លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1506

ក្បួន​រទេះ​ដឹកឈើ​បានធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ដី ដោយ​មិន​ខ្ចី​អើពើ​ពី​សំណាក់ អស់ លោក​មាន​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​នឹង​ទប់ស្កាត់ បទល្មើស​នោះឡើយ​ថែមទាំង​បណ្តែត បណ្តោយ ឲ្យ​មានការ ដឹកជញ្ជូន​ឈើ​រាប់សិប​រទេះ​ក្នុង​មួយថ្ងៃ។

​ជាក់ស្តែង​កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅ​ថ្មីៗ​នេះ សកម្មភាព​ក្បួន​រទេះ​ឈើ បាន​ដង្ហែរ​គ្នា​ដឹកឈើ​ខុសច្បាប់ ចេញពី​ព្រៃ នៅវេលា​ម៉ោង ៥.៣០​នាទី​ល្ងាច ចំនុច​ចុងស្ពាន​ភូមិ​ខ្វាវ ឃុំ ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប  ដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​មិន​ត្រូវបាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើការ​ហាមឃាត់ នឹង​ចាប់​បង្ក្រាប​នោះឡើយ តែ​ផ្ទុយទៅវិញ​គឺ​មានតែ​សមត្ថកិច្ច​ដែល​មក​អង្គុយចាំ​ទទួល​លុយ​ពី​អ្នកដឹកឈើ​ទាំងនោះ​ទៅវិញ។

​នៅក្នុង​សកម្មភាព​នោះ គេ​សង្កេតឃើញ​មាន​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង ណែ​ត ដែល​តាំងខ្លួន​ជា​អ្នកកាង​បទល្មើស នឹង​ជូន រទេះ​ឈើ ដែល​ពុំ​ត្រូវបាន​គេ​ដឹងថា លោក សេង ណែ​ត នៅ​អង្គភាព​ណា​នោះទេ តែ​បែរជា​បានធ្វើ​សកម្មភាព ជូន​បទល្មើស​គ្មាន​ញញើត​ច្បាប់​បន្តិច​ឡើយ។

​​ពាក់​ព័​ន្ឋ​ទៅនឹង​ការដឹកជញ្ជូន​បទល្មើស​នេះ អ្នកឃ្លាំមើល​បទល្មើស​បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​លោក ភោក វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ខ្វាវ តែ​លោក​បាន​ប្រាប់ថា ចាំ​ឲ្យ​មន្ត្រី​របស់លោក​មក​មើល ហើយ​នាំយក​រទេះ​ទាំង​នោះមក​រក្សាទុក​។ ក្រោយមក​ក៏បាន​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពី​នាក់ មកដល់​ចំនុច ក្បួន​កឋិន​រទេះ​ដឹកឈើ​មែន តែ​មិន​បានធ្វើ​ការឃាត់​រទេះដឹក​ឈើ​នោះទេ បែរជា​ត្រូវ​ថ្នាំ​សណ្តំ​របស់ មេ​ឈ្មួញ​ឈ្មោះ សេង ណែ​ត  ក្រោយមក ក៏​ស្រាប់តែ ក្បួន​រទេះ​ឈើ​បានធ្វើ​ដំណើរ​បន្ត​ទៅដោយ​រលូន​។​

​ចំពោះ​បញ្ហារ​ក្បួន​រទេះ​ដឹកឈើ​យ៉ាង គគ្រឹក គគ្រេង​យ៉ាង​អាណា​ធិ​ប​ត្យេ​នេះ ត្រូវបាន​គេ​រិះគន់ថា លោក ភោគ វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ គ្មាន​ឥទ្ធិពល​ទឹកមាត់​សាប​គ្មាន​ចំណាត់ការ វង្វេង​នឹង​សំណែន ខ្វះ​ការបង្ក្រាប បទល្មើស បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ដឹក​ជា​ហូរហែរ។ ​ក្នុងនោះដែរប្រជាពលរដ្ឋ​​ក៏បាន​ការ រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ថា លោក ភោគ វីរៈ​ប្រហែលជា លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដាក់​ឲ្យ​ប្រមូល​លុយ​ឲ្យ​មេ​ទេ​ដឹង បានជា​បទល្មើស​ដឹក​ចេញ​យ៉ាង​គគ្រឹក​គ្មាន​ការទប់ស្កាត់​បង្ក្រាប​យ៉ាងនេះ​។ 

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  និង​លោក ឆេង គឹម​ស៊ុន មេត្តា ជួយ​មើល​មន្ត្រីក្រោមឱវាទ​ដែល​មិនបាន​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ជា​ហូរហែរ​ទៅវិញ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1576ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន3737ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2258ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន1708ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1623ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន3138ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1449ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1535ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1821ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1421ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17134នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163618នាក់
ខែនេះ    546898នាក់
ឆ្នាំនេះ   1929130នាក់
សរុប   51289056នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:57