ព័ត៌មានក្ដៅ

    បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ

    ដោយៈ ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 773

    សង្គម​​ស៊ី​វិល​​បាន​​ថ្លែង​ថា​​វិ​ស័យ​​ប្រេង​​នៅ​​កម្ពុជា​​អាច​ជួយ​​ដល់​​ការ​អភិវឌ្ឍ​​ន៍​ប្រ​ទេស​និង​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ប្រ​សិន​បើ​​ការ​គ្រប់​គ្រង​​ចំ​ណូល​​បាន​​ត្រឹម​ត្រូវ​មាន​​តម្លា​ភាព​និង​​គ្មាន​​អំ​ពើ​ពុក​រលួយ ផ្ទុយ​​ទៅ​វិញ​​បើ​​ការ​គ្រប់​គ្រង​​ចំ​ណូល​​ប្រេង​​មិន​បាន​​ត្រឹម​ត្រូវ​និង​​មិន​មាន​​យន្ត​ការ​​ច្បាស់​លាស់​នោះ​​វា​​នឹង​ធ្វើ​​ឲ្យ​​ប្រ​ទេស​ជាតិ​​កាន់​តែ​​ក្រី​ក្រ​និង​​មា​ន​គ​ន្លាត​​រវាង​​អ្នក​ក្រ​​និង​​អ្នក​មាន​​កាន់​តែ​ខ្លាំង។​

    លោក ​ឆាយ​-សា​​រ៉ា​ត់ ​នាយ​ក​ប្រតិបត្តិ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធានបាន​ឲ្យ​ដឹង​ថាបើ​គិតពី​វិស័យ​ប្រេង​នៅ​កម្ពុជា​គេ​បាន​បែង​ចែក ជា២៦តំបន់ ដែលមាន​តំបន់​ទឹក​និង​តំបន់​គោកហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​បានផ្តល់​អាជ្ញាប័ណ្ណ​រួចហើយ​ដល់​ក្រុមហ៊ុន​អន្តរជាតិ​មួយចំនួន​ដែល​តំបន់​ទឹក​មាន​ចំនួន៧តំបន់ ​គោក​មាន៣ ក្នុងនោះ​ផងដែរ​ក៏មាន​តំបន់​ត្រួតស៊ីគ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ជា​តំបន់​មាន​សក្តានុពល​បំផុត​ដែលមាន​ប្រេង​ឧស្ម័ន​រហូត​ទៅដល់ (ដប់​មួយ​ពាន់​លាន​លាន​ម៉ែត្រ​គីប)។លោក​ឆាយ​សា​រ៉ា​ត​បន្តថា​ផ្អែក​តាម​IMFមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា​ចំណូល​ដំបូង​ប្រទេស​កម្ពុជា​អាច​និង​ទទួលបានប្រហែល​ជាង១៥០លាន​ទៅ១៦០លាន​ដុល្លាដល់​ដំណាក់កាល​ចុង​ផុត​និង​អាច​ទទួលបាន១៧០០លាន (មួយ​ពាន់​ប្រាំពីរ​រយ​លាន​ដុល្លា​នៅ​ឆ្នាំ២០២១)លោក​បាន​បន្តថាបើតាម​បទពិសោធន៍​មាន​ច្រើន​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​សម្បូរ​ដោយ​ប្រេងនិង​រ៉ែតែ​មិនបាន​ប្រែក្លាយ​ថវិកា​មកជា​ការអភិវឌ្ឍ​ប្រទេស​នោះទេគឺ​បណ្តាលមកពី​កត្តាធំៗពីរទី១គឺ​ការគ្រប់គ្រងនិង​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវទី២គឺ​បញ្ហា​ពុក​រលួយ​ផ្ទុយ​ទៅ​វិញ​​បានប្រែក្លាយ​ទៅជា​បណ្តាសា​ប្រេង។

    លោកធីទ្រីអ្នកសម្របសម្រួល​បណ្តា​ញ​ផលប៉ះពាល់​សង្គមនិង​បរិស្ថានដោយ​ឧស្សាហកម្ម​និស្សា​រណកម្មនៃ​អង្គការ​អភិវឌ្ឍ​និង​ភាពជា​ដៃគូ​ក្នុង​សកម្មភាពបាន​ឲ្យ​ដឹងថា​ផលប៉ះពាល់​ក្នុង​វិស័យ​ធនធាន​រ៉ែនិង​ប្រេងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​តំបន់​ដី​សហគមន៍និង​តំបន់​ដីព្រៃ​ការពារដែល​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​នូវមាន​ភាពផុយស្រួយ​នៅឡើយហើយ​ព័ត៌មាន​នៃ​ការអភិវឌ្ឍ​នោះ​ក៏​មិនបាន​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ឲ្យ​បាន​ទូលំទូលាយ​ផងដែរពិសេសពលរដ្ឋ​រស់នៅ​តំបន់​អភិវឌ្ឍ​ធនធាន​រ៉ែ។លោក​បានបន្តថាប្រទេស​កម្ពុជា​មិនបាន​អនុវត្តន៍​ដូច​បណ្តា​ប្រទេសផ្សេងៗដែល​គេ​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​រ៉ែនិង​ប្រេង​ដោយ​ពិភាក្សាគ្នា​មាន​ភាគី​បី​ចូលរួមគឺ​រដ្ឋាភិបាលសហគមន៍និង​ក្រុមហ៊ុន។

