មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ

ដោយៈ កម្ពុជា ថ្ងៃទី 08 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 02:33 នាទី ចំនួនអានៈ 1516

នៅ​មុន​រដូវ​បុណ្យ​ជាតិ​សំខាន់ៗ​ចាប់​ផ្ដើម ដូច​ជា​បុណ្យ​ចូល​ឆ្នាំ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម សាលា​រាជធានី​ភ្នំពេញ តែង​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​នានា កុំ​ឲ្យ​ដំឡើង​​ថ្លៃ​ឈ្នួល​រថយន្ត​។

ប្រភពពី វិទ្យុអាស៊ីសេរី ដោយ ម៉ម មុនីរតន៍ 013-04-07

បើ​ទោះ​ជា​មាន​គោលការណ៍​ណែនាំ​យ៉ាង​នេះ​ជា​រៀងរាល់​ឆ្នាំ​ក្តី ក៏​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បន្ត​ឃ្លាំ​មើល​ដំណើរការ​អនុវត្ត​ច្បាប់​លើ​មធ្យោបាយ​ដឹកជញ្ជូន រិះគន់​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ថា ហាក់​ពុំ​មាន​ប្រសិទ្ធភាព​លើ​គោល​នយោបាយ​បញ្ចុះ​តម្លៃ​ឡាន​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ឡើយ ព្រោះ​ថា ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​អ្នក​ដំណើរ និង​រថយន្ត​តាក់ស៊ី​បាន​បន្ត​ឡើង​ថ្លៃ​ក្នុង​បុណ្យ​ជាតិ ចន្លោះ​ពី ៦​ពាន់​រៀល ដល់ ១​ម៉ឺន​២​ពាន់​សម្រាប់​មនុស្ស​ម្នាក់។

សំឡេង​ត្អូញត្អែរ​របស់​ពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល និង​ឡាន​ក្រុង ដែល​ឡើង​ថ្លៃ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់៖ «បើ​សិន​ជា​សម្ដេច​មិន​ចាប់​អារម្មណ៍​ទេ សូម្បី​តែ​មន្ត្រី​រាជការ​ក៏​វា​ប៉ះពាល់​ដល់​សតិ​អារម្មណ​ដែរ។ សម្រាប់​គេ​អ្នក​មាន​អត់​បញ្ហា​ទេ តែ​សម្រាប់​អ្នក​អត់ សម្រាប់​ពលទាហាន ពល​ប៉ូលិស ពល​ប៉េអិម ដែល​ប្រាក់​បៀវត្សរ៍​តិចៗ ២០​ម៉ឺន ៣០​ម៉ឺន គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ​មក​ហ្នឹង​វា​អស់​បាត់​ហើយ»

ដូច​រៀងរាល់​ឆ្នាំ​ដែរ សម្រាប់​ឆ្នាំ​នេះ​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​អំពាវ​របស់​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​ទី​៤ មេសា ដោយ​ស្នើ​សុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដែល​ធ្វើ​​អាជីវកម្ម​ដឹក​ជញ្ជូន​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ពី​អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​បណ្ដា​ខេត្ត​នានា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។ ក៏​ប៉ុន្តែ​សេចក្ដី​អំពាវនាវ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ឈ្នួល​ចាត់​ទុក​ថា ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ការ​ឡើងថ្លៃ​នេះ​បាន​កើន​ឡើង​ទ្វេ​ដង​ប្រឆាំង​នឹង​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ។

មន្ត្រី​យោធា​ជើង​ទឹក​ឋានៈ​វរសេនីយ៍ត្រី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ មេសា ថា ទាំង​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ឈ្នួល ហាក់​មិន​ញញើត​ចំពោះ​សេចក្ដី​ជូន​ដំណឹង​ណា​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ទប់​ស្កាត់​មិន​ឲ្យ​យក​ថ្លៃ​ខ្ពស់​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ​ឡើយ។

