ព័ត៌មានក្ដៅ

    អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​

    ដោយៈ មតិមិត្តអ្នកអាន ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:49 នាទី ចំនួនអានៈ 1021

    ជាតិ​សាសន៍​ខ្មែរ​ ធ្លាប់​តែ​មាន​ឈ្មោះ​​ល្បី​ល្បាញ​ថា​ ជា​ជាតិ​សាស​ន៍ ឬ​ជា​ពូជ​ពង្ស​មួយ​ពោរ​ពេញ​​ទៅ​ដោយភាព​ទន់​ភ្លន់ មាន​សុជីវ​ធម៌ សីល​ធម៌ ជា​មួយ​នឹង​វប្ប​ធម៌​ដ៏សែន​ល្អ​ផូរ​ផង់​ក្រៃ​លែង​ ដែល​បាន​ចាក់​ឫសយ៉ាង​ជ្រៅ​ក្នុង​សន្តាន​ចិត្ត​ពូជ​អម្បូរ​​ខ្មែរ​ ចាប់​តាំង​ពី​សម័យ​មហា​នគរ​និង​រក​ប្រទេ​ស​ឯណា​មក​ប្រៀប​ធៀប​ពុំ​ស្មើ​ឡើយ​។ ប៉ុន្តែ​ជាតិខ្មែរ​សែន​អភ័ព្វ​​​ពន់​​ពេក និង​ជា​​ការ​អាម៉ាស់​មួយ​យ៉ាង​ធំ​ចំពោះ​​មុខ​ប្រទេស​ជិត​ខាង​នា​ពេ​ល​​បច្ចុ​ប្បន្ន ដែល​សីលធ​ម៌​នៃ​សង្គម​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេ​ស​កាន់​ព្រះពុទ្ធ​សាសនាត្រូវ​ធ្លាក់​ក្នុង​ស្ថា​ន​​ភាព​​ថម​ថយ​​បន្តិច​ម្តងៗ​ដ៏​គួរ​ឲ្យ​បារម្ភ​ ជា​ពិសេស​សីល​ធម៌​​នៃ​សង្គម​​គ្រួសារ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តាម​ទី​ជន​បទ​នា​នា​នៃ​ប្រទេស​កម្ពុជា។

    ការ​ព្រួយ​បារម្ភ​ទាំង​នោះ​រួម​មានៈ អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​កាប់​ចាក់​សម្លាប់​គ្នា សកម្ម​ភាព​វាយ​ទាត់​ធាក់​របស់​ក្មេង​ទំនើ​ង​ក្នុង​ភូមិ អំពើ​រំលោភ​ផ្លូវ​ភេទ​របស់​ជីតា​ទៅ​លើ​ចៅ​ស្រី ឬ​ឪពុក​ទៅ​លើ​កុមារ​​ជាកូនឬ​កូន​ចុង ការ​រំលោ​ភ​ផ្លូវ​ភេទ​លើ​អនីតិ​ជន​ ការ​ជេរ​ប្រទេ​ច​ផ្តាសា​ប្រពន្ធ ប្តី ម៉ែ ឪ​ក្មេក និង​បង​ប្អូន​កូន​ចៅក៏ដូច​ជា​ការ​រំលោភ​បំ​ពា​​​​ន​​លើ​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​​ក្នុង​សង្គម​គ្រួសា​រ​​ខ្មែរ ដែល​មូល​ហេតុ​ចម្បង​នៃ​សក​ម្ម​ភាព​ល្មើស​ទាំង​​នេះ បណ្តាល​មក​ពី​ការ​សេព​សុរា គ្រឿង​ញៀន ល្បែង​ស៊ី​សង ការ​មើល​​ភាព​យន្ត​អាស​អាភាស និង​​អវិជ្ជា​រួប​រឹត​ងងឹត​សូន្យ​ឈឹង។

    បើ​និយាយ​ពី​វិស័យ​ចរាចរណ៍​នៅ​​ស្រុក​ខ្មែរ​វិញ កំពុ​ង​ក្លាយ​ជាបិសាច​មួយ​ដ៏​សា​ហាវ​យង់​ឃ្នង​ជា​ទី​បំផុត ដែល​បាន​ឆក់​យក​អាយុ​ជីវិត​ជន​កម្ពុជា​ ជា​រៀង​រាល់​ថ្ងៃ យ៉ាង​​ហោច៥​នាក់​ក្នុង​មួយ​ថ្ងៃ និង​រង​របួស​ជា​ច្រើន​នាក់​។ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ ដោយ​សារ​ការ​បើក​បរ​តាម​ដង​ផ្លូវ មាន​ការ​បង្ក​ហិង្សា​ជា​ហូរ​ហែ​ ហើយ​បើ​មិន​បាន​ប្រើ​ហិង្សា​ទេ ក៏ប្រើ​ពាក្យ​សម្តី​អសុរោះ​ត​តាំង​គ្នា​ទាម​ទារ​យក​​ឈ្នះ​រៀងៗ​ខ្លួន ដោយ​អ្នក​បើកបរ​​ទាំង​នោះ​​ លែង​មាន​ការ​យោគ​យល់ និង​អធ្យា​ស្រ័យ​គ្នា​ទៀត​ហើយ ភាគ​ច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ខ្មែរ គឺ​អ្នក​បើក​​បរ​ តែង​តែ​ព្យា​យាម​បើក​គេ​ច​បាត់​​តែ​ម្តង ដោយ​មិន​បាន​នៅ​ទទួល​​ខុស​ត្រូវ​ចំពោះ កំហុស​ឆ្គង​នៃ​ការ​ប៉ះ​ទង្គិច​នោះ​ឡើយ។

