ព័ត៌មានក្ដៅ

    អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់

    ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 826

    ឡាន​អា​សើ​ប​១​គ្រឿង​ពណ៌​សំបក​ឪឡឹក​ដែល​គេ​ដឹងថា​ជា​របស់​ប្អូន ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែមេសា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ឡាន​នេះ​បាន​បើក​ដេញ​បុក​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​យ៉ាង​កំរោល តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

    តាម​ការបំភ្លឺ​ពី​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ ហៀ​ប ដា​វិត ដែល​ឃើញ​ហេតុការ​ណ៏​មុនដំបូង​បាន​និយាយថា នៅពេល​លោក​ចេញពី​ញុំ​ា​ការ​គេ លោក​បានឃើញ​ឡាន​អា​សើ​ប​មួយគ្រឿង​ដែលមាន​ស្លាក​លេខ ២K-៤៩៣១ ពណ៌​សំបក​ឪឡឹក​ចត​ទុកចោល រួច​លោក​ក៏​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​គោះទ្វារ​ឡាន​នោះ តែ​ម្ចាស់​ឡាន​គេ​ពុំ​បើកទ្វារ​ឡាន​ទេ ពេលនោះ​លោក​ក៏​ដើរ​ចេញមក​ម៉ូតូ​កង់​បី​របស់លោក​វិញ បន្ទាប់មក​ក៏​ឃើញ​មាន​ជនជាតិ​បរទេស​ម្នាក់ទៀត​ចុះ​ពីលើ​ឡាន​ទៅ​គោះទ្វារ​ឡាន​នោះ​ដូចគ្នា តែ​ម្ចាស់​មិនបាន​បើក​ទៀត​។ ក្រោយមក​លោក​ក៏​ឃើញ​អ្នករត់​ម៉ូតូ​កង់​បី​ជាមួយ​លោក​ទៅ​គោះទ្វារ​ដែរ តែ​មា្ច​ស់​រថយន្ត​អា​សើ​ប​នោះបាន​បើក​កញ្ចក់​សួរថា មក​គោះទ្វារ​អញ​ធ្វើ​អី​! ហើយ​ឆ្លើយ​ថែម​ទៀតថា អញ​ជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា រួច​ក៏​បិទទ្វារ​វិញ​។ ពេលនោះ​អ្នករត់​ម៉ូតូ​កង់​បី​ជា​ជនរងគ្រោះ ក៏​គោះទ្វារ​ឡាន​រហូតដល់​បែក​កញ្ចក់​មុខ​បន្តិច ស្រាប់តែ​ប្អូន​ម្ចាស់​ហាង​នោះ​បើករថយន្ត​អា​សើ​ប​ដេញ​បុក​ប៉ង​សម្លាប់​តែម្តង តែ​សំណាងល្អ​មិន​ស្លាប់ ហើយក៏​ត្រូវ​ក្រុម​សន្តិសុខ​របស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​ចូល​វៃ​យ៉ាង​ចាស់ដៃ ធ្វើ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​ដួលសន្លប់​។ ពេលនោះ​សន្តិសុខ​ក៏​ដើរចូល​ក្នុង​ហាង​វិញ​ធ្វើ​ព្រងើយ​ដូច​គ្មាន​ញញើត​ប៉ូលីស​ទេ​។​

    ​សាក្សី​រូប​នោះបាន​បន្តទៀតថា បែ​ល​ជនរងគ្រោះ​ជា​អ្នករត់​មូ​តូ​កង់​បី​សន្លប់ គេ ក៏​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលីស​ខ្លាហោះ​ម្នាក់​ដើរ​ចូលទៅ​អូសទាញ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​យកមក​ថត​ថែមទៀត តែ​ត្រូវ​ពួកលោក​ជា​អ្នករត់​កង់​បី​ស្រែក​ព្រមៗ​គ្នា​ថា «​ពួកវា​រត់​ចូលក្នុង​ហាង​អស់ហើយ​» តែ​ប៉ូលីស​នោះ​ធ្វើ​ដូចជា​ហី​! បន្ទាប់មក​ក្រុម​លោក​ក៏​ដើរទៅ​ស្រែក​នៅមុខ​ហាង ស្រាប់តែ​ឃើញ​ក្រុម​សន្តិសុខ​នោះ​ព្រួត​គ្នា​មក​ទាញ​បិទ​ទា្វរ​របង​ជិត និង​ឃើញ​មាន​កាន់​ដែក​បំពង់​ទីប និង​ដែក​រនាស់​ម្នា​ក់មួយ​គ្រប់​ដៃ​ទៀតផង​។​

    ​ចំពោះ​ករណីនេះ ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​នៅក្នុង​ខេត្តសៀមរាប សូម​សំណូមពរ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងអស់ មេត្តាជួយ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​ជា​អ្នករត់​កង់​បី​ម្នាក់​នោះ​ផង ព្រមទាំង​ទាមទារ ឲ្យ​មា្ច​ស់​ហាង ឬ​អ្នកតំណាង​ណាមួយ​ចេញ​មុខមក ដោះស្រាយ និង​នាំខ្លួន​ជនបង្ករ​ទាំងអស់​យក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ប្រភពពី ខ្មែរ៧មករា

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន7123ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន2766ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន444ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន622ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន8638ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន622ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន701ដង វប្បធម៌~អរិយធម៌   អាន22531ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន565ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន241ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1304នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    354616នាក់
    ខែនេះ    541386នាក់
    ឆ្នាំនេះ   2139622នាក់
    សរុប   32805868នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 00:36