ព័ត៌មានក្ដៅ

    ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា

    ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:02 នាទី ចំនួនអានៈ 790

    បុគ្គលិកបំរើការក្នុងហាងម៉ាស្សា យីហោ អាយស៏ស្ប៉ា ប្រមាណ១៣០នាក់ បានផ្ទុះកំហឹងនាំគ្នា ឡោម ពទ្ធ័ហាង បំរ៉ុងឃាត់ខ្លួនថៅកែ ប្រគល់ឲ្យប៉ូលិស ធ្វើឲ្យផ្អើលក្រុងទាំងយប់ បន្ទាប់ពីថៅកែហាង ជាជនជាតិកូរ៉េ ដោះស្បែកជើងគប់ក្បាលពួកគេ។ តែស្ថានការបានស្ងប់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ ពេលប៉ូលិសទៅឃាត់ខ្លួន ថៅកែនោះបានមុន ហើយប្រាប់ពួកគេឲ្យទៅដាក់ពាក្យប្តឹង នៅព្រឹកថ្ងៃបន្ទាប់។

                ហេតុការណ៏ដែលនាំឲ្យមានការផ្ទុះកំហឹងនេះ បានកើតឡើងនៅម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ខែ ឧសភាឆ្នាំ២០១៣ នៅក្នុងហាងម៉ាស្សាយីហោ អាយស៏ស្ប៉ា តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចខាងកើតភូមិវប្បធម៏ កម្ពុជាប្រហែល៣០០ម៉ែត្រ។

                ថៅកែហាងម៉ាស្សាខាងលើ មានឈ្មោះស៊ុន អិនស៊ូ(son insoo) ភេទប្រុសអាយុ៤៥ឆ្នាំ ជាជនជាតិកូរ៉េ ជនរូប នេះបានដោះស្បែកជើង ដែលខ្លួនកំពុងពាក់ទៅគប់ក្បាលក្រុមបុគ្គលិករបស់ខ្លួន ជាជនជាតិខ្មែរ ដែល​ពួកគាត់ កំពុងត្រៀមខ្លួនចាំ ម៉ាស្សាឲ្យភ្ញៀវ។ ចំណែកជនរងគ្រោះដែលរងការវាយប្រហារពីថៅកែ ៤នាក់​ក្នុង​ចំ​ណោម​ ជាង១០០នាក់ ទី១ឈ្មោះហ៊ីន ឆាយឡាយ ប្រុសអាយុ១៩ឆ្នាំ ទី២ឈ្មោះហឿន ហ៊ីម ប្រុស ទី​៣​ឈ្មោះ​យ៉ាន់ ភារុន​ប្រុស និងទី៤ឈ្មោះឡាយ គុន្ធី ស្រី។

                នៅមុខស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ឧសភា ដែលមានវត្តមានថៅកែហាង និងស្ថាន ទូតកូរ៉េផងក្រុមបុគ្គលិកបានរៀបរាប់ថា ពួកគាត់មកដាក់ពាក្យបណ្តឹងទាមទារពីរចំណុច ទី១ឲ្យថៅកែ ជាជនជាតិ កូរ៉េ សុំទោសចំពោះមុខបុគ្គលិកទាំងអស់ និងទី២ទាមទារឲ្យថៅកែ សងជម្ងឺចិត្ត៤០០០ដុល្លារទៅជនរងគ្រោះ ៤នាក់។ ក្នុងករណីថៅកែ មិនទទួលយកទេ ពួកគាត់នឹងប្តឹងបន្តទៅតុលាការទៀត។ ពួកគាត់បន្តថា ដើមចម ដែលធ្វើឲ្យមានរឿងកើតឡើង ថៅកែបានហៅពួកគាត់១៥នាក់ឲ្យត្រៀមខ្លួនចាំម៉ាស្សាឲ្យភ្ញៀវ ក្នុងខណៈដែល ភ្ញៀវពុំទាន់មកដល់ ពួកគាត់ខ្លះទម្រេតខ្លួនលើកៅអី ខ្លះនៅអង្គុយជាធម្មតា ប៉ុន្តែថៅកែដ៏គ្មានមនុស្សធម៏ បែជា ដើរមកដោះស្បែកជើង គប់ក្បាលពួកគាត់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។