លោក​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​រថយន្ត​ក្រុង​ដែល​ប្រកប​អាជីវកម្ម​លើ​មធ្យោបាយ​ដឹក​អ្នក​ដំណើរ​បាន​ឡើង​ថ្លៃ​ទ្វេ​ដង​របស់​ខ្លួន​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ ខុស​ពី​ថ្ងៃ​ពី​ធម្មតា​ថែម​ទៀត។ ក្នុង​ន័យ​នេះ លោក​អះអាង​ថា តម្លៃ​ធម្មតា​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ថ្លៃ ២៨.០០០​រៀល។ ក៏ប៉ុន្តែ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់ តម្លៃ​នេះ​កើន​ឡើង​ប្រមាណ ៤៥.០០០ សម្រាប់​មនុស្ស​ម្នាក់៖ «ក្រុមហ៊ុន​ដែល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ភ្នំពេញ ទៅ សៀមរាប និយាយ​រួម​គ្រប់​បណ្ដា​ខេត្ត​ទាំង​អស់ មេត្តា​យ៉ាង សូម​ឲ្យ​ចេញ​បម្រាម​ចរាចរណ៍ ភ្នំពេញ-​ប៉ោយប៉ែត ត្រឹម ៣​ម៉ឺន​បាន​ហើយ។ ទៅ ៣​ម៉ឺន មក ៣​ម៉ឺន កុំ​ឲ្យ​ឡើង​ដល់ ៤-៥​ម៉ឺន ទៅ ៦​ម៉ឺន​ងាប់​ហើយ​មន្ត្រីរាជការ ហើយ​ប្រជាជន​អ្នក​ក្រីក្រ»

បើ​ទោះ​ជា​ទាំង​ថ្លៃ​រថយន្ត​ក្រុង និង​រថយន្ត​ឈ្នួល ដំឡើង​ថ្លៃ​ទ្វេ​ដង​ពី​អ្នក​ធ្វើ​ដំណើរ​ក្នុង​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​យ៉ាង​ណា​ក្ដី តែ​សង្កេត​ឃើញ​ថា នៅ​ចំណត​រថយន្ត​ក្រុង និង​នៅ​តាម​បេនឡាន​ឈ្នួល​ក្នុង​រាជធានី​ភ្នំពេញ ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត កំពុង​សម្រុក​កក់​សំបុត្រ​ទុក​​ជាង ១​សប្តាហ៍​មុន និង​ទិញ​សំបុត្រ​ឡាន​ជា​បណ្ដើរៗ។ តាំង​ពី​ព្រឹក​ព្រលឹម​ស្រាង​ៗ រហូត​ដល់​ពេល​បាយ​ត្រង់ នៅ​តាម​ចំណត​រថយន្ត​ក្រុង អ្នក​ធ្វើ​ដំណើរ​នៅ​តែ​បន្ត​​ទិញ​សំបុត្រ​មិន​ដាច់។

ចំណែក​អ្នក​លក់​សំបុត្រ​រថយន្ត​ក្រុង​ភ្នំពេញ សុរិយា បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​មួយ​នេះ​នឹង​ដំឡើង​ថ្លៃ​ឈ្នួល​របស់​ខ្លួន​ដែរ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​គេ​ហាក់​មិន​បាន​ប្រាកដ​ពី​ចំនួន​នៃ​ការ​ឡើង​ថ្លៃ​នោះ​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៤ មេសា សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​របស់​ខ្លួន ដោយ​ស្នើ​សុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ មិន​ត្រូវ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​​ធ្វើ​ដំណើរ​នៅ​មុន និង​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​យន្តការ​នៃ​គ្របគ្រង​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​គោក បាន​ហៅ​​​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ ថា​គឺ​ជា​ផ្នែក​មួយ​ហាក់​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នេះ​ទេ។

ទោះ​យ៉ាង​ណា បញ្ហា​នៅ​ត្រង់​ថា តើ​មូលហេតុ​អ្វី​បាន​ជា​រថយន្ត​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន ដែល​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​សាលា​រាជា​ធានី​ភ្នំពេញ?

