រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣

ដោយៈ សិលា សៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1292

លោកស័ក្តិ៣កងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារម្នាក់ ផ្ទុះអាវុធចំនួនបីគ្រាប់ផ្ទួនៗក្នុង គោល បំណងការពារខ្លួន ខណៈពេលកំពុងធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ត្រូវក្រុមកាងឡានដឹកឈើគ្រញូង បើក ឡានពីរ គ្រឿងមកគាប បំរ៉ុងធ្វើឃាត។ ក្រោយពីផ្ទុះអាវុធ លោកស័ក្តិ៣ត្រូវប៉េអឹមខេត្ត នាំយកទៅសាកសួរ តែពុំ បានឃាត់ខ្លួនទេ។

            ហេតុការផ្ទុះអាវុធ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៣ នៅលើដងផ្លូវជាតិលេខ៦ ម្តុំវត្តខ្សាច់ ត្រង់ចំណុចព្រំប្រទល់ ស្រុកប្រាសាទបាគងនិងស្រុក សូទ្រនិគម។

            អង្គរក្សពាក់ស័ក្តិ៣ ដែលរងការបើកឡានគាប បំរ៉ុងធ្វើឃាតពីសំណាក់ ក្រុមកាងឡានដឹកឈើក្រញូង មានឈ្មោះតាំង ឆែឡាយ ជាកងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារ។

            ទាក់ទងនឹងការផ្ទុះអាវុធ រហូតប៉េអឹមហៅលោកស័ក្តិ៣ទៅសាកសួរ លោកវរសេនីយ៏ឯកស្រី យូរ៉ា មេ បញ្ជាការ រងអាវុធហត្ថខេត្តសៀមរាប ពុំបានធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា ទើបតែមកពីព្យាបាលខ្លួនឯ ប្រទេសវៀតណាម។ លោកបានប្រាប់ថាសុំសួរ ទៅខាងព្រហ្មទណ្ឌទៅ។

            លោកអនុសេនីយ៏ឯក អ៊ុយ ចយ ជំនួយការ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត សៀមរាប បានឲ្យដឹងថា ពិតជាមានករណីដូចខាងលើមែន ហើយបានហៅលោកស័ក្តិ៣អង្គរក្សមក សាកសួរ មែន។ តែគាត់ចូលមកបំភ្លឺដោយខ្លួនគាត់ទេ បន្ទាប់ពីរូបគាត់ដឹងថា ខាងអាវុធហត្ថបំរ៉ុងស្ទាក់រថយន្តរបស់គាត់ ដើម្បីហៅគាត់មកសាកសួរ។ លោកបន្តថា ក្នុងពេលសាកសួរ លោកស័ក្តិ៣បញ្ជាក់ថា ការផ្ទុះអាវុធនោះ ដោយសាតែចង់ការពារខ្លួន ពីព្រោះកំពុងធ្វើដំណើរ ត្រូវជនមិនស្គាល់មុខ បើកឡានពីរគ្រឿងមកគាប ពីមុខ ពីក្រោយ និងបំរ៉ុងគៀរទម្លាក់ស្នាមភ្លោះ ទើបសម្រេចផ្ទុះអាវុធការពារខ្លួនយ៉ាងនេះ។

            លោកអ៊ុយ ចយ បញ្ជាក់ថា ក្នុងការចូលបំភ្លឺនោះ ខាងលោកមិនបានឃាត់ខ្លួនគាត់ទេ តែបានដកហូត អាវុធខ្លី ម៉ាកឡុកមួយដើម។ រឿងនេះលោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះចំណាត់ការ យ៉ាងណានោះ គឺនៅលើតុលាការ។

            នៅព្រឹកថ្ងៃទី១២ខែឧសភា លោកតាំង ឆែឡាយ ជាងកអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ បានរៀប រាប់ ប្រាប់អ្នកយកព័ត៏មាន យើង​ដោយ ផ្ទាល់មាត់ថា លោកពិតជាបានផ្ទុះអាវុធខ្លី ចំនួនបីគ្រាប់មែន។ ក្រោយ ផ្ទុះអាវុធ ជិតមួយម៉ោងលោកបានបើកឡាន ត្រឡប់ទៅឆ្លើយបំភ្លឺ នៅកន្លែងប៉េអឹមខេត្តទាំងយប់។ លោក បន្តថា ហេតុផលដែលបង្ខំឲ្យរូបលោកផ្ទុះអាវុធយ៉ាងនេះ គឺ ក្នុងពេលរូបលោកកំពុងបើករថយន្តម្នាក់ឯង លើដង ផ្លូវជាតិលេខ៦ បំរ៉ុងទៅក្រុងភ្នំពេញ ក៏ស្រាប់តែប្រទះរថយន្តចំនួនបីគ្រឿង។ដោយរថយន្តម៉ាកកាមរីបាឡែន មួយគ្រឿងមានផ្ទុកទំនិញ យ៉ាងធ្ងន់ស្ទើបើកបរទៅមុខមិនរួច។ ចំណែកឡិចស៊ីសពីរគ្រឿង ទៀតហាក់មិនមាន ផ្ទុកទំនិញអ្វីទេ ព្រោះរថយន្តមើលទៅ ឃើញជាលក្ខណៈស្រាល។ ភ្លាមនោះ ដោយសាលោកប្រញ៉ាប់ ទៅ ភ្នំពេញឲ្យទាន់មង្គលការខ្មួយលោកបានស៊ីញ៉ូភ្លើងសុំវ៉ា។ ក្នុងខណៈលោកបញ្ជារថយន្តឡើងវ៉ា ស្រាប់តែមាន រថយន្ត ឡិចស៊ីស៣០០មួយគ្រឿងមកពាំងពីមុខ ហើយឡិចស៊ីស៣០០មួយគ្រឿងទៀត បិតគូថពីក្រោយ ដោយ មិនឲ្យរថយន្តរបស់លោក កំរើកខ្លួនរួច។ ក្នុងស្ថានការដែលលោកបន្ថែមល្បឿន វ៉ាឲ្យផុតពីរថយន្តទាំងនោះ ក៏ត្រូវ បានឡិចស៊ិសទាំងពីរគ្រឿង បើកមកគៀរ រថយន្តរបស់លោក បំរ៉ុងទម្លាក់ស្នាមភ្លោះ ឃើញដូច្នេះទើបលោក សម្រេច ផ្ទុះអាវុធតែម្តង។