                ក្រុមបុគ្គលិកបន្តថា ក្រោយឃើញថៅកែធ្វើទង្វើបែបគ្មានមនុស្សធម៏យ៉ាងនេះ ពួកគាត់ក៏ផ្ទុះកំហឹងហើយ ឡោមពទ្ធ័បំរ៉ុងឃាត់ខ្លួនថៅកែនោះប្រគល់ឲ្យប៉ូលីស តែសំណាងល្អប៉ូលីសមកឃាត់បានមុន។ តាមការពិត ថៅកែរូបនេះ ធ្លាប់បញ្ចេញសកម្មភាពបែបនេះច្រើនដងហើយ តែពួកគាត់ខំនាំគ្នាស៊ូទ្រាំ ព្រោះដើម្បីការងារ។តែ ពេលនេះប្រសិនបើ ពុំមានដំណោះស្រាយឲ្យបានត្រឹមត្រូវទេ ពួកគាត់មិនបញ្ចប់ឡើយ។

                នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៏ត្រី យិន សូ បានឲ្យដឹងថា ក្នុង ពេលកើតហេតុកម្លាំងរបស់លោក និងប៉ូលីសអន្តោនប្រវេសន៏បានចុះទៅដល់ ដោយបាននាំថៅកែហាងទៅ ស្នងការភ្លាមៗ និងបានសម្រួលស្ថានការ ឲ្យស្ងប់ទៅវិញផងដែរ។ លោកបន្តថា ក្រោយពេលសួរនាំនាព្រឹកថ្ងៃទី ២៥ ឧសភាបុរសជនជាតិកូរ៉េ បានសារភាពថារូបគេពិតជាបានធ្វើដូច្នេះមែន ដោយសាតែគេខឹងខ្លាំងពេក។

                លោកវរសេនីយ៏ត្រី ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃដដែល ក្រុមបុគ្គលិកបានប្តឹងថៅកែរូបនោះ ពីបទហឹង្សា ដោយ ចេតនា និងទាមទារពីរចំណុច ទី១ឲ្យថៅកែសុំទោសចំពោះបុគ្គលិកទាំងអស់ ទី២ទាមទារជម្ងឺចិត្ត៤០០០ ដុល្លារសម្រាប់ជនរងគ្រោះ៤នាក់។

                លោកនាយរងបញ្ជាក់ចុងក្រោយនៅរសៀលថ្ងៃដដែលថា រឿងដែលកើតឡើងបានបញ្ចប់ហើយ ពួកគេ បានវិលទៅធ្វើការរៀងខ្លួនវិញ ដោយថៅកែហាងព្រមសុំទោសបុគ្គលិកទាំងអស់ ហើយជនរងគ្រោះ៤នាក់ ព្រមទទួលប្រាក់សំណង១៥០០ដុល្លារ។

    បើ​យោង​តាម​ការ​សង្កេត​របស់​បុគ្គលិក​នៅ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ចំ​នួន និង​ពលរដ្ឋ​នៅ​​​ក្នុង​ខេត្ត​សៀម​រាប​បាន​លួច​បង្ហើប​ខ្លះ​ៗ​ថា ជន​ជាតិ​កូរ៉េ​មួយ​ក្រុម​តូច​ដែល​មក​បើក​ក្រុម​ហ៊ុន​រក​ស៊ី​នៅ​ខេត្ត​សៀម​រាប ហាក់​មាន​ចរិត​ក្អេង​ក្អាង ដូច​​​បើក​ឡាន​លឿន​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ជា​ញឹក​ញាប់​ ចូល​ផឹក​ស៊ី​បបួល​​ស្រីខារ៉ាអូខេទៅ​ដេក​ជាមួយមិន​បានក៏​វាយទាត់​ធាក់នាង និង​បញ្ហាជា​ច្រើនទៀត។ អង្គរតូច+រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន1717ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1087ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន649ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន780ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន1599ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន955ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន906ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន567ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន732ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1029ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      537នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    36063នាក់
    ខែនេះ    384683នាក់
    ឆ្នាំនេះ   2610099នាក់
    សរុប   33276345នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 05:21