ឆ្លើយ​តប​បញ្ហា​នេះ លោក សន ជ័យ អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក អះអាង​ថា មាន​ហេតុផល ៤​យ៉ាង​ដែល​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ក្រុង និង​ម្ចាស់​រថយន្ត​​ឈ្នួល អាច​បំពាន​លើ​គោលការណ៍​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​បាន។

ទី​១ ដោយសារ​អ្វី​ដែល​សាលា​រាជធានី​ភ្នំពេញ អនុវត្ត​ជា​រៀងរាល់​ឆ្នាំ​នេះ គឺ​គ្រាន់​តែ​ជា​សេចក្ដី​ជូន​ដំណឹង វា​ពុំ​មែន​ជា​ចំណាត់​ការ​ផ្លូវច្បាប់។ ទី​២ នៅ​ក្នុង​គោលការណ៍​វិនិយោគ​លើ​វិស័យ​ដឹក​ជញ្ជូន រដ្ឋាភិបាល​ពុំ​មាន​សិទ្ធិ​លូកដៃ​ក្នុង​ការ​កំណត់​តម្លៃ​ឡើង​ចុះ​បាន​ទេ។ ទី​៣ ម្ចាស់​ក្រុមហ៊ុន​រថយន្ត​​ដឹក​អ្នក​ដំណើរ គឺ​ជា​អ្នក​មាន​បណ្ដាស័ក្ដិ​ខ្ពង់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​មាន​មន្ត្រី​ធំ​តូច​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​វិនិយោគ​នេះ និង​ទី​៤ ទាំង​រដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ពុំ​មាន​ឆន្ទៈ​នយោបាយ​​ប្រើប្រាស់​យន្តការ​ច្បាប់​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​នេះ ជា​ជាង​គ្រាន់​ធ្វើ​សេចក្ដី​អំពាវនាវ​មួយ​ដើម្បី​បិទបាំង​ការពិត ងាយ​នឹង​ប្រព្រឹត្ត​អំពើពុករលួយ។

ស្ថិត​ក្រោម​ហេតុផល​នេះ លោក សន ជ័យ ចាត់​ទុក​ថា កត្តា​ទាំង​នេះ​ហើយ​គឺ​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​​ការ​ឡើង​ថ្លៃ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​ម្ចាស់​រថយន្ត​គ្រប់គ្រង​ភេទ អាច​​បំពាន​លើ​សេចក្ដី​ជូន​ដំណឹង ឬ​ការ​អំពាវនាវ​របស់​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ដំឡើង​ថ្លៃ​រថយន្ត​នេះ​បាន។

លោក​បន្ត​ថា៖ «ទី​មួយ​អើ​សេចក្ដី​ជូនដំណឹង​ហ្នឹង​ថា តើ​វា​ជា​សេចក្ដី​ជូន​ដំណឹង​មួយ ឬ​មួយ​វា​ជា​ផែនការ​មួយ​របស់​អាជ្ញាធរ​នៅ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​សេវា​ដឹក​ជញ្ជូន​របស់​ឯកជន​ហ្នឹង ហើយ​យើង​មើល​ឃើញ​ក្នុង​ច្បាប់​វិនិយោគ​ហ្នឹង គឺ​អើ​មិន​រដ្ឋ​មិន​មាន​សិទ្ធិ​លូក​ដៃ​អំពី​ការ​កំណត់​តម្លៃ​សេវា​​នានា​ដែល​ស្នើ​ដោយ​វិស័យ​ឯកជន​ទេ»

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គិត​ថា ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ដូច​ជា​ប្រទេស​ថៃ ជាដើម រដ្ឋាភិបាល​របស់គេ​បាន​ដើរ​តួនាទី និង​ជា​ដៃគូ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់ បន្ទាប់​ពី​វិស័យ​ឯកជន ដូច​ជា​ត្រូវ​មាន​រថភ្លើង ឬ​រថយន្ត​ក្រុង យក​ថ្លៃ​ឈ្នួល​ថោក​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ។

លោក​បន្ត​ថា ក៏​ប៉ុន្តែ​ដោយ​ឡែក​សម្រាប់​កម្ពុជា​វិញ អ្វី​ដែល​រដ្ឋាភិបាល​អនុវត្ត​បច្ចុប្បន្ន​នេះ គឺ​ជា​ការ​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ ហើយ​ការ​ចេញ​សេចក្ដី​អំពាវនាវ​របស់​សាលា​ក្រុង​ទៀត​សោត គឺ​គ្រាន់​តែ​ជា​សារ​នយោបាយ​ប៉ុណ្ណោះ៖ «អ្វី​ដែល​​គេ​ធ្វើ​នេះ​គ្រាន់​តែ​ធ្វើ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ថា សាលាក្រុង​បាន​យកចិត្ត​ទុក​ធ្វើ​ដើម្បី​បន្លប់​អើ​មតិ​ប្រជាពលរដ្ឋ​ដែល​មិន​បាន​សិក្សា​សព្វ​ជ្រុងជ្រោយ ការ​អសមត្ថភាព​របស់​សាលាក្រុង​តែ​ប៉ុណ្ណោះ»