    ចំណែក​​ជន​បង្ក​ហិង្សា​​ចរាចរណ៍​​ភាគ​​ច្រើន​ជា​ជន​មាន​អំណាច​អាង​ប្រាក់ និង​មាន​បុណ្យ​ស័ក្តិធំ (អ្នក​ធំ) ពិសេស ​គឺ​ស្ថិត​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជា​ទូទៅ រហ័ស​ទាំង​ដៃ រហ័ស​ទាំង​ជើងហើយ​​លទ្ធ​ផល​នៃ​ហិង្សាទាំ​ង​នោះ គឺ​ត្រូវ​បាន​បញ្ចប់​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់តាម​រយៈ​ការ​សុំ​ទោស និង​ចេញ​ថ្លៃ​ព្យា​បាល ព្រម​ទាំង​ការ​សង​ជំងឺ​ចិត្ដ​ខ្លះៗ​ដល់​ជន​រង​គ្រោះ។

    ចំណែក​ស្រា​វិញ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជា​ពល​រដ្ឋ​នៅ​តាម​គេហ​ដ្ឋាន​ទូទាំង​​ប្រទេស​កម្ពុជា ជា​ពិសេស​ក្រុម​យុវវ័យ បាន​និង​កំពុង​​សេព​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​បំផុ​ត​ ស្ទើរ​តែ​រាល់​ថ្ងៃ បើ​យ៉ាង​ហោច ក៏​មួយ​ដង​ទៅ​ពីរ​ដង​ដែរ​ ក្នុង​មួយ​សប្តាហ៍។

    ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា មាន​ការ​ជួប​ជុំគ្នា ជា​​ក្រុម និង​ផឹក​ស្រា​សប្បាយ​ក្អាក​ក្អាយ ដោយ​មិន​មាន​ខ្វល់​ខ្វាយ​ពីការ​ខាត​បង់​ថវិកា​នោះ​ឡើយ​។ ស្រា​បៀ​រ​រាប់​លាន​កេស​​ត្រូវ​បាន​លក់​ដាច់​​ក្នុង​មួយ​ខែៗ​ ដែល​ជា​ការ​ចំណេញ​ដ៏​សម្បើម​ សម្រាប់​ក្រុម​ហ៊ុន​ស្រា​បៀរ​ នៅ​ស្រុក​ខ្មែរ ស្រប​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​នៅ​ទូទាំង​ប្រទេស​ខាង​ពាណិជ្ជ​កម្ម អាជី​វកម្ម ស្រា ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​អំពី​វិសាល​ភាព ​នៃ​ផលិត​ផល​ស្រា​របស់​ក្រុម​ហ៊ុន​នា​នា​ ដែល​មាន​តម្លៃ​ថោក​នៅ​តាម​កញ្ចក់​ទូរ​ទស្ស​ន៍ ​វិទ្យុ ប៉ាណូ​ពាណិជ្ជ​កម្ម​ធំៗ ​ជា​ដើម។

    ជា​ការ​គួរ​ឲ្យ​អាម៉ាស់​បំផុត ការ​ផ្សព្វ​ផ្សាយ​​ស្រា​ទាំង​អស់​នេះ​ហាក់​មាន​លក្ខណៈ​ហួស​ពី​ការ​ពិត ដែល​យើង​អាច​និយាយ​បានថា ជាកា​របោក​ប្រាស់​ដោយ​ប្រយោ​ល និង​ជា​ការ​បំភ័ន្ត​ភ្នែក​អតិថិ​ជន​ខ្មែរ​ដែល​ជា​អ្នក​ផឹក។ ក្រុម​ហ៊ុន​ស្រា​ទាំង​នោះ​ បាននិង​កំពុង​ព្យា​យាម​យក​ប្រព័ន្ធ​ឃោសនា ​និង​ផ្សព្វផ្សាយ​​ជាតិ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្រ្ត​ប្រកួត​ប្រជែង​ផ្នែក​ជំនួញ​ប្រមឹក តាម​រយៈ​ការ​អូស​ទាញ​អតិ​ថិជន​ឲ្យ​ផឹក​ស្រាផ្សង​សំណាង​ ដើម្បី​ឈ្នះ​រង្វាន់​បន្តិច​បន្តួច​ជា​មាស ជា​ប្រាក់ និង​ជា​សម្ភារ​ប្រើ​ប្រាស់​។ល។

