ព័ត៌មានក្ដៅ

    ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣

    ដោយៈ រាជធានីភ្នំពេញ ថ្ងៃទី 27 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 01:48 នាទី ចំនួនអានៈ 980

    គ្រោះធម្មជាតិនៅ​ដើមឆ្នំា​២០១៣ នៅតាមខេត្តក្រុង​មួយ​ចំនួន​ ហាក់មាន​សភាព​កាច​សា​ហាវ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់ជីវិត​មនុស្ស​ សត្វ​ និង​ខូច​ខាត​ទ្រព្យសម្បត្តិជា​ច្រើនសធ្ធឹកសន្ធាប់។

    យោង​តាម​ប្រភពពីអាជ្ញាធរខេត្ដ​ព្រះវិហារ​បាន​អោយ​ដឹងថា មាន​គ្រោះធម្មជាតិមួយ​បាន​កើត​ឡើង​ ដែល​បណ្ដាល​មក​ពី​ភ្លៀង​លាយ​ខ្យល់ព្យុះ ប្រមាណប្រហែល​៣០​នាទី​ កា​ល​ពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ ស្ថិត នៅ​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក ជាំ​ក្សាន្ដ ខេត្ដ​ព្រះ​វិ​ហារ ដែល​នាំ​អោយ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជាង​៥០​ខ្នង បាន​ដួលរលំ និង​ប៉ើង​ដំបូល ព្រមទាំង​សម្លាប់​ម្ដាយ និង​កូនប្រុស អាយុ​៨​ឆ្នាំ ដោយ​សារ​តែ​​ផ្ទះ​​សង្កត់​លើ ។ 

    ចំណែក​ឯ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យក៏​​បានឱ្យដឹងផងដែរថា ភ្លៀង​ខ្លាំង​លាយ​លំនឹង​ខ្យល់​ផង ចាប់ពី​ម៉ោង ៥​និង​៣​០នាទី ​រសៀល​រហូតដល់ម៉ោង​៧​យប់ ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ បាន​បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​រ​ន្ទៈ​បាញ់ និ​ង​ផ្ទះ​ជាង​ ២៩៦ ​ខ្នង​ទៀត រង​ការខូចខាត នៅក្នុង​ឃុំ​ចំនួន​៦ នៃ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​។ 

    ពលរដ្ឋរងគ្រោះនៅតំបន់ខាង​លើ​បានឲ្យដឹងថា នៅដើមឆ្នំា ២០១៣ មានរន្ទះបាញ់ មាន​ខ្យល់​ព្យុះ​បក់​បោក​ខ្លំាង​ ធ្វើ​ឲ្យ​ដួល​រលំ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​ នេះ​បណ្តាល​មក​ពី​គាត់​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ដើម​ឆ្នំា និង​មិន​សូវ​ទទួលបាន​ព័ត៌មាន​ជាក់​លាក់ណាមួយ​អំពី​ខ្យល់ព្យុះទាំងនោះផងដែរ។ ពួកគាត់​បន្តថា ” តាម​ការ​ចំនាំរបស់​ពួក​ខ្ញុំរយៈពេល​ប៉ុន្មា​ឆ្នាំ​ចុង​ក្រោយ​នេះ​អាកាស​ធាតុ​ហាក់​ប្លែក​ខុស​ពី​ធម្ម​តា បើ​ខ្យល់​ក៏​ខ្យល់​ខ្លាំ ភ្លៀង​វិញភ្លៀង​ចង់​បាក់​មេឃ រន្ទះ​បាញ់​មនុស្ស​ សត្វ​គោ​ ក្របី ស្លាប់​​ ជា​ញឹក​ញាប់ គួរ​អោយ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ មិន​ដឹង​មក​ពី​បញ្ហាអ្វី?”

