិត​តែ​សប្បាយ​កើប​លុយ​ មិន​បាន​គិត​ពី​តម្លៃ​សុវត្ថិភាព​ សេវា​កម្ម​សណ្តាប់​ធ្នាប់​អនាម័យ ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ឡើយ។​ ដូច​ជា​រមណីយដ្ឋាន​កម្សាន្ត​ឆ្នេរ​សមុទ្រ​កន្លែង​ចត​ផ្ញើ​រថយន្ត​ចេញ​ ចូល​​មាន​ការ​ពិបាក​ដោយ​ម្ចាស់​ចំណត​​គិត​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ឡាន​ចត ច្រើន​ លុយ​ក៏​បាន​ច្រើន​ដែរ។​ អាជ្ញាធរ​មូល​ដ្ឋាន​ មិន​បាន​គិត​ពី​ការ​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​រដ្ឋបាល​ឲ្យ បាន​ល្អ​ឡើយ​ ក្រៅ​ពី​រក​លុយ​ដាក់​ហោប៉ាវ​ឲ្យ​ខាន​តែ​បាន​តែ​ប៉ុណ្ណោះ​​ដោយ​មិន​យក​ ចិត្ត​ទុក​ដាក់​ អំពី​អនាម័យ​ និង​បរិស្ថាន​ឡើយ​។ កត្តា​ទាំង​នេះ​ហើយ​ត្រូវ​បាន​មហា​ជន​ហៅ​ថា​ ការ​គ្រប់​គ្រង​រដ្ឋបាល​មិន​បាន​ល្អ​ នាំ​គ្នា​គិត​តែ​ពី​ការ​ប្រមូល​លុយ​ដាក់​ហោ​ប៉ៅ​។

    មិន​តែ​ប៉ុណ្ណោះ​ យើង​ក៏​មិន​ដឹង​ថា​លោក​ចៅហ្វាយ​ក្រុង​ភ្នំពេញ​ កែប ​ជុតិមា​បាន​ជ្រាប​និង​ដឹង​ដែរ​ឬ​អត់​? ​ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង​ អំពី​ការ​យក​កំណាត់​ផ្លូវ​ក្រោយ​ស្ថាន​ទូត​អាមេរិក​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ និង​កំណាត់​ផ្លូវ​សួន​ច្បារ​ រហូត​ដល់​ផ្សារ​ចាស់​ជា​ដើម សម្រាប់​ជា​កន្លែង​ក្រុម​អ្នក​លក់​ឡាន​និង​ក្រុម​អ្នក​គួក​ជេ​ឡាន​ដាក់​ លក់​ឡាន​តាម​ដង​ផ្លូវ​ទាំង​នេះ​យ៉ាង​អនាធិបតេយ្យ​។

    អ្នក​នៅ​ភ្នំពេញ អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ថា​ ចរាចរណ៍​ជា​រឿយៗ​ កកស្ទះ​រក​ផ្លូវ​វៀង​ឬ​ចង់​ជិះ​រក​ផ្លូវ​ទូលាយ​ក៏​ពិបាក​ណាស់​ដែរ​។​ តែ​បែរ​ជា​លោក​ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ​មិន​យក​ចិត្ត​ទុក​ដាក់​ និង​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​ទាំង​នេះ​ និង​ទុក​ឲ្យ​ពួក​លក់​ឡាន​ យក​ដង​ផ្លូវ​ ធ្វើ​អាជីវកម្ម​បែប​នេះ​រហូត​ទៅ​ឬ​?​ ក្រៅ​ពី​នេះ​លក់​ឡាន​ហើយ​ពួក​គេ​នាំ​គ្នា​លេង​បៀ​សើច​យ៉ាង​​ក្អាក​ក្អាយ​ទៀត ផង​។ ក្នុង​ករណី​នេះ​ប្រហែល​ជា​ទទួល​​បាន​ការ​អនុញ្ញាត​ពី​សាលា ខណ្ឌ​ដូន​ពេញ​ ដែល​ទទួល​បាន​លុយ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​ ពីការ​យក​ដង​ផ្លូវ​ដាក់​លក់​ឡាន​នេះ​។ យើង​ចាំ​បាន​ថា​ទី​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ធ្លាប់​ធ្វើ​ការ​ណែ​នាំ​ម្តង​រួច​មក​ហើយ ​ការ​ដែល​យក​ដង​ផ្លូវ​ដាក់​លក់​ឡាន ​តែ​រឿង​នេះ ​កើត​ឡើង​ដដែលៗ ដូច​ជា​ការ​វែក​ចក​កណ្តាល​ស្ទឹង​បឹង​យ៉ាង​ដូច្នោះ​ដែរ​។

    មួយ​វិញ​ទៀត ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​គ្រូ​ពេទ្យ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ ​គីឡូ​ម៉ែត្រ​ ៦​ ក្រុង​ភ្នំ​ពេញ​ ទៅ​លើ​ស្ត្រី​ជា​អ្នក​លក់​លៀស​ហាល ​ដែល​មាន​ផ្ទៃ​ពោះ​ ជិត​សម្រាល​កូន ឲ្យ​​គ្នា​ជិះ​ម៉ូតូ​ឌុប​ត្រលប់​ទៅ​ផ្ទះ​វិញ​ រហូត​ដល់​ស្ត្រី​នោះ​ទ្រាំ​ពុំ​បាន​ ក៏​សម្រាល​កូន​ នៅ​តាម​​ផ្លូវ​​សាធារណៈ ​ដោយ​មាន​ស្ត្រីចំ​ណាស់​ម្នាក់​ជា​អ្នក​ជួយ​។ ​តាម​រយៈ​ទង្វើ​របស់​គ្រូ​ពេទ្យ​គ្មាន​គុណ​ធម៌​​រូប​នេះ​ វា​បង្ហាញ​ថា សីល​ធម៌​​នៅ​ក្នុង​សង្គម​ខ្មែរ បាន​ធ្លាក់​ចុះ​យ៉ាង​​គំហុក​ ដោយ​គ្រូ​ពេទ្យ​រូប​នេះ​ មិន​គិត​ពីការ​យក​ព្រះ​នាម​សម្តេច​ឪ ​សម្តេច​តា​ដាក់​ឲ្យ​មន្ទីរ​ពេទ្យ​នេះ​ និង​ថែម​ទាំង​មិន​គិត​ពី​តម្លៃ​នៃ​អាយុ​ជីវិត​មនុស្ស​ឡើយ។

    យើង​ក៏​សូម​ អំពាវនាវ និង​សុំណូម​ពរ​ដល់​ខ្មែរ​ប្រុស​ស្រី​គ្រប់​វ័យ ​គ្រប់​ជាន់​ថ្នាក់​មេត្តា​ចូល​រួម​ការ​ពារ​រក្សា​កិតិ្ត​នាម ​និង​សេច​ក្តី​ថ្លៃ​ថ្នូរ​ ក្នុង​សង្គម​ជាតិ​យើង នូវ​ទង្វើ​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​ប្រពៃ​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​ការ​ប្រកប​​របរ​រស់​នៅ​សុចរិត​ និង​សុខ​ដុម​រមនា​ ក្នុង​គ្រួ​សារ​ក៏ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន641ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន632ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន805ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2672ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន45ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន617ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន2175ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន782ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន867ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1104ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      89458នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    228709នាក់
    ខែនេះ    415479នាក់
    ឆ្នាំនេះ   2013715នាក់
    សរុប   32679961នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:53