    ឯកឧត្តមស៊ុនឆ័យប្រធានក្រុមអ្នកតំណាងរាស្ត្រ​គណៈបក្ស​សមរង្សី​​បាន​មានប្រសាសន៍ថា​តាម​សង្គម​ស៊ីវិល​មួយចំនួន​លើកឡើងថា​ដើម្បីគ្រប់គ្រង​ប្រេងឲ្យ​មាន​តម្លាភាពនិង​គ្មាន​អំពើពុករលួយប្រទេស​នោះ​គួរតែមាន​ច្បាប់​ពិ​សេសមួយ​ដើម្បី​យកទៅ​ប្រើប្រាស់ជា​មូលដ្ឋាន​គ្រិះ។ឧទាហរណ៍​ដូចជា​ប្រទេស​ទី​ម័​រ​ខាងកើត​គេ​មានច្បាប់​បែប​ហ្នឹងធ្វើ​ឲ្យ​ធនធាន​ប្រេង​នោះបាន​ជួយ​ទៅដល់​ការលូតលាស់​សេដ្ឋកិច្ច​ក្នុងប្រទេស​របស់គេប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​យើង​មិនដឹងថា​មាន​ជំហ​យ៉ាងណា​នោះទេ។

    ទាក់ទង​និង​ការលើកឡើង​ខាងលើ​ឯកឧត្តមជៀមយៀបប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធានា​គារនិង​សា​វណ​កម្ម​នៃ​រដ្ឋសភាបាន​មានប្រសាសន៍ថា​ប្រទេស​កម្ពុជា​យើង​មាន​សក្តានុពល​ប្រេង​និង​រ៉ែ​នៅ​តំបន់​បឹង​ទន្លេសាបក្រោម​បាត​សមុទ្ទនិង​តំបន់​សំបូរ​ព្រៃ​គប់ប៉ុន្តែ​ទន្ទឹមនឹង​ង​នោះ​រដ្ឋាភិបាល​យើង​ក៍បាន​ខិតខំ​រក​អ្នកជំនាញ​ដែលមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ធ្វើយ៉ាងណា​យក​ធនធាន​ទាំងនោះ​មកហើយ​មិន​ប៉ះពាល់​ដល់​ផល​ដែលមាន​ស្រាប់។ឯកឧត្តម​បាន​បន្តថា​មូលហេតុ​នាំ​ឲ្យ​មានការ​ពន្យា​ពេល​ក្នុងការ​បូម​ប្រេង​នោះ​គឺ​ដោយមាន​កត្តា​ច្រើន​ដូចជា៖វិ​ប​ត្ត​សេដ្ឋកិច្ច​ជាស​កលហើយ​ក្រុមហ៊ុនChevron ក៏មាន​ការលំបាក​យក​ហិរញវត្ថុ​ពី​ធានា​គាធំៗមួយចំនួន​ដើម្បី​មក​ចំណាយ​លើ​ការងារ​នេះ។ហើយ​កម្ពុជា​ក៏​នៅ​ខ្វះ​ធនធានមនុស្សដើម្បី​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​បរទេសជាពិសេស​នៅ​មិនទាន់​ចេញរួច​នូវ​ច្បាប់សំខាន់ៗទី១ច្បាប់​ការគ្រប់គ្រង​ប្រេងទី២ច្បាប់​យកពន្ធ​ប្រេងនិង​ទី៣ច្បាប់​យក​ពន្ធលើប្រាក់ចំណេញ​ពី​ផល​ប្រេង។ហេតុផល​ទាំងនេះ​គឺ​ដើម្បី​កុំអោយ​គេ​យក​ន័​ង្គ​ល​មក​ភ្ជួរ​លើ​ខ្នង​យើង​ដែល​សម្តេច​តេ​ជោហ៊ុនសែន​បាន​មានប្រសាសន៍​កន្លងទៅ​ថា​កុំ​យក​បណ្ដាសា​ប្រេង​មក​កម្ពុជា​គឺ​យើង​យក​ពរ​ពី​ប្រេង។ឯកឧត្តម​បាន​បញ្ជាក់ថា​ច្បាប់​ទាំង៣និង​ច្បាប់​ផ្សេងទៀត​ដែលមាន​ស្រាប់​រួម​នឹង​យើង​មាន​ក្រុមប្រឹក្សា​ប្រឆាំង​អំពើពុករលួយ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួបផ្សំ​និង​ការចង្អុល​ទិស​ពី​ប្រមុខ​រដ្ឋាភិបាល​នោះ​យើង​និង​ជៀសវាង​ពី​អំពើពុករលួយ។

    តាម​ការស្រាវជ្រាវ​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​ប្រេង​នេះ​ឲ្យ​ដឹងថា​ប្រទេស​នី​ហ្សេ​រី​យ៉ា​គឺ​ទទួលផល​ប្រេង​បាន២.៤លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដែល​ចាប់ផ្តើម​បូម​តាំងពី​ទស្សវត្ស​ទី៥០គិត​មកដល់​បច្ចុប្បន្ន​ស្មើនិង​ប្រាំមួយ​ពាន់​លាន​បារ៉ែលចំណែក​ប្រជាជន​នៅ​ទីនោះ​វិញ​ទទួលបាន​ប្រាក់កំរៃ​ជា​មធ្យម​ជិត២ដុល្លា​ក្នុង១ថ្ងៃ​គឺ​ឋិត​ក្នុង​បន្ទាត់​ក្រីក្រ។ទាំងនេះ​ជា​មេរៀន​ដែល​ដែល​កម្ពុជា​ត្រូវតែ​ដក​ពិសោធន៍និង​ជៀសវាង​ដាច់ខាត៕ដោយ៖សុភា

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1378ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន710ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន118ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1057ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន845ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន716ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2024ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1066ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន694ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន618ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្តក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      240នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53880នាក់
    ខែនេះ    220958នាក់
    ឆ្នាំនេះ   3296449នាក់
    សរុប   33962695នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 01:06