រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត

ដោយៈ khmer 7 ភ្នំពេញ ថ្ងៃទី 19 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1343

ករណី​អតីត​អភិបាលក្រុង​បាវិត​លោក​ឈូក​បណ្ឌិត​បាញ់រះ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត បណ្តាល​ឲ្យ​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​២០​កុម្ភៈ​២០១២​នោះ ដែល​តុលាការ​បាន​បើកសវនាការ​ជា​បន្តបន្ទាប់​តាំងពី​ថ្នាក់ក្រោម​រហូតមកដល់​ថ្នាក់លើ​ហើយ​បាន​បង្វែរ​មកក្រោម​វិញ​នោះ​ឥឡូវ​ហាក់បីដូចជា​មានការ​វិ​វ​ឌ្ឃ​ន៍​ប្រែប្រួល​យ៉ាងខ្លាំង​ស្ទើរ​រក​ស្មាន​មិនត្រូវ​ទាល់តែសោះ​ខណៈដែល​គេ​ដឹងថា​លោក​ឈូក​បណ្ឌិត ដែលជា​តួអង្គ​ក្នុង​រឿងក្តី​ដ៏​រសើប​មួយ​នេះ​សុខៗ​ស្រាប់តែ​ប្រែក្លាយ​ទៅជា​សាក្សី​ទៅវិញ គ្រា​ដែលមាន​សាក្សី​ជាច្រើន​បានបង្ហាញ​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនដៃដល់​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​។​

គួរ​បញ្ជាក់ថា​នៅក្នុង​សំណុំរឿង​ដ៏​ក្តៅគគុក​នេះ​ត្រូវបាន​លើកយក​មក​បើកសវនាការ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​សារជាថ្មី​ទៀត​ដែលមាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០១៣​។​ប៉ុន្តែ​ទោះបី​សវនាការ​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ក៏ពិតមែន​តែ​គេ​មិនបាន​ឃើញ​វត្តមាន​របស់លោក​ឈូក បណ្ឌិត ដែលជា​ជនជាប់ចោទ​ឡើយ គេ បែរជា​ឃើញ​មុខ​ជនជាប់សង្ស័យ​ម្នាក់​ថ្មី​ទៀត​ដែលជា​មន្ត្រីប៉ូលិស​ក្រុង​បាវិត​ឈ្មោះ​ស ចាន់ថា គួរ​ឲ្យ​ចម្លែក​ជាទីបំផុត​។​

​នៅក្នុង​សវ​នា​ដែល​គួរ​ឲ្យ​ចង់​តាមដាន​ដោយ​យកចិត្តទុកដាក់​នោះគេ​ឃើញ​មាន​សាក្សី​ព្រោងព្រាត​មកពី​ស្ថាប័ន​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ប្រមាណ​ជិត​២០ នាក់មក​ឆ្លើយបំភ្លឺ​ផ្សេងៗ​ពីគ្នា​ក្នុង​នោះគេ​បាន មាន​សាក្សី​ចំនួន​ពីរ​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​ទៅ​លោក​ស​ចាន់ថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់​លើ​កម្មការិនី​។​ចំណែក​សាក្សី​១១​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ឈូក​បណ្ឌិត​រីឯ​សាក្សី​ដទៃទៀត​បាន​ឆ្លើយថា​មិនដឹង​ហេតុការណ៍​នោះ​ច្បាស់លាស់​។​

​ប៉ុន្តែ​ទោះបីយ៉ាងណា​នៅក្នុង​សវនាការ ភាគី​ជនរងគ្រោះ នៅតែ​បន្ត​ទាមទារ​ឲ្យ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះក្តី ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត និង​ទាម​ទារជំងឺចិត្ត ចំនួន ៤​ម៉ឺន​ដុល្លារ​។​

អ្វីដែល​កាន់តែ​ចម្លែក​ជាងនេះទៀត​នោះ​ត្រង់​ថា​សំណុំរឿង​បាញ់​កម្មករ នេះ​ស្រាប់តែ​តុលាការ​បាន​ចោទ​ធ្វើការ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ម្នាក់​ផ្សេងទៀត គឺជា​នាយផ្នែក​ព្រហ្មទណ្ឌ​ក្រុង​បាវិត លោក ស ចាន់ថា ផ្ទុយ​ពី​ពេលមុន​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាងថា មានតែ លោក ឈូក បណ្ឌិត ម្នាក់​ប៉ុណ្ណោះ​ដែលជា​ជនសង្ស័យ​ក្នុង​រឿងនេះ​។  ទាក់ទិន​ករណីនេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​សវ​នា​ការ​នេះ បាន​កត់សម្គាល់ថា ការសួរដេញដោល​ឡើងវិញ​នេះ មាន​លក្ខណៈ​បើកទូលាយ​ឲ្យ​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​មានឱកាស​ច្រើន​ក្នុងការ​សួរដេញដោល​ស​ក្សី​។ ប៉ុន្តែ​លោក​ថា​ចៅក្រម និង​ព្រះរាជអាជ្ញា​ហាក់​ព្យាយាម​ទាញយក​ចម្លើយ​ពីសា​ក្សី​ដើម្បី​ដាក់បន្ទុក​តែ​លើ​ជនជាប់ចោទ​ថ្មី​គឺ លោក ស ចាន់ថា ទៅវិញ​។​

​ទោះបី​បែបណា​អ្នកស្រី​កែវ នា​ដែលជា​ជនរងគ្រោះ​មួយរូប​បាន​និយាយថា ចម្លើយ​របស់​សាក្សី​បានធ្វើ​ឲ្យ​អ្នកស្រី​ស្ងប់ចិត្ត និង​មានជំនឿថា តុលាការ​នឹង​អា​ចរក​យុត្តិធម៌​ជូន​ពួកគេ​បាន​។ អ្នកស្រី​បញ្ជាក់ ថា​ដូច​ថា​ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង ព្រោះ​បានឃើញ​ពួកគាត់​និយាយ​អញ្ចឹង​មក គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធូរ​។​

​ចំណែក​សាលក្រម​ក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​គេ​ដឹងថា​នឹង​លើក​យកទៅ​ប្រកាស​នៅ​ថ្ងៃទី​២៥ មិថុនា ខាងមុខនេះ​។​

​គួរ​រំ​ឮ​ក​ឡើងវិញ​ថា​ព្រឹត្តិការណ៍​បាញ់​កម្មការិនី​យ៉ាង​សាហាវព្រៃផ្សៃ​នោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម ដែល​បណ្តាល​ឲ្យ​កម្ម​ការី​នី​៣​នាក់​រងរបួស មានឈ្មោះ កែវ នា ប៊ុន ចិន្តា និង​នុត សា​ខន ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទន្ទឹង​ចាំមើល​ថា​តើ​លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដែលជា​ជនជាប់សង្ស័យ​ក្នុង​សំណុំរឿង​បាញ់​កម្មការិនី​បីនាក់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នោះ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ដែរ​ឬ​យ៉ាងណា​ខណៈដែល​មាន​សាក្សី​ជាច្រើន​បាន​អះអាងថា​អតីត​អភិបាលក្រុង​បាវិត​រូបនេះ​ជា​អ្នកប្រព្រឹត្ត​ដោយផ្ទាល់​នោះ ។​ជាពិសេស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​ធ្លាប់​បានបញ្ជាក់​កាលពីពេល​កន្លងមក​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1806ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1876ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1378ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1534ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1559ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន1854ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1973ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន1957ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1545ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1666ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1655នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148139នាក់
ខែនេះ    531419នាក់
ឆ្នាំនេះ   1913651នាក់
សរុប   51273577នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 01:22