ព័ត៌មានក្ដៅ

    ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?

    ដោយៈ កំពង់ធំ ថ្ងៃទី 09 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 709

    ថ្មី​ៗ​នេះ​បន្ទាប់​ពីការ​ដើ​រ​ល្បាត​ព្រៃ​​អស់​រយៈពេល​​ ៣ថ្ងៃ​​បណ្តាញ​សហគមន៍​ព្រៃឡង់​​ប្រមាណ​៥០​នាក់ ​បាន​ធ្វើ​ការ​បំផ្លាញ​​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រ​អារ​ឈើ​ចំនួន​៥គ្រឿង​​ដែល​ពួក​គេរឹប​អូស​​បាន​ពី​ក្រុម​អ្នក​កាប់​ឈើ​ និង​បាន​រក​ឃើញ​​បទ​ល្មើស​​បំផ្លាញ​ព្រៃ​ឈើ​​យ៉ាងពេញ​បន្ទុក​​ ហើយ​ក៏​មាន​រថយន្ត​​ដឹក​ឈើ​ហ៊ុប​ និង​ដឹកឈើ​មូល​ប្រមាណពី​១០​ទៅ​១៥គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​ ចេញ​ពី​​ក្រុម​ហ៊ុន​ដីសម្ប​ទាន​​ CRCK។ ​

    ឈើ​ទាំង​នោះ​​មួយ​ផ្នែក​ធំ​​មិន​មែន​កាប់​នៅ​ក្នុង​បរិវេណ​​ដី​សម្ប​ទាន​​របស់​ក្រុម​ហ៊ុន​យួន CRCK ​ដែល​ទទួល​បាន​ដីសម្ប​ទាន​សេដ្ឋកិច្ច​​នៅតំបន់​ព្រៃ​ឡង់​នោះ​ទេ​ ប៉ុន្តែ​ជា​ឈើ​​ដែល​កាប់​នៅ​ខាង​ក្រៅ​​រង្វង់​ដីសម្ប​ទាន​​របស់ក្រុម​ហ៊ុនយ៉ាង​មហន្តរាយ​ទៅវិញ​។ ​

    តំណាង​សហគមន៍​​បណ្តា​ញ​ព្រៃ​ឡង់ ​បានឱ្យ​ដឹង​ថា​​ពួក​គាត់​​នាំ​គ្នា​ដើ​រ​ល្បាត​ព្រៃ​​ចំនួន​៣ថ្ងៃ​​ គឺ​ចាប់​ពីថ្ងៃទី​០១ ​ដល់​ថ្ងៃទី​០៣ ​ខែ​ឧសភា ឆ្នាំ២០១៣ ​នៅ​ចំណុច​មួយ​ចំនួន​​ ហើយ​បាន​ប្រទះ​ឃើញ​​បទ​ល្មើស​ព្រៃ​ឈើ​​នៅ​ក្នុង​ព្រៃ​ឡង់​យ៉ាង​ច្រើន​ គឺ​​មាន​​​ការ​កាប់​ឆ្កា​រ​ព្រៃ​​ធ្វើ​ចំការ​​និង​ការ​កាប់​ព្រៃ​​រាន​យក​ដី​​លក់​ឱ្យ​ឈ្មួញ​ទុច្ចរិត។

    ប្រការ​នេះ​​បាន​ធ្វើ​ឱ្យ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​​កំពុង​ប្រឈម​​នឹង​សេចក្តី​វិនាសសាប​សូន្យ​ចៀស​មិន​ផុត​ឡើយ​ ព្រោះ​ក្រុម​ជន​ល្មើស​​មិន​ញញើត​​​ក្នុង​ការបំពាន​​លើ​បទ​បញ្ជា​​របស់​​លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បន្តិច​ ​។

    ​តំណាង​បណ្តាញ​សហគមន៍​​ព្រៃ​ឡង់​បាន​ឱ្យដឹង​ទៀត​ថា​​ពួក​គាត់​មាន​​ការ​សោក​ស្តាយ​​ព្រោះ​​ក្នុង​មួយ​ថ្ងៃ​​មាន​រថយន្ត​ដឹក​ឈើ​ចេញ​​ប្រមាណ​​ពី​១០​ទៅ​១៥គ្រឿង ហើយ​ក្នុងមួយ​រថយន្ត​​ផ្ទុក​ឈើ​ពី៤០​ទៅ​៥០​ម៉ែត្រ​គូប​ ដូច្នេះ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​​​មិន​អាច​គេច​ផុត​​ពី​សេចក្តី​វិនាស​សាប​សូន្យ​នោះ​ទេ​។

    នៅ​ក្នុង​រយៈពេល​៣ថ្ងៃ​ដែល​ប្រជា​សហគមន៍​នាំ​គ្នា​ដើរល្បាត​ក្នុង​ព្រៃ ​​គឺ​ចាប់​បាន​ម៉ាស៊ី​នត្រង់​ស៊ី​ន័រ​ចំនួន​ ៥​គ្រឿង​​ ព្រម​ទាំង​ឈើ​អារ​ទុក​ចោល​​ប្រមាណ​ ៣០​ម៉ែត្រ​គូប​ និង​បានរក​ឃើញ​​រថយន្ត​​ដឹក​ឈើ​មូល​​ចេញ​ពី​ក្រុម​ហ៊ុន​​ CRCK ប្រមាណ​ ១០ទៅ​១៥​គ្រឿង ​ក្នុង​មួយ​ថ្ងៃ​។ ​

    ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រី​អាជ្ញា​ធរ​ និង​សមត្ថកិច្ច​​មិន​ត្រឹមតែ​​គ្មាន​ការ​លើក​ទឹក​ចិត្ត​​ប្រជាពលរដ្ឋ​​ដែល​​ហ៊ាន​ធ្វើ​សកម្ម​ភាព​​​ការ​ពារ​ព្រៃ​ឈើ​នោះ​ទេ​ ប៉ុន្តែ​គេ​បែរ​ជាចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​​ទៅវិញ​។ ​ ការ​ផ្តល់​ដីសម្ប​ទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោកនាយករដ្ធមន្រ្តី ហ៊ុន សែន កំពុង​នាំ​ឱ្យ​មាន​​បទ​ល្មើស​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​មហន្ត​រាយ​ ហើយ​​សកម្ម​ភាព​​រក​ស៊ី​ជួញ​ដូរ​ឈើ​គ្រញូង​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ពេញ​បន្ទុក​ដដែល​។ ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុម​ហ៊ុន​យួន ​ក្រុម​ហ៊ុន​ចិន​វិនិយោគ​​រយៈពេល​ ៩៩​ឆ្នាំ​​គឺ​ជា​ប្រភព​​នៃ​ការ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​យ៉ាង​ពេញ​បន្ទុក​ ​៕ ប្រភពពី សសឃក

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន851ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1151ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន756ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន740ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន630ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន632ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1626ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន510ដង ចំរៀងបទ ជំរុំតាទុំ   អាន1803ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន769ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      269នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9125នាក់
    ខែនេះ    195895នាក់
    ឆ្នាំនេះ   1794131នាក់
    សរុប   32460377នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 01:25