    ការ​ប្រកួត​ប្រជែង​បែប​នេះ ភាគ​ច្រើន​ មិន​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើន​គុណ​ភាព​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​មាន​លក្ខណៈ​បំផុស​បំផុល​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មួយ​នគ​រងប់​នឹង​ស្រា​ទៅ​វិញដែល​ហាក់​បង្ហាញ​​ថា ផឹក​ស្រា​ឲ្យ​បាន​ច្រើន​គ្រប់ៗ​គ្នា ទើប​ជា​ជ័យ​ជម្នះ និង​មោទ​នភាព​សម្រាប់​ជាតិ គឺ​មាន​ន័យ​ថា «ផឹក​ស្រា​ដើម្បី​មោទ​ន​ភាព​ជាតិ​ខ្មែរ»។ ជំនួញ​ប្រមឹក​បែប​បំភ័ន្ត​ភ្នែក​នេះ គឺ​ជា​សកម្ម​ភាព​ជំនួញ​ប្រាស​ចា​ក​ពី​សីល​ធម៌​​សង្គម និង​ច្បាប់​សង្គម និង​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​អតិ​ថិជន​ខ្មែរ​ថា​សុទ្ធ​សឹង​ជា​ជន​ឆោត​ល្ងង់។

    ដំណោះ​ស្រាយ​ល្អ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ មាន​តែ​មួយ​គត់ គឺ​រដ្ឋាភិបាល​ ដែល​មាន​ក្រសួង​ព័ត៌​មាន ក្រសួង​ពាណិជ្ជ​កម្ម និ​ង​ក្រសួង​​ពាក់​ព័ន្ធ​ដទៃ​ទៀត និង​សង្គម​​ស៊ីវិល​នា​នា ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​​លើ​ការ​អប់​រំផ្សព្វ​ផ្សាយ​តាម​មូល​ដ្ឋាន អំពី​សីល​ធម៌​សង្គម ​តាម​រយៈ​មាគ៌ា​ព្រះ​ពុទ្ធ​សាស​​នា ដោយ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​ទូរ​ទស្សន៍ វិទ្យុ ទស្សនា​វដ្តី​ ឬ​យុទ្ធ​នា​ការ ចុះ​​អប់រ​ំ​ជាក់​ស្តែង ​ជាដើម ដើម្បី​បាន​ជ្រួត​ជ្រាប​ទូលំ​ទូលាយ ​ដល់​ពលរដ្ឋ​​ ស្តី​ពី​ផល​វិបាក និង​ទោស​ទណ្ឌ​នៃ​សកម្ម​ភាព​ល្មើស​សីល​ធម៌ និង​ល្មើស​ច្បាប់​ទាំង​នេះ។

    ដើម្បី​ឈ្នះៗ​ទាំង​អស់​គ្នា​ រដ្ឋាភិបាល​មិន​​គួរ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​ការផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ឈ្នះៗ​មិន​ដែល​ចាញ់ ឬ​បង្ហាញ​តែ​ពី​មហា​ជោគ​ជ័យ​របស់​ខ្លួន​ដែល​មាន​ជា​ធម្មតា​សម្រាប់​ការ​គ្រប់​គ្រង​​ប្រទេស​នៅ​លើ​ពិភព​លោក​ ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​សាង​សង់​ស្ពាន​ថ្នល់ សា​លា​រៀន ការ​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ ប្រឡាយ​ទឹក ទី​អារាម ឬ​បង្គន់​អនា​ម័យ ជា​ដើម​នោះ​ទេ​ ​រដ្ឋា​ភិបាល​​គួរ​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អប់រំ​ពលរដ្ឋ​របស់​ខ្លួន​ពី​ក្បួន​ខ្នាត​រស់​​នៅ​ប្រកប​ដោយ​ជីវភាព​​ថ្កុំ​ថ្កើង តាម​រយៈ​ការ​បណ្តុះ​បណ្តាល​លើ​វិស័យ​កសិកម្ម ឧ​ស្សា​​ហ​កម្ម និង​ក្បួន​រស់​​នៅ​ប្រកប​ដោយ​សីល​ធម៌​ សុជី​វធម៌ ជា​ជាង​ការ​លាត​​ត្រដាង​តែ​ពី​មហា​ជោគ​ជ័យ​ដដែលៗ​ របស់​បក្ស​នៅ​គ្រប់​ច្រក​ល្ហក ស្រប​ពេល​ដែល​រាស្រ្ត​នៅ​តាម​ជន​បទ ​កំពុង​រស់​ត្រដាប​ត្រដួស​ស៊ី​អត់​ស៊ី​ឃ្លានកាប់​សម្លា​ប់​គ្នា មិន​ស្គាល់​ប្តី ប្រពន្ធ កូន ចៅ បង ប្អូន ម៉ែ ឪ បែប​នេះ​នោះ​៕ប្រភពពី សសឃក

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1519ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន208ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន698ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1124ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន862ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន716ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន5725ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន710ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1569ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន578ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2721នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35578នាក់
    ខែនេះ    107765នាក់
    ឆ្នាំនេះ   1532043នាក់
    សរុប   32198289នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 15:50