សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:10 នាទី ចំនួនអានៈ 1536

សមាជ​​នេះ ក្នុង​គោល​បំណង​​បើក​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សំដែង​កង្វល់​អំពី​ការ​លំបាក​ ដូចជា​បញ្ហា​​បាត់​បង់​ដីធ្លី និង​​បញ្ហា​បាត់បង់​ព្រៃឈើ ធនធាន​ធម្មជាតិ​ជាដើម និង​​ធ្វើ​ជា​ញត្តិ​នាំ​យក​កង្វល់​ទាំង​អស់​ទៅ​ប្រគល់​ជូន​​គណបក្ស​នយោបាយ​នានា។ ក៏​ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ទេ។

សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​សមាជ​ប្រជាពលរដ្ឋ​ដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដោយ​បង្ក​ការ​លំបាក​មួយ​ចំនួន និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចូល​រួម​មាន​ការ​ភ័យ​ខ្លាច។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយឌា (IDEA) លោក វន់ ពៅ បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា ថា ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន ៥ មាន​ខេត្ត​​សៀមរាប ខេត្ត​ព្រះវិហារ កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ បាន​ជួប​ជុំ​គ្នា​ដើម្បី​សំដែង​កង្វល់​បង្ហាញ​ឱ្យ​គណបក្ស​នយោបាយ​សំខាន់ៗ ដែល​នឹង​ចូល​រួម​ការបោះឆ្នោត​​ពេល​ខាង​មុខ បាន​ដឹង​ពី​ទុក្ខ​លំបាក ហើយ​នឹង​​ជួយ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា។ ក៏​ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បដិសេធ​​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ធ្វើ​ពិធី​នោះ​ទេ។

លោក វន់ ពៅ បាន​បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ជា​ច្រើន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ពិធី​នេះ ក៏​ប៉ុន្តែ​សាលា​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ឡើយ៖ «តាម​ពិត​កម្មវិធី​យើង​ត្រូវ​ធ្វើ​នៅ​តំបន់​អង្គរ​ឃ្យុងយូ កន្លែង​ខាង​កើត​រង្វង់​មូល​ហ្នឹង ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រារាំង​អត់​ឱ្យ​យើង​ធ្វើ ហើយ​អ៊ីចឹង​កម្មវិធី បាន​ហែ​ចេញ​ពី​ស្ពាន​នាគ​មក​ដល់​​ជិត​អង្គរ​ឃ្យុងយូ បាន​ពាក់​កណ្ដាល​ផ្លូវ​ទេ ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​របស់​ខេត្ត​សៀមរាប ហើយ​មាន​ឡាន​ទឹក​ប្រហែល​ជា ២០​គ្រឿង រង់ចាំ​ស្វាគមន៍​យើង​ទៀត។ នេះ​ជា​រឿង​មួយ​​ដែល​យើង​សោកស្ដាយ​មែន​ទែន​ចំពោះ​សមត្ថកិច្ច​ខេត្ត​សៀមរាប»

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សមត្ថកិច្ច​បាន​រាយ​បណ្ដាក់​កម្លាំង​ជាង​មួយ​​រយ​នាក់ នៅ​តាម​ផ្លូវ​សាធារណៈ និង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​នោះ ដោយ​រឹត​បន្តឹង​ទៅ​លើ​ការ​ដឹក​ជញ្ជូន​បាយ​​និង​ទឹក​ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ផង។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ដូច្នេះ​ក៏ដោយ ក៏​អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប បាន​​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ឃ្លាំ​មើល​ការ​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នោះ។

លោក សួស ណារិន បញ្ជាក់​ថា តាម​លោក​សង្កេត​ឃើញ អាជ្ញាធរ​មិន​​បណ្ដោយ​ឱ្យ​សមាជ​នោះ​អាច​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​បាន​ដោយ​ងាយ​ស្រួល​ឡើយ៖«គេ​បារម្ភ​ខ្លាច​យើង​ធ្វើ​អ្វី​ខុស​ ទៅ​នឹង​គោលការណ៍​ច្បាប់ ពីព្រោះ​ថា អាជ្ញាធរ​គេ​អត់​ឱ្យ​ធ្វើ តែ​យើង​ចេះ​តែ​បំពាន​ធ្វើ ហើយ​មាន​សកម្មភាព​រារាំង​ តាំង​ពី​ម្សិលមិញ។ តាំង​ពី​ស្គន់ តាំងពី​បន្ទាយស្រី តាំង​ពី​ស្អីៗ អត់​ឱ្យ​មក​ទេ ជីក្រែង​អី​នោះ»

ក្រុម​សមាគម​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សាលា​ខេត្ត​សៀមរាប ដែល​មិន​អនុញ្ញាត​ឱ្យ​សមាជ​ប្រជាពលរដ្ឋ​មួយ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ងាយ​ស្រួល។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា កន្លង​ទៅ សមាជ​ដូច​គ្នា​នេះ ​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ម្ដង​មក​ហើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​ទី​នោះ​មិន​មាន​ការ​រារាំង និង​រំខាន​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1547ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1574ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1534ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1354ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន534ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1570ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1390ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1445ដង ការបែងចែកវ័យរបស់នារី   អាន3465ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1354ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26047នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172531នាក់
ខែនេះ    555811នាក់
ឆ្នាំនេះ   1938043នាក់
សរុប   51297969នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:58