ព័ត៌មានក្ដៅ

    ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា

    ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:35 នាទី ចំនួនអានៈ 10497

    សុភាសិត​ខ្មែរ​១ពោលថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ ចូរបកស្រាយ

    កវីនិពន្ធ​បុរាណ​​បាន​បន្សល់​ទុកនូវ​ស្នា​ដៃ​ជា​ច្រើន​សំ​រាប់អប់រំ​​ដាស់​តឿន​មនុស្ស​ប្រុស​ស្រី ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ អោយ​មាន​សណ្តាប់​ធ្នាប់​ល្អ​សម​រម្យ។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ តើ​សុ​ភាសិត​មួយ​ឃ្លា​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ណាដែរ?

    ដើម្បីជា​​ត្រី​វិស័យ​សំ​រាប់​ដោះ​ស្រាយ បញ្ហា​ខាង​លើ​នេះអោយ​ងាយ​យល់​ និង​ជៀស​វាង​ការ​ភាន់​ច្រ​ឡំ​​យើង​គប្បី យល់​អត្ថ​ន័យ​នៃ​ពាក្យ​មេ​បា​ជា​មុន​សិន។ មេបា គឺ​សំ​ដៅ​លើ​ ឳពុក​ម្តាយ​ អាណា​ព្យា​បាល គ្រូឧបជ្ឈាយ ឬអ្នក​ទទួល​ខុស​ត្រូវ។ ប្រ​ជា​កសិករ​ខ្មែរ​​តែង​តែ ច្នៃ​ឧបករណ៍ប្រើ​ប្រាស​​ផ្សេង​ៗ​យក​មក​ប្រើ​ប្រាសដើម្បី​បំ​ពេញ​ការ​ងារ​ស្រែ​ចំ​ការរបស់គាត់ ​ដូច​ជា នង្គ័ល​ រនាស់ ចប​ រទេះ​ ដឹង និង​សំ​ភារៈ មួយ​ចំនួន​ផ្សេង​ទៀត។ ដឹង​គឺ​ជា​សំ​ភារៈសំ​រាប់​យក​ទៅ​ចាំ​ងរំលីងឈើ​អោយ​ត្រង់​ស្មើ ឬអោយ​រលោង​ស្អាត។ បទ​ពិសោធន៍​នៃ​ការ​ប្រើ​សំ​ភារៈ​​ដឹង​នេះទាក់​ទង​នឹង​សុភា​សិត​មួយ​ឃ្លា​គឺ​ ”ដឹង​ឆ្លើយ​ព្រោះ​ដង“ វា​មាន​ន័យ​ថា ដង​របស់​វា​ងើយ​ឡើង ជ្រុល​ពេក​ធ្វើ​អោយ​ការ​ចាំង​ឈើ មិន​បាន​ស្រួល​ ឬ​មិន​មុត​ល្អ ព្រោះ​វា​ចេះ​តែ​ខ្ទាត​ឡើង​ លើ​វិញ​នៅ​ពេល​ដែល​កាប់​ឬ​ចាំង។ នេះ​មក​ពី​ការ​បញ្ចុះ​ដង​និង​ផ្លែ​មិន​ស្រួល​បួល​ត្រឹម​ត្រូវ។ ពេល​ខ្លះ​មក​ពី​ដង​រលុង​ពេក ហើយ​ត្រូវ​ប្រើ​ស្នៀត​សៀត​ជុំ​វិញដង​ជា​ច្រើន។ ផ្សេង​ទៀត​មក​ពី​ដង​នោះ​ជា​ឈើ​មិន​ល្អ មាន​ថ្នាំង​ច្រើន​ហើយ​វៀច ក៏​បណ្តាល​អោយ​ទើស​ទែង​ក្នុង​ការ​កាប់​ចាំង​នោះ​ដែរ។ ដូច​នេះ​ហើយ​ការ​បញ្ចុះ​ដង​ដឹង ផ្លែ​មិន​ជាប់​ណែន​ល្អ ឬ​ដង​មិន​ល្អ នាំ​អោយ​ការ​ប្រើ​ប្រាស​ជួប​នឹង​បញ្ហា។