            លោកអង្គរក្ស បន្តថា ការផ្ទុះអាវុធចំនួនបីគ្រាប់ តម្រង់ទៅលើមេឃនេះ គឺគ្រាន់តែកម្លាចជនមិនស្គាល់ មុខដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ តែទោះបីលោកផ្ទុះអាវុធក៏ដោយ ក៏ពួកគេមិនអនុញាតិឲ្យរថយន្តរបស់លោក ឡើងវ៉ាទៅមុខបានដែរ គឺគេបានរារាំងលោករហូតដល់ចំណុចផ្សារដំដែក ស្រុកសូទ្រនិគម។ តែក្នុងពេលពួកគេ រារាំងរថយន្តរបស់លោក ទើបលោកដឹងច្បាស់ថា នៅក្នុងរថយន្តបាឡែន ដែលអមដំណើរដោយឡិចស៊ីស ពីរគ្រឿងនោះ គឺមានផ្ទុកឈើគ្រញូងពេញព្រាប ម្យ៉ាងទៀតអ្នកបើកឡិចស៊ីសនោះ លោកបានស្គាល់មុខច្បាស់ ថា ជាជនជំនួញឈើគ្រញូង។

            លោកស័ក្តិ៣ ឲ្យដឹងទៀតថា មុនដំបូងមិនបានដឹងថា ខាងប៉េអឹមបំរ៉ុងស្ទាក់ឃាត់រថយន្តលោកទេ តែមេ របស់លោកទូរសព្ទ័ប្រាប់ថា ឲ្យវិលមកបំភ្លឺនៅកន្លែងប៉េអឹមវិញ ព្រោះទៅមុខទៀតក៏គេឃាត់ដដែលទេ។ តែ លោកឆ្ងល់ថា សមត្ថកិច្ច ម្តេចមិនឃាត់រថយន្តទាំង៤គ្រឿង ដើម្បីសួរកហេតុផល ពីព្រោះការផ្ទុះអាវុធដំបូង គឺចេញពីចង្កោមរថយន្តទាំង៤គ្រឿងដែលកំពុងបើកប្រដេញគៀរគ្នា ពុំអាចមាននណាទាន់ដឹងថាសម្លេងផ្ទុះ ចេញ ពីរថយន្តរបស់លោកទេ ហើយក្រោយពី សម្លេងកាំភ្លើងផ្ទុះ រថយន្តទាំង៤គ្រឿង នៅតែបើកអមដំណើរ គ្នារហូត តែលោកទទួលបានថា សមត្ថកិច្ចបំរ៉ុង ឃាត់តែរថយន្តរបស់លោក។

            លោកតាំង ឆែឡាយ បញ្ជាក់ថា ទោះបីជនជំនួញឈើគ្រញូង ប៉ងធ្វើឃាតលោក ដោយលោកបាន ស្គាល់មុខក៏ដោយ ក៏លោកមិនដាក់ពាក្យបណ្តឹងអ្វីដែរ ពីព្រោះជនទាំងនោះបានរួចផុតពីសំណាញ់ សមត្ថកិច្ច ទៅហើយដូច្នេះគ្រប់យ៉ាងគេអាចប្រកែកបាន។ តែរំពឹងថា សមត្ថកិច្ចពាក់ពន្ធ័ និងសមត្ថកិច្ចជំនាញ ក៏អាចភ្ញាក់ ខ្លួនឡើងវិញដែរ ចំពោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងកាត់ខេត្តសៀមរាបយ៉ាងផុសផុលនេះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លាង​កាត់​ខេត្ត​សៀម​រាប​តាម​ ដង​ផ្លូវ​លេខ​៦៧ និង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​នៅ​តែ​បន្ត​យ៉ាង​គគ្រឹគ​គគ្រេង​ដោយគ្មាន​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សំ​នូម​ពរ​ទៅ​លោក ឃឹម​-ប៊ុន​សុន​ អភិបាល​ខេត្ត​ថ្មី​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​ផង​ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នេះ​ កំពុង​តែ​ឈ្លៀត​ឱកាស​ពេល​លោក​ ឡើង​កាន់​តំ​ណែង​ថ្មីថ្មោង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1556ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1903ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1585ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1294ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1403ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1660ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1617ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន1497ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1448ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1344ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8240នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    16475នាក់
ខែនេះ    246904នាក់
ឆ្នាំនេះ   1629136នាក់
សរុប   50989062នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 17:13