ព័ត៌មានក្ដៅ

    ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ

    ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 828

    សកម្ម​ភាព​ដឹក​ជញ្ជួន​ឈើ​ប្រ​ភេទ​ក្តារអា ឥត​ច្បាប់​តាម​រថ​យន្ត​សាន់​យ៉ុង២គ្រឿង​របស់​ថៅ​ស្រី​ជើង​ចាស់​ម្នាក់​ឈ្មោះ ផល្លី ពី​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ មក​ចែក​ចាយ​តាម​ដេ​ប៉ូ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​​សៀម​រាប ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើ​បាក់​ថ្នល់​ តែមិន​មាន​ការ​បង្រ្កាប​ពី​​មន្រ្តី​ជំ​នាញ ឬ​សមត្ថ​កិច្ច​ណា​ទាល់​តែ​សោះ។

    ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​រាយ​ការណ៍ថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ ដឹក​ពី​ស្រុក​ស្រ​យ៉ង់កោះ​កេរ្តិ៍ ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុកស្វាយ​លើ សំដៅ​មក​លក់​ចែក​ចាយ​តាម​ដេប៉ូ​ក្នុង​​​ខេត្ត​សៀម​រាប​ ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​រលួន​ ដោយ​គ្មាន​ការ​រំ​ខាន​ពី​មន្រ្តី​ជំ​នាញ​ ឬ​ស្ថា​ប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ណាទេ ព្រោះ​ឈ្មួញ​ខាង​លើ​នេះ​ បាន​សែន​ព្រេន​ដល់​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​បាន​គ្រប់​គ្រាន់​អស់​ហើយ។

    ប្រភព​បន្ត​ថា ​រថ​យន្ត​ដែលដឹក​ឈើ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ​ចែ​ផល្លី​ ដឹក​ឈើ​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ប្រើ​រថ​យន្ត​​២​គ្រឿង មួយម៉ាក​សាន់​យ៉ុងពណ៍​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-0597 និង​មួយគ្រឿង​ទៀង​ម៉ាក​សាន់​យ៉ុង​ដូច​គ្នាពណ៍ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3320។

    ចែ​ផល្លី​ មេ​ឈ្មួញ​ដុះ​ស្លែ​ខាងលើ​បាន​អួត​ក្អេង​ក្អាង​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ២០១៣​​នេះ​ថា គាត់​ដឹក​ឈើ​មែន​ ហើយ​អ្នក​ណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ​ គាត់​មិន​ព្រឺ​រោង​ជើង​សូម្បី​តែ​បន្តិច ព្រោះ​គាត់​បាន​បង់​លុយ​អោយ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ។

    យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក យ៉ាន់​ស៊ី​វាត​ នាង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះទូរ​ស័ព្ទ​ចូល​២ដង​គ្មាន​អ្នក​លើ​ក​ទទួល។

    លោក​ ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​នេះ​ផង​ដែរ​ថា លោក​មិន​បាន​ទទួល​ព័ត៌​មាន​ពីការ​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​នេះ​ទេ។ លោក​បន្តថា ចាំ​លោក​ធ្វើ​ការ​សាក​សួរ​ទៅ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​សិន​ក្រែង​គេ​បាន​ដឹង​។

    ប្រ​ភព​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ខុស​ច្បា់​សូម​សំ​នូម​ពរ​ទៅ លោក​ ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប សមត្ថ​កិច្ច​ពាក់​ព័ន្ធ ជា​ពិសេស​លោក ឃឹមប៊ុនសុង អភិបាល​ខេត្ត​ថ្មី មេត្តា​បញ្ចប់​ការ​រក​ស៊ី​បំ​ផ្លាញ​ជាតិ​របស់​ ចែផល្លី​ នេះ​ទៅ ​បើអស់​​លោក​ពិត​ជា​មិន​បាន​ទទួល​ផល​ប្រ​យោជ​ពី​​ឈ្មួញដឹក​ឈើ​ឥត​ច្បាប់​រូប​នេះទេ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន680ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1668ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន862ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1826ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1579ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន539ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន607ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន976ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន604ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន731ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      12591នាក់
    ម្សិលមិញ    12696នាក់
    សប្ដាហ៍នេះ    25301នាក់
    ខែនេះ    215680នាក់
    ឆ្នាំនេះ   2867124នាក់
    សរុប   33533370នាក់
    ថ្ងៃទី 16 ខែ 07 ឆ្នាំ 2019 ម៉ោង 18:06