ព័ត៌មានក្ដៅ

    ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់

    ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:48 នាទី ចំនួនអានៈ 642

    រថយន្ត​​ពណ៌​​ត្រេ​អ៊ីពាក់​​ស្លា​​កលេ​ខ​ខេម​រភូមិន្ទ​​មួយ​គ្រឿង​​ដឹក​ឈើ​​ប្រ​ណិត​​ដែល​​ចេញលិ​ខិត​​អនុញ្ញាតិ​​ពី​​ព្រះ​រាជ​អាជ្ញា​​សា​លាដំ​បូង​​ខេត្ត​កំ​ពង់​ស្ពឺ​ត្រូវ​បាន​​បង្ក្រាប​​ដោយ​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​សំ​រោង​​ទង​ដោយ​​សមត្ថ​កិច្ច​​ថា​​ ឈើ​​ទាំង​នោះ​​ខុស​ច្បាប់។

    ការ​បង្ក្រាប​​បទ​ល្មើស​​ព្រៃ​​ឈើ​​នេះ​ធ្វើ​ឡើង​​កាល​ពី​​កន្លង​ទៅ​ថ្មីៗ​ស្ថិត​​លើ​ផ្លូវ​​ជាតិ​​លេខ​៤​ត្រង់​ចំ​នុច​​ស្ពាន​​អូរ​​ក្រាំង​​អំ​​បិ​ស​ ឃុំ​​វល្លិ​ស​ ស្រុក​​សំរោង​​ទង ខេត្តកំ​ពង់ស្ពឺ។

    ប្រភព​ព័ត៌​មាន​បាន​​ប្រាប់​​ឱ្យ​ដឹង​ថា​ រថ​យន្ត​​ដឹក​ឈើ​​ដែល​​ត្រូវ​បាន​បង្ក្រាប​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ក្បាល​​ពណ៌​​ត្រេ​អ៊ី​ទ្រុង​​ពណ៌​​ខៀវ​ពាក់​​ស្លាក​​លេខ​​ខេមរៈភូមិន្ទ​០២.3.1210​របស់​លោក​​វរៈ​សេ​នី​យ៍ឯក​ យឹម-សុផាន់ ​អត្តលេខ​០៣៩៧៣៦​បំ​រើ​​ការ​ងារ​​កង​ឯក​ភាព​​អង្គ​រក្ស។ ប្រ​ភព​​បន្ត​ថា​បន្ទាប់​ពី​​ការ​បង្ក្រាប​​នោះ​​ស្រាប់​​តែ​មាន​ការ​ធ្វើ​​អត្ត​រាមន៍​​ពី​​លោក​​ព្រះ​រាជ​អាជ្ញា​​ម្នាក់​​ផង​និង​អ្នក​ធំ​​មួយ​ចំនួន​​ផង​ដែរ។

    ប្រ​ភព​​បាន​​បន្ត​ថា​រថ​យន្ត​​ដឹក​ឈើ​​ប្រ​ណិត​​អត់​​ច្បាប់​​របស់​​មន្ត្រី​​យោ​ធា​​អង្គ​រក្ស​ពាក់​​សក្តិ​​ប្រាំ​នោះ​មិន​ដែល​​អ្នក​ណា​​ហ៊ាន​​បង្ក្រាប​​ទេ​ព្រោះ​​អាង​​ស្បែក​ហើយ​​ពួក​គេ​​តែង​តែ​​យក​ឈ្មោះ​លោក​​ព្រះ​រាជ​អាជ្ញា​​មក​​អាង​ក្នុង​ការ​​រក​ស៊ី​​មិន​​តែ​​ប៉ុ​ណ្ណោះ​​អាង​​អំ​ណាច​​ពាក់​​សក្តិ​ប្រាំ​ទៀត។ប្រភព​បន្តថារថយន្ត​ដឹកឈើ​របស់លោកយឹមសុផាន់នោះ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ស្ទើរ​រាល់ថ្ងៃចេញ​ពី​ស្រុក​ឱ​រ៉ា​ល់ខេត្តកំពង់ស្ពឺដោយ​ផ្លាស់ប្តូរ​គ្រប់រូប​ភាពមិន​ងារយ​ចាប់​បានទេ។

    លោក​វិរៈសេនីយ៍ទោ​ឈឹមសុផាន់​មន្ត្រី​អង្គរក្សតែ​ពាក់​ដល់​សក្តិ​ប្រាំ​រកស៊ី​ដឹកឈើ​ខុសច្បាប់​យកឈ្មោះ​អ្នកធំ​មក​ប្រើ​រហូត​នោះមិនអាច​ទាក់ទង​បានទេប៉ុន្តែ​បុគ្គ​ល​រូបនេះ​រក​ឈើរាប់​ឆ្នាំ​កន្លងមកហើយ និងតែងតែ​អួត​ក្អេងក្អាង​ថា​ជួយ​បក្សរហូត។

    លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ម៉ែនស៊ី​ប៊​នមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាន​ឲ្យ​ដឹងថាការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះបានប្រគល់​ជួន​រដ្ឋបាល​ព្រៃឈើ​ហើយ​ហើយ​ម្ចាស់​បាន​រត់​គេចខ្លួនបាត់​មិន​ដឹក​ជា​អ្នកណា​នោះទេ។ហើយ​រឿង​យកឈ្មោះ​អង្គរក្ស​មក​ប្រើ​ចេះតែ​ថា​ប៉ុណ្ណោះ។

    ដោយឡែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពង់ស្ពឺ២រូប​កាលពី​ព្រឹក​ថ្ងៃ​ទី២​ខែមេសា​ឆ្នាំ២០១៣​ឆ្លើយ​​ដាក់​គ្នា​​អំពី​​ចំនួន​​ឈើ​​ដែល​​មន្ត្រី​​កងរាជ​អាវុធ​ហត្ថ​​បង្ក្រាប​​ប្រគល់​​ឲ្យ​ដោយ​ម្នាក់ៗ​ថា​​មិន​​ចាំ​​មិន​​ច្បាស់​ចំនួន​ពិត​ប្រាកដ។

    យោងតាម​លិខិត​មួយច្បាប់​ដែល​អ្នកព័ត៌មាន​យើង​ទទួល​បាន​​មាន​​ហត្ថលេខា​​ពី​ព្រះ​រាជ​អាជ្ញា​​បាន​​អនុ​ញ្ញា​ត្តិ​អោយ​ដឹង​​ឈើ​ប្រភេទ​​ធ្នង់ចំនួន៥ម៉ែត្រគូប​ដឹក​​ចេញពី​ចំណុច​ឃុំ​តា​សាលស្រុក​ឪ​រ៉ា​ល់ខេត្តកំពង់ស្ពឺទៅកាន់​ក្រុងភ្នំពេញ៕ ដោយ៖ពេជ្រ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1497ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន1763ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1378ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន629ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន5681ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន608ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន654ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន762ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន773ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន767ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      14749នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    88743នាក់
    ខែនេះ    279122នាក់
    ឆ្នាំនេះ   2930566នាក់
    សរុប   33596812នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 21:11