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​​ផ្ដល់​ព័ត៌មាន​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ករណី​រក​ឃើញ​ថា ពិត​ជា​មាន​ម្ចាស់​រថយន្ត​ក្រុង ឬ​រថយន្ត​ឈ្នួល​ដែល​នៅ​តែ​បំពាន​លើ​គោលការណ៍​ដូច​អ្វី​ដែល​​សាលា​រាជធានី​ភ្នំពេញ ណែនាំ​មិន​ឲ្យ​ដំឡើង​ថ្លៃ​រថយន្ត​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

លោក​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការ​​មិន​អនុវត្ត​តាម​​សេចក្ដី​អំពាវនាវ​នេះ៖ «ប៉ុន្តែ​សម្រាប់​ក្នុង​ករណី​ដែល​មាន​ការ​ដែល​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ទៅ​ស្ថានីយ​វិទ្យុ ឬ​ក៏​អី​ហ្នឹង​ខ្ញុំ​សូម​អ៊ីចេះ​វិញ ខ្ញុំ​សូម​ថា ប្រសិន​ជា​ប្រជាពលរដ្ឋ​​ឃើញ​ថា មាន​ការ​ឡើង​ថ្លៃ​ហើយ បាន​ន័យ​ថា ក្រុមហ៊ុន​រថយន្ត​ក្រុង​ទាំង​អស់​នោះ ឬ​មួយ​តាក់ស៊ី​​មួយ​ចំនួន​នោះ គាត់​មិន​គោរព​ស្ដាប់​តាម​ការ​ណែនាំ​​​​របស់​សាលា​រាជធានី​ភ្នំពេញ​ទេ អា​ហ្នឹង​សូម​គាត់​រាយការណ៍​មក​ដល់​សាលា​រាជធានី​ភ្នំពេញ​ភ្លាម។ រាយការណ៍​មក​ជា​ទូរស័ព្ទ​ក៏ដោយ ជា​លាយលក្ខណ៍​អក្សរ​ក៏ដោយ នោះ​គឺ​មក​ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​វិធានការ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​យោធា​ជើង​ទឹក​ឋានៈ​វរសេនីយ៍ត្រី​និយាយ​ថា នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចូល​មកដល់ ដែល​គ្រប់​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ដំឡើង​ថ្លៃ​លើ​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន។ លោក​គិត​ថា ក្នុង​ថ្ងៃ​ពិធី​ចូល​ឆ្នាំ​វិញ តម្លៃ​​នេះ​អាច​នឹង​កើន​ឡើង​ចន្លោះ​ពី ៧ ទៅ ៨​ម៉ឺន​រៀល តាម​ផ្លូវ​ជិត ឬ​ឆ្ងាយ សម្រាប់​មនុស្ស​ម្នាក់។

លោក​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​គួរ​ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ចៀសវាង​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ពី​ម្ចាស់​ឆ្នោត៖ «អ៊ីចឹង​ប្រាក់​ក៏​តិចតួច ប្រជាជន​ក៏​ក្រីក្រ យើង​ជិត​នឹង​បោះឆ្នោត​ផង ហើយ​បើ​ឡើង​អ៊ីចឹង ខ្ញុំ​ថា នឹង​អាច​នឹង​ចូល​ឆ្នាំ​ឡើង​ដល់ ៧-​៨​ម៉ឺន បើ​គ្មាន​ដែង​សាលាក្រុង​ចេញ​បម្រាម»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1413ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1629ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន1925ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1352ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1751ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1546ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1517ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1632ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3171ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1580ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10225នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    38078នាក់
ខែនេះ    347246នាក់
ឆ្នាំនេះ   2357785នាក់
សរុប   51717711នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 22:27