    ពាក់ព័ន្ធករណីគ្រោះថ្នាក់​ខាងលើនេះ អាជ្ញាធរ​ដែនដីបានអោយ​ដឹងថា​ ពួកគាត់បាន​ចុះទៅពិនិត្យ នៅ​កន្លែង​កើ​ត​ហេតុ​ជាក់ស្តែង និង​បាន​ចែក ជូន​នូវ​ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួន ដល់​ក្រុមគ្រួសារ​ជ​ន​រងគ្រោះ​ផងដែរ​។​

    កាលពី​ពេលកន្លង​ទៅថ្មីៗ​នេះ ​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ ក្នុង​សន្និសិត្យ​កាសែត​នៅ​ទី​ក្រុង​ភ្នំពេញ​ថា គ្រោះ​ធម្មជាតិ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា ប្រទេស​កម្ពុជា បាន​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លង​មក​នេះ។ លោកបានបន្ថែម​ថា ខ្យល់ព្យុះ​នា​ពេលបច្ចុប្បន្ន​នេះ ពេលដែលវាមក ​វា​អត់​ប្រាប់​មុននោះ​ទេ វា​មក​ចំ​ត្រង់​ណា​កួច​យក​ផ្ទះ​ត្រង់​ហ្នឹង​តែម្ដង។ ហើយ​ជាមួយ​គ្នានោះ ភ្លៀង​ក៏មកព្រមគ្នា ថែម​ទាំងមាន​រន្ទះ​បាញ់​ថែមទៀត។ អាកាសធាតុ​ក្ដៅ​ណាស់​មក​ទល់នឹងថ្ងៃ​នេះ គឺ​គ្រប់​កន្លែង​ក្ដៅ​ណាស់ ហើយ​មានភ្លៀងធ្លាក់​មិន​ទៀង​ទាត់ថែមទៀតផង ខេត្ត​មួយ​ចំនួន​នៅកម្ពុជា កំពុងជួបនូវ​ការ​រាំង​ស្ងួត​ខ្លាំង​ផងដែរ។

    លោកស្រី ​ម៉ាហ្គារ៉េតា វ៉ូលស្រ្តម តំណាង​ពិសេសនៃ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ (អ.ប.ស) ទទួល​បន្ទុក​កាត់​បន្ថយ​ហានិភ័យ  បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ២០១៣​នេះ​ថា ប្រទេស​កម្ពុជា ត្រូវ​ពង្រឹង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​បញ្ហាទឹក​ជំនន់​ ខ្យល់ព្យុះ រន្ទះ​បាញ់ ឲ្យ​បាន​លឿន​ដល់​ប្រ​ជាពលរដ្ឋ​នៅ​តំបន់​ទឹក​លិច ដើម្បី​ពួក​គេ​អាច​រៀបចំ​ខ្លួន​បាន​មុន​ពេល ខ្យល់ព្យុះ​ ឬ​ទឹក​ជំនន់​បាន​លិច​ភូមិឋាន​ផ្ទះ​សម្បែងរបស់ពួកគេ។ លោកស្រីបន្តថា បាតុភូមិ​ធម្មជាតិ​ដែល​កើត​ឡើង​​នៅ​កម្ពុជា ​មាន​មូល​ហេតុ​​ពាក់ព័ន្ធ​ជា​ច្រើនដូច​ជា ការកាត់​បំផ្លាញ​ព្រៃ​ឈើ និង​កត្តាមួច​ចំ​នួនផ្សេងទៀត។

    លោកស្រី​ក៏បានស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹងបន្ថែម​ប្រព័ន្ធ​ការពារ និងសង្គ្រោះជន​រង​គ្រោះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ទាន់​ពេល​វេលា នៅ​គ្រា​ដែល​មាន​គ្រោះ​មហន្តរាយ​គ្រោះ​ធម្មជាតិ និង​ហានិភ័យ ដូច​ជា​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ដែលកើតមានឡើងជាដើម។ មួយវិញទៀត ​ដើម្បី​បង្ការ​ជា​មុន​នឹង​គ្រោះ​ធម្មជាតិ ដែល​តែង​វាយ​ប្រហារ​ជា​រៀង​រាល់​ឆ្នាំ​នោះ​ចាំ​បាច់ណាស់​ កម្ពុជាត្រូវ​តែ​មាន​ឧបករណ៍​ វាស់​ឧតុ​និយម និង​អាកាស​ធាតុ​តាម​បែប​វិទ្យា​សាស្រ្ត៕ ក្រុមទី០១     ឈ្មោះ  ផ្លុង-រ៉េត       អេង-សូផាត            ជន-ស្រីនុច (វគ្គបណ្តុះបណ្តាល ស្តីពីកាប្រែប្រួលអាកាសធាតុ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៣)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន589ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1102ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន631ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន621ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន6322ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន4277ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន578ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន971ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1236ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន361ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      40886នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    180137នាក់
    ខែនេះ    366907នាក់
    ឆ្នាំនេះ   1965143នាក់
    សរុប   32631389នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:44