    ផ្លែដឹង​ប្រៀប​និង​កុល​បុត្រ​កុល​ធី​តា​ប្រុស​ស្រី ដែល​ពុំ​ទាន់​ស្គាល់​ច្បាស់​ពី​ល្អ​អាក្រក់ ឬ​អំពើ​ខុស​ឆ្គង​ផ្សេង​ៗ​នៅ​ឡើយ​ទេ ឯដង​ដឹង​ប្រៀប​ធៀប​ទៅ​នឹង​ឳ​ពុក​ម្តាយ​ អាណាព្យា​បាល​ គ្រូឧជ្ឈាយដែល​ជា​អ្នក​គ្រប់​គ្រង។ ក្នុង​ជីវភាព​រស់​នៅរបស់​មនុស្ស​យើង​គេ​សង្កេត​ឃើញ​ថា មាតាបី​តា​មួយ​ចំ​នួន​មាន​ចិត្ត​ទូលាយ​ធូរលុង​ពេក ក្នុង​ការ​ដាស់​តឿន​ព្រាន​ប្រ​ដៅ​កូន​ចៅ ខ្លះ​ទៀត​អាណា​ព្យា​បាល​ខ្លួន​ឯង​ផ្ទាល់ ជា​អ្នក​ប្រ​ព្រឹត្តិ​មិន​ល្អ មាន​ចរិត​មិន​សម​រម្យ បែប​នេះ​ជា​គំ​រូ​អា​ក្រក់​ដល់​កូន​ចៅ។ ​ឳពុក​ម្តាយ​អាណា​ព្យា​បាល​ គ្រូឧជ្ឈា​យ​ គប្បី​ខិត​ខំ​កែ​ប្រែ​ខ្លួន​ឯង​ អោយ​ល្អ​សព្វ​យ៉ាង​ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ចៅ​ជំ​នាន់​ក្រោយ​។ កូន​ល្អ​ ឬអាក្រក់​អាស្រ័យ​លើ​មាតា​បិតា អ្នក​គ្រប់​គ្រង​នេះហើយ។ សម​ដូច​ពាក្យ​ចាស់​ពោល​ថា​ ”ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ឬ​ល្អ​ពុម្ភ​ទើប​ល្អ​ព្រះ“។​ ក្នុង​សង្គម​យើង​តែង​ឃើញ​កុមារ និង​យុ​វ​ជន​មួយ​ចំ​នួន មាន​ចរិត​លក្ខណៈ​មិន​សម​រម្យ​ថ្ងៃ​ថ្នូរ​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ពាលា​សាហាវ​យង់​ឃ្នង កាប់ចាក់​ ខិល​ខូច​មិន​ចូល​រៀន​សូត្រ ទាំង​នេះ​ជា​កំ​ហុស​ឳ​ពុក​ម្តាយ និង​អ្នក​គ្រប់​គ្រង មិន​មែន​ជា​កំ​ហុស​របស់​កុមារ​ និង​យុវ​ជន​ទាំង​នោះ​ឡើយ។ សេច​ក្តី​អាក្រក់​ទាំង​នេះ បណ្តាល​មក​ពី​អ្នក​គ្រប់​គ្រង​មាន​លក្ខណៈធូរ​រលុង​មិន​បាន​នែ​នាំ​ព្រាន​ប្រ​ដៅ​អោយ​ត្រឹម​ត្រូវ​ច្បាស់​លាស់ មិន​ឆ្លៀត​ឱកាស​តាម​ដាន​សកម្ម​ភាព​រៀន​សូត្រ​របស់​កូន​ចៅ យូ​រ​ទៅ​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ កែលែង​បាន។ មួយ​វិញ​ទៀត​អ្នក​ទំ​លាប់​លួច​ក្លាយ​ជា​ចោរ ឯអួត​ទំលាប់​ខ្ជិល ខូច​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ ដែល​សង្គម​ស្អប់​ខ្ពើម។ ផ្សេង​ពី​នេះ​ទៀត​គ្រួសារ​ខ្លះ​ជួប​និង​វិបត្តិ​ច្រើន​ មិន​បាន​ទទួល​ការ​អប់​រំ​នែនាំ​ល្អ ត្រឹម​ត្រូវ​ពី​សំ​ណាក់​ឳ​ពុក​ម្តាយ​។ ជួន​កាល​ទៀត​មាតា​បិតា​ខ្លះ​ទំ​រើស​កូន​ ធ្វើ​អោយ​កូន​ៗ​ភ្លើត​ភ្លើន​ភ្លេច​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ​ដូច​នេះ​អា​កប្ប​កិរិយា ឆ្គាំ​ឆ្គង​បណ្តាល​មក​ពី​ម៉ែ​ឳ​អា​ណា​ព្យា​បាល មិន​បាន​អប់​រំ​នែនាំ។ ក្នុង​អក្សរ​សិល្ប៍​រឿង​កុលាប​ប៉ៃ​លិន​ចរិត​ឆ្មើង​ឆ្មៃ​របស់​ឃុន​នារី​បាន​បញ្ចាំង​អោយ​ឃើញ​ពី​ភាព​មិន​យក​ចិត្ត​ទុក​ដាក់ អប់​រំ​កូន​របស់​លោក​ហ្វូង​។ មក​ពី​​គាត់​ជាប់​រវល់​និង​មុខ​របរ​ច្រើន​ពេក ម្យ៉ាង​ទៀត​គាត់​មាន​កូន​ស្រី​តែ​មួយ​ផង​ ជា​ហេតុ​ធ្វើ​អោយ​គាត់​ទំ​រើស ដល់​ឃុន​នារី​ដែល​ជា​កូន។ សរុប​សេចក្តី​មក​សំ​ភារៈ​ដឹង​យក​មក​ប្រើ​មិន​ស្រួល​ប្រា​កដ​ជា​បន្ទោស​ទៅ​លើ​ដង​ហើយ ឯចរិត​លក្ខ​ណៈ​មិន​ត្រឹម​ត្រូវ​របស់​កូន​ចៅ ក៏​ត្រូវ​បាន​គេ​បន្ទោស​មក​លើ​ឳ​ពុក​ម្តាយ​ដែរ។

    ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​រក​ឃើញ​ជា​សុភា​សិត​នេះ មាន​អត្ថ​ន័យ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​ដាស់​តឿន​ពញ្ញាក់​ស្មារ​តី​ដល់​អា​ណា​ព្យាបាលគ្រប់​រូប​ អោយ​ខិត​ខំ​អប់​រំ​នែនាំ​កូន​ និង​ទំលាប់​ធ្វើ​អំ​ពើ​ល្អដោយ​​ខ្លួនឯង​​ផ្ទាល់​ សំ​រាប់​គំ​រូ​ដល់​កូន​ចៅ​។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ​អើយ​ ត្រូវ​តែ​បោះ​បង់​ចោល​នូវ​គំ​និត​មាយាត​ មិន​ល្អ​ និង​អំ​ពើ​អាក្រក់ ជា​ពិ​សេស​កុំ​សេប​គ្រឿង​ញៀន និង​កុំ​សេប​គ្រឿង​ស្រ​វឹង​ក្នុង​វ័យ​សិក្សា៕ ដោយ​៖ លោកគ្រូ​ ជៀប-អង្គាវឌ្ឍនា

    student kiss

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន706ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន726ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន820ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន689ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន701ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន585ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1281ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន737ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន819ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន57ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4847នាក់
    ម្សិលមិញ    8123នាក់
    សប្ដាហ៍នេះ    12979នាក់
    ខែនេះ    74625នាក់
    ឆ្នាំនេះ   3940402នាក់
    សរុប   34606648នាក់
    ថ្ងៃទី 12 ខែ 11 ឆ្នាំ 2019 ម៉ោង 20:56