ព័ត៌មានក្ដៅ

    រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់

    ដោយៈ បាយ័ន សៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 09:05 នាទី ចំនួនអានៈ 828

    សោកនាដកម្ម​ដ៏​រន្ធត់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ប្រាំ​នាក់ ដែល​រួមទាំង​តៃកុង​ទូ​រី​ស​ផង បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ឯ​ម្នាក់ទៀត​បាន​ស្លាប់ ពេលទៅដល់​មន្ទី​ពេទ្យ និង​ដប់​នាក់​ទៀត រងរបួស​ធ្ងន់ កំពុង​ជួយសង្គ្រោះ​បន្ទាន់ ពី​សំណាក់​ក្រុមគ្រូពេទ្យ ដោយសា​រថយន្ត​ដឹក​ដី បុក​ជាមួយ​រថយន្ត​ទូ​រី​ស ក្នុង​ដំណើរ​បញ្ច្រាសទិស​។​

    ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ៨ និង ១៥ នាទី ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ត្រង់ចំណុច​ខាងលិច​ស្ពាន​ក្អែក ប្រមាណ​ជា ២០០​ម៉ែត្រ​។​

    ​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ដី រត់គេចខ្លួន​បាត់ ដោយ​បន្សល់ទុក​អ្នកស្លាប់ ខាង​រថយន្ត​ទួរីស ៥​នាក់ សត្វ​គោមួយ​ក្បាល និង​អ្នករងរបួស រដូករណែល ពាសពេញ​កន្លែងកើតហេតុ​។ 

    ​រថយន្ត​ដឹក​ដី​ធុន ២,៥​តោន ពណ៌​ខៀវ ស្លាក​លេខ​សៀមរាប 3A 0796 ក្នុង​ដំណើរ​ពី​លិចទៅ​កើត​។ ឯ​រថយន្ត​ទូ​រី​សព​ណ៌​ស ស្លាក​លេខ សៀមរាប 2A 1697 ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច​។​
    ​    ​
    ​ទោះបីយ៉ាងណា សមត្ថកិច្ច​នៅ​ពុំទាន់​ទទួលបាន​អត្តសញ្ញាណ​អ្នកស្លាប់ និង​អ្នករងរបួស​ច្បាស់លាស់​នៅឡើយ​ទេ​។ តែ​សមត្ថកិច្ច​ឲ្យ​ដឹង​មួយ​ជំ​ហ៊ាន​ថា ១០ នាក់ ដែល​កំពុង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ គឺ​សុទ្ធសឹង​ជា​អ្នករងរបួស​ធ្ងន់​ទាំងអស់ ក្នុងនោះ មាន​ទាំង​កុមារ​ផង​។​
    ​    ​
    ​ចំណែក​អ្នកស្លាប់ ដែលជា​តៃកុង​រថយន្ត​ទូ​រី​ស មានឈ្មោះ នុត ម៉ា​នី ប្រុស​អាយុ ៤៨​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​ព្រិច ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គាត់​ជា​យោធា​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៦​។ ក្រៅពី​បំរើការ​ជា​យោធា គាត់​ជា​អ្នករត់​តាក់ស៊ី ពី​ត្រពាំង​ប្រាសាទ ទៅមក​សៀមរាប​។ ជនរងគ្រោះ មាន​ប្រពន្ធ​ឈ្មោះ ទៀង បាន​រងរបួស កំពុង​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ 

    ​ឯ​អ្នកស្លាប់​៥​នាក់​ទៀត​នៅ​មិនទាន់​ស្គាល់​ទេ ក្នុងនោះ មាន​ស្ត្រី​បីនាក់ ក្មេង​តូច​ពីរ​នាក់ ។ តែ​ប៉ូលិស​បញ្ជាក់ថា រថយន្ត​ទូ​រី​សព​ណ៌​ស ដែលមាន​អ្នកស្លាប់ និង​របួស​នោះ ជា​រថយន្ត​តាក់ស៊ី ដឹក​អ្នកដំណើរ​ពី​ត្រពាំង​ប្រាសាទ មកកាន់​ក្រុង​សៀមរាប​។ 
    ​    ​
    ​សាក្សី​នៅ​កន្លែងកើតហេតុ និយាយថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ឡាន​ដឹក​ដី បើកបរ​យ៉ាង​លឿន ពី​លិចទៅ​កើត លុះ​ពេលមកដល់​ចំណុចកើតហេតុ ក៏បាន​ឃើញ​សត្វ​គោមួយ​ក្បាល រត់​ឆ្លងថ្នល់​កាត់មុខ​ឡាន ហើយ​ត្រូវ​ឡាន​ដឹក​ដី​បុក​ពេញទំហឹង អូស​សត្វ​គោ​រ៉េ​ចង្កូត ទៅ​ផ្នែក​ខាងឆ្វេង​។ ស្របពេល​រថយន្ត​ទូ​រី​ស មកដល់​ក៏ត្រូវ​រថយន្ត​ដឹក​ដី បុក​ពេញទំហឹង​ចំ​បញ្ឆិត​ពីមុខ បណ្តាល​ឲ្យ​តៃកុង​ទូ​រី​ស ស្លាប់ គាប​ជាប់​នឹង​រថយន្ត ហើយ​អ្នករួមដំណើរ​ផ្សេងទៀត បាន​ស្លាប់ និង​របួស រដូករណែល ពេញ​កន្លែងកើតហេតុ ដោយ​អ្នកខ្លះ​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​។ ក្នុងពេល​សមត្ថកិច្ច មិនទាន់​ទៅដល់ អ្នកបើករថយន្ត​ដឹក​ដី​រត់​គេចខ្លួនបាត់​។​
    ​    ​
    ​លោក​អនុសេនីយ៍ឯក បោះ ចន្ថា អធិការរង​ស្រុក​ប្រាសាទ បាគង​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ដឹក​ដី គឺ​ឈ្មោះ ប្រាក់ តិះ រស់នៅ​ស្វាយ​ធំ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។​     ឈ្មោះ ប្រាក់ តិះ ពេលនោះ មិន​បើកបរ​ដោយ​ខ្លួនឯង​ទេ គឺ​កម្មករ​ជា​អ្នកបើក​ដឹក​ដី​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​កម្មករ​ពេលនេះ វា​រត់​បាត់ទៅហើយ​។​

    ​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា រថយន្ត​បង្ក បាន​បើក​យ៉ាង​លឿន ដោយ​ពុំបាន​ដឹក​ដី​នោះទេ ធ្វើឱ្យ​ផ្អើល​គេឯង ហើយ​ទៅបុក​គោ​    ​និង​បន្ត​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​ទៀត​។ 
    ​គេ​និយាយថា បើករថយន្ត​នោះ បុក​គោ​ហើយ​កុំ​គេច ក៏​មិន​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​ខាងលើ​ឡើយ​។​
    ​    ​
    ​នៅក្នុង​ហេតុការណ៍​នោះ តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្តសៀមរាប លោក ហេង ផេង បាន​ចុះ​ទៅដល់​។ 

    ​លោក​បញ្ជាក់ថា បើទោះបីជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រត់​បាត់ ក៏ពិតមែន តែ​លោក​បាន​ស្គាល់​ម្ចាស់​រថយន្ត​ហើយ គឺ​ឈ្មោះ ប្រាក់ តិះ រស់នៅ​ក្បែរ​ផ្សារ​ស្វាយ​ធំ​។ 

    ​លោក​ថា ម្ចាស់​រថយន្ត​ដឹក​ដី ត្រូវតែ​ទទួលខុសត្រូវ​។ ឯ​ចំណែក​ម្ចាស់​សត្វ​គោ ក៏​ត្រូវតែ​តាមរក​ឲ្យ​ឃើញ ដើម្បី​ទទួលខុសត្រូវ ក្នុង​រឿងនេះ​ដែរ ពីព្រោះ​សោកនាដកម្ម​នេះ វា​ផ្តើមចេញពី​សត្វ​គោ​។​
    ​    ​
    ​លោក​អនុសេនីយ៍ទោ សុខ ប៊ុន​រ៉ុង នាយផ្នែក​នគរ​បាលច​រាច​រណ៍ ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា អ្នកស្លាប់ ៤​នាក់ ដែល​រួមទាំង​តៃកុង ឡាន​ទូ​រី​ស​ផង ត្រូវ​បងប្អូន​បាន​ដឹក​យកទៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​ហើយ​។ ឯ​ម្នាក់​នៅនឹងកន្លែង ហើយ​ម្នាក់​ដែល​ស្លាប់​នៅ​ពេទ្យ នៅ​មិនទាន់មាន​បងប្អូន​មក​យក​ទេ​។ 

    ​ចំណែក​រថយន្ត​គ្រោះថ្នាក់​ទាំងពីរ​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក​នៅឯ​អធិការដ្ឋាន នគរបាល​ស្រុក​ប្រាសាទបាគង រង់ចាំ​ដោះស្រាយ​។ សម្ថ​កិច្ច ក៏​កំពុង​រង់ចាំ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​អ្នកស្លាប់ មក​ដាក់​ពាក្យបណ្តឹង​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន753ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន2199ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1664ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន895ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1041ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន851ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន682ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន510ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន320ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      34691នាក់
    ម្សិលមិញ    179280នាក់
    សប្ដាហ៍នេះ    353234នាក់
    ខែនេះ    540004នាក់
    ឆ្នាំនេះ   2138240នាក់
    សរុប   32804486នាក់
    ថ្ងៃទី 25 ខែ 05 ឆ្នាំ 2019 ម៉ោង 23:51