ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង

ដោយៈ សៀ-វិចិត្រ សៀមរាប ថ្ងៃទី 09 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:51 នាទី ចំនួនអានៈ 1630

កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប​បាន​ដាក់​បណ្តាញ​តាម​ដាន​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​មួយ​គ្រឿង​ដែល​បង្កប់​ក្រោម​ដំ​ឡូង​មីនៅ​វេ​លា​ម៉ោង​ជាង​១​រំ​លង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែ​ឧស​ភា​ ឆ្នាំ​២០១៣ នៅ ចំ​នុច​រង្វង់​មូល​ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។​

លោក ញឹម​-សិលា មេ​បញ្ជាការ​រង​កង​រាជ​អាវុត្ថ​ហត្ថ​ខេត្ត​បាន​មាន​ប្រ​សាសន៍ថា រថ​យន្ត​ដែល​ចាប់​បាន​នេះ ម៉ាក​ហ៊ី​យុន​ដាយ (Hyundai) ទ្រុង​ និង​ក្បាល​ពណ៍​លឿង ពាក់​ស្លាក​លេខ ភ្នំ​ពេញ 3A-1825។ លោក​មេ​បញ្ជាការរង​បាន​បន្តថា ក្នុង​ការ​បង្ក្រាប​ឈើ​ក្រញូង​ខាង​លើ​នេះ គឺ​លោក​បាន​ចំ​ណាយ​ថវិការ​មួយ​ចំ​នួន​ អោយ​បណ្តាញ​ធ្វើ​ការ​តាម​ដាន​អោយ​បាន​ច្បាស់ ជៀស​វាង​ការ​ចាប់​ច្រ​ឡំ ដែល​នាំ​អោយ​មាន​ការ​ចោទ​ប្រ​កាន់​ថា សមត្ថ​កិច្ច​ធ្វើ​ការ​មិន​ច្បាស់ ឬ​ដាក់​កុង​ត្រូវ​ជជុសតាម​ដង​ផ្លូវ។

លោក​បន្ត​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ការ​ចូល​រួម​វាស់​វែង​ជា​មួយ​កម្លាំង​ចំ​រុះ​រួច​មក ឈើ​ក្រញូង​ទាំង​អស់​មាន​ចំ​នួន ៧៩ដុំ មាន​ទម្ងន់ សរុប​២៦៨៥ គឺ​ឡូ​ក្រាម ស្មើនិង ២,២៣៧ ម៉ែត្រ​គូប ហើយ​ទាំង​រថ​យន្ត​ជា​មធ្យោ​បាយ​ដឹង​ជញ្ជូន​ និង​ឈើ​ជា​វត្ថុតាម​ ខាង​ប៉េអឹម​បាន​បញ្ជួន​អោយ​ទៅ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើនៅ​ថ្ងៃ​ទី​០៩​ដដែល​នេះ។

ប្រ​ភព​ព័ត៌​ពី​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​ផ្លូវ​លេខ ​៦៧ (ផ្លូវ​ហៃ​វ៉េ) ខេត្ត​សៀម​រាប​ បាន​អោយ​ដឹក​នៅ​រសៀ​ថ្ងៃ​ទី​០៩ នេះ​ថា ជា​រៀង​រាល់​យប់​មាន​រថ​យន្តម៉ាក បាឡែន​ ក្រពើ ចំរុះ​ពណ៍​ បាន​​ដឹក​ឈើ​ប្រ​ញូង​ ឆ្លង​កាត់​​ឡើង​កក្រើក​ថ្នល់​ ក្រោម​ក្រ​សែ​ភ្នែក​របស់​មន្រ្តី​ជំ​នាញ ដែល​ដាក់​កុង​ត្រូល ដូច​ម្រាម​ដៃ​ចំា​រាប់​ក្បាល​ឡាន​យក​លុយ។ ពល​រដ្ឋ​រិះ​គន់ថា ការ​មិន​មាន​ការ​បង្ក្រាបបទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ​ ​វាជា​​ទង្វើ​របស់​មន្រ្តី​ជំ​នាញ​យូ​ណាស់​មក​ហើយ​ ដែល​ទង្វើ​ទាំង​អស់​នេះ​ពល​រដ្ឋ​ថា ហាក់​ផ្គើន​និង​បទ​បញ្ជា​របស់​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

ពល​រដ្ឋ​ចោទ​សួរ​ថា តើ​ថ្ងៃ​ណា​ជំ​នួញ​ឈើ​ក្រ​ញូង​ក្បត់​ជាតិ​របស់​ឈ្មួញ​ទុច្ចរិត​ទាំង​នេះ ត្រូវ​បាន​បញ្ជប់? ឬ​ទុក​អោយ​ជីវិត​ពល​រដ្ឋ​លើ​ខ្នង​ភ្នំ​ដង​វែក​បន្ត​ស្លាប់​ជា​រៀង​រហូត​ដោយ​សារ​ស៊ី​ឈ្នួល​កាត់​ឈើ​ក្រ​ញូង​ខាង​លើ​នេះ?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1752ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2010ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2130ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1471ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2123ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1442ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1513ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1511ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2013ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2274ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1555នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40597នាក់
ខែនេះ    349765នាក់
ឆ្នាំនេះ   2360304នាក់
សរុប   51720230